វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1055 / 1268
-
អក្ខរបដ្ដ
( ម . ព . អក្ខរប័ដ )។
-
អក្ខរប័ដ
ដំបារប្រាក់ជាដើមដែលសរសេរឬឆ្លាក់អក្សរ។
-
អក្ខរប្បភេទ នាម
បែបអក្សរដែលចែកជាគូៗតាមសូរសំឡេងជាទំនាស់នឹងគ្នា; មាន៥គូឬ១០ប្រភេទគឺសិថិល " អក្សរមានសំឡេងធូរ " គឺអក្សរដែលឥតខ្យល់ហលាយ, មាន១០តួគឺកគ, ចជ, ដឌ, តទ, បពនិងធនិត " អក្សរមានសំឡេងតឹង " គឺអក្សរដែលមានខ្យល់ហលាយផងមាន១០តួគឺខឃ, ឆឈ, ឋឍ, ថធ, ផភ ( សំឡេងសំ . និងបា . ថាក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ, ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ, ព្ហៈជាគូ១; ទីឃៈ " អក្សរមានសំឡេងវែង " និងរស្សៈ " អក្សរមានសំឡេងខ្លី " ជាគូ១; គរុ " អក្សរមានសំឡេងធ្ងន់ឬយូរ " និងលហុ " អក្សរមានសំឡេងស្រាលឬរហ័ស " ជាគូ១; និគ្គហិត " អក្សរដែលមាននិគ្គហិតឬដំលើ " និងវិមុត្ត " អក្សរដែលមានសូរសំឡេងហាមាត់បន្តិច " ជាគូ១; សម្ពន្ធ " អក្សរដែលចងបទភ្ជាប់គ្នាជាសន្ធិ, ដូចជារាជាណាចក្រ " និងវវត្ថិត " អក្សរដែលកាត់ញែកចេញពីបទសន្ធិ, ដូចជារាជអាណាចក្រ " អាណាចក្ររបស់ព្រះរាជាជាគូ១ ( ព . វ .)។
-
អក្ខរប្បយោគ
អក្សរផ្ញើជើងឬអក្សរគ្រវាត់។
-
អក្ខរមុខ
អ្នករៀនអក្សរ។
-
អក្ខរលេខនី
( ម . ព . អក្ខរជននី )។
-
អក្ខរវិទូ នាម
អ្នកចេះអក្សរហ្មត់ចត់, អ្នកចេះអក្សរសាស្ត្រ ( ស្ត្រីក៏ជាអក្ខរវិទូដូចគ្នា )។
-
អក្ខរវិធី នាម
បែបវេយ្យាករណ៍និយាយអំពីអក្ខរៈ។
-
អក្ខរវិន្យាស
ប្រជុំអក្ខរ; អក្ខរៈដែលរៀងតាមលំដាប់; អក្ខរានុក្រម; លិខិត, សំបុត្រ, ចុតហ្មាយ។
-
អក្ខរវិបត្តិ នាម
ការឃ្លៀងឃ្លាតតួឬសំឡេងអក្ខរៈ។
-
អក្ខរវិបល្លាស នាម
ការបំប្លែងអក្សរ។
-
អក្ខរសម័យ
វិធីប្រើអក្សរ, ការសរសេរឬអានអក្សរ; ការសរសេរកើតឬមើលដាច់
-
អក្ខរសម្បត្តិ
ការមិនឃ្លៀងឃ្លាតអក្ខរៈ។
-
អក្ខរា នាម
អក្សរទាំងឡាយ, អក្សរគ្រប់តួ ( សម្រាប់ប្រើក្នុងកាព្យឬប្រើជាឋានន្តរស្មៀន, ដូចជាឃុនវិចិត្រអក្ខរា, ហ្លួងវិសេសអក្ខរាជាដើម )។
-
អក្ខរានុក្រម នាម
លំដាប់អក្សរ; អក្សរឬពាក្យដែលរៀបរៀងតាមលំដាប់, វចនានុក្រម។
-
អក្ខរាភិធាន
មេពាក្យដែលរៀបរៀងតាមលំដាប់អក្សរ ( វចនានុក្រម )។
-
អក្ខរាភិធានសព្ទ
( ម . ព . អក្ខរាភិធាន )។
-
អក្ខរាវិរុទ្ធ នាម
ការសរសេរអក្សរមិនខុស, សិល្បៈនិងរបៀបដែលសរសេរពាក្យពេចន៍ឱ្យបានត្រឹមត្រូវក្នុងភាសាណាមួយ។
-
អក្ខរៈ នាម
( ម . ព . អក្ខរ )។
-
អក្ខិ នាម
ភ្នែក, កែវភ្នែក។
-
អក្ខិកាណ
ខ្វាក់ភ្នែកម្ខាងឬភ្នែកខ្វាក់ម្ខាង
-
អក្ខិបខុម
រោមភ្នែក ( ហៅអក្ខិលោមាក៏បាន )។
-
អក្ខិភេសជ្ជ
ថ្នាំភ្នែក។
-
អក្ខិភៃសជ្យ
( ម . ព . អក្សិភេស័ជ )។
-
អក្ខិលោមា
( ម . ព . អក្ខិបខុម )។
-
អក្ខោ គុណនាម
ពាក្យប្រើកាត់ខ្លីមកពីអក្ខោភិនីសំដៅសេចក្ដីថា " ច្រើន, ច្រើនក្រៃ, គរគោក "
-
អក្ខោភិនី គុណនាម
សំខ្យាចំនួនមួយរយសែននិន្នហុត
-
អក្ខោសាន នាម
ប៉ូលទីបំផុតនៃចុងខាងជើងនិងចុងខាងត្បូងនៃផែនដី, ក្បាលថ្មពិលឬមេដែក។
-
អក្ខោហិណី នាម
កងទ័ពជើងគោកមួយក្បួនធំ ( មហាចតុរង្គសេនា ) មានទាហានថ្មើរជើង១០៩. ៣៥០, ទាហានសេះ៦៥, ៦១០, ដំរី២១. ៨៧០, រថឬរទេះ២១. ៨៧០និងយុទ្ធភណ្ឌគ្រប់ព្រម
-
អក្រូមី នាម
( វេជ្ជ .) ការថយចុះឬការបាត់ជាតិពណ៌របស់ស្បែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។