វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1041 / 1268
-
ហោមសាលា
( ម . ព . ហោមវេស្ម័ន )។
-
ហោមាគារ
( ម . ព . ហោមវេស្ម័ន )។
-
ហោរ នាម
អ្នកចេះហោរាសាស្ត្រឬអ្នកចេះតារាសាស្ត្រ, ហិណ្ឌិក
-
ហោរា នាម
កម្រិតវេលា, កម្រិតរាសី, ដំណើរនៃចក្ករាសី; ម៉ោង; ជតាឬជាតា, ជតារាសី; លក្ខណៈ; លេខា។
-
ហោរាចារ្យ
អ្នកស្ទាត់ជំនាញខាងហោរាសាស្ត្រ, គ្រូហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ។
-
ហោរាសាស្ត្រ នាម
ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្ត្រឬជោតិសាស្ត្រ។
-
ហោរ៉ា នាម
ឈ្មោះក្ដាតមួយប្រភេទស្លឹកធំៗឡើងគល់ជាមើមធំមានរសជាតិរមាស់ខ្លាំង
-
ហោល កិរិយាសព្ទ
ដុតថ្នាំរម្ងាប់រោគឱ្យហុយផ្សែងទទូរសំពត់ហ៊ុមជិតស្រូបផ្សែងដើម្បីឱ្យសះជារោគដោយអំណាចថ្នាំនោះ
-
ហោលៗ គុណនាម
រហោលៗ ( ម . ប្រ ., ច្រ . ប្រ . រហោលៗជាង )។
-
ហោះ កិរិយាសព្ទ
ទៅឯអាកាស, អណ្ដែតទៅឯអាកាស
-
ហោះធ្យាន
ទៅតាមផ្លូវអាកាសដោយអំណាចធ្យានឬដោយឫទ្ធិនៃធ្យាន។
-
ហោះហើរ
ហោះលឿនភ្លែតដូចបក្សីហើរ។
-
ហៅ កិរិយាសព្ទ
ពោលពាក្យចេញឈ្មោះដល់
-
ហៅព្រលឹង កិរិយាសព្ទ
និយាយបូរបាច់ដង្ហោយហៅព្រលឹងឱ្យចូលមកកាន់រូបកាយវិញ ( ធ្វើតាមតម្រាព្រាហ្មណ៍ )។
-
ហៅភ្ញៀវ
អញ្ជើញភ្ញៀវក្នុងអាវាហវិវាហមង្គលជាដើម។
-
ហៅរក កិរិយាសព្ទ
ហៅចេញឈ្មោះដោយសេចក្ដីរាប់អានកាលណាបាត់មុខតែងសួររក។
-
ហៅហាន គុណនាម
មោះមុត, ក្លាហានខ្លាំង
-
ហំ គុណនាម
មាំ, មាំមួន, មាំសាច់ហាប់; សំណំ
-
ហៈ ឈ.
ឬ, អេះ?; ( ព . សា .) អ ៊ីចេះ?)
-
ហ៊ ឧទានសព្ទ
សូរសុនខធំៗព្រុសគំរាម។
-
ហ៊ប ឧទានសព្ទ
ឯងចូរឈប់! ឬចូរឈប់!; សម្ដីសាមញ្ញសម្រាប់ឱ្យសញ្ញាដល់គោឬក្របីឱ្យឈប់ ( ប្រើជាឈប! សំឡេងបង្អូសវែងក៏បាន )។
-
ហ៊ស ឧទានសព្ទ
សូរសើចខ្លាំង
-
ហ៊សៗ ឧទានសព្ទ
( ម . ព . ហ៊ស )។
-
ហ៊ា សព្វនាម
បងប្រុស។
-
ហ៊ាន កិរិយាសព្ទ
មិនខ្លាច, អាច
-
ហ៊ានតែថា
( សំនួន .) ( ម . ព . ហានតែថា )។
-
ហ៊ានថ្លៃ
ហ៊ានទិញមិនគិតពីថ្លៃថោក។
-
ហ៊ានស៊ី
អាចទិញស៊ីមិនកំណាញ់។
-
ហ៊ានស៊ីហ៊ានសង
( សំនួន .) ហ៊ានចំណេញហើយក៏ហ៊ានខាតបង់, ហ៊ានធ្វើហ៊ានទទួលខុសត្រូវ
-
ហ៊ិ ឧទានសព្ទ
( ម . ព . ហ៊ ិ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។