វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1054 / 1268
-
អក្កោសនហេតុ
( ម . ព . អក្កោសនការណ៍ )។
-
អក្កោសនាការ
អាការជេរ, អាការនៃជំនេរ។
-
អក្កោសនៈ នាម
( ម . ព . អក្កោសន )។
-
អក្កោសវត្ថុ នាម
វត្ថុនៃការជេរឬវត្ថុជាគ្រឿងជេរគឺពាក្យជេរប្រដូចថាអាសត្វ!, អាក្របី!; អាឆ្កែ!, អាជ្រូក!, អានរក!, អាប្រេត! ជាដើម។
-
អក្ខណៈ នាម
ស្របក់, កាលឬវេលាដែលមិនមែនជាឱកាស, ដែលឃ្វាងចាកប្រយោជន៍, ដែលមិនសមប្រកប; វេលាមិនល្អ; ពេលប្រទះលើគ្រោះកាច
-
អក្ខទស្ស នាម
អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី, ចៅក្រម។
-
អក្ខទស្សដ្ឋាន នាម
ទីជំនុំក្ដី, សាលាជំនុំ។
-
អក្ខទេវិនី នាម
( ម . ព . អក្ខទេវី។
-
អក្ខទេវី នាម
អ្នកលេងល្បែងចេញកូនដើរតាមក្រឡាមានល្បែងបាស្កានិងចត្រង្គជាដើម; អ្នកលេងល្បែងភ្នាល់ឬល្បែងស៊ីសងផ្សេងៗ។
-
អក្ខធុត្តី នាម
( ម . ព . អក្ខធូតនិងអក្ខទេវី )។
-
អក្ខធុត្តុម្មត្តកៈ
ឆ្កួតល្បែងស៊ីសង។
-
អក្ខធូត នាម
អក្ខទេវីឬជូតការ, ជូតការី
-
អក្ខធូតី នាម
( ម . ព . អក្ខធូត។
-
អក្ខន្តី នាម
ការមិនអត់ទ្រាំ, ដំណើរអត់ធន់ពុំបាន; ដំណើរទប់កំហឹងពុំឈ្នះឬដំណើរអត់ខឹងពុំបាន
-
អក្ខបាដ នាម
ទីសម្រាប់លេងល្បែងដាល់ឬចំបាប់ជាដើម; ទីកីឡា។
-
អក្ខបាដក នាម
( ម . ព . អក្ខទស្ស )។
-
អក្ខមា នាម
អក្ខន្តីឬអក្សាន្តី; ដំណើរមិនព្រមអត់ទោសឱ្យ។
-
អក្ខរ នាម
ស្នាមគំនូសមានតួរាងផ្សេងៗសម្រាប់ប្រើសរសេរកត់ពាក្យសម្ដីនិងសេចក្ដីទាំងពួងប្រើមិនចេះអស់ ( អក្សរ ) ចែកជាពីរពួកគឺស្រៈនិងព្យញ្ជនៈ។
-
អក្ខរកម្ម នាម
ការចេះអាននិងសរសេរ
-
អក្ខរកោវិទ គុណនាមនាម
អ្នកឈ្លាសក្នុងអក្សរសាស្ត្រ
-
អក្ខរកោវិទា នាម
( ម . ព . អក្ខរកោវិទ។
-
អក្ខរកោវិទី នាម
( ម . ព . អក្ខរកោវិទ។
-
អក្ខរក្រម នាម
លំដាប់អក្សរ។
-
អក្ខរជន នាម
អ្នកចេះអាននិងសរសេរ, អ្នកមានសមត្ថភាពក្នុងការប្រើប្រាស់អ្វីមួយ
-
អក្ខរជននី
ប៉ាកកៃឬស្លាបប៉ាកកា។
-
អក្ខរជីវក
ស្មេរ, ស្មៀន ( លិបិការ, លេខកៈ ); អ្នកតែងសេចក្ដី។
-
អក្ខរជីវកៈ
( ម . ព . អក្ខជីវក )។
-
អក្ខរជីវិកា
( ម . ព . អក្ខជីវក។
-
អក្ខរដ្ឋាន
ឋាននិញ្វន។
-
អក្ខរតូលិកា
( ម . ព . អក្ខរជននី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។