វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1040 / 1268
-
ហោ កិរិយាសព្ទគុណនាមនាម
ខ្ចប់ដោយក្រដាសជាកញ្ចប់ខ្ពស់ច្រឡោឬជារាងបួនជ្រុង
-
ហោក គុណនាម
ដែលសឹកធំហួសពីកំណត់ដើម
-
ហោកក
រលុងបំពង់កព្រោះខំប្រឹងស្រែកខ្លាំងហួសប្រមាណ។
-
ហោគ្រឿង នាម
មន្ទីរទុកគ្រឿងទ្រង់សម្រាប់ព្រះរាជាឬមន្ទីរសម្រាប់ព្រះរាជាទ្រង់សោយព្រះក្រយាស្ងោយ ( ធ្វើក្នុងព្រះបរមរាជវាំង )។
-
ហោង នាមឧទានសព្ទ
ឈ្មោះខ្យងមួយប្រភេទរាងមូលសំបករលីងសម្បុរស្នែងគោឬស្នែងក្របី, ច្រើនកើតនៅក្នុងបឹង
-
ហោច គុណនាមគុណកិរិយា
ដែលមានតិចណាស់, ដែលស្ទើរតែនឹងគ្មាន
-
ហោចទៅ ឈ.
យ៉ាងតិចណាស់ទៅ, យ៉ាងក្រណាស់ទៅឬដោយតិចណាស់ទៅ, ដោយពិបាករកណាស់ទៅ ( ត្រូវប្រើពាក្យសូម្បី, សព្វបើ, គ្រាន់តែ, ទុកជានេះពាក្យណាមួយបន្ទាប់ជាដរាប )
-
ហោចល្អោញ គុណនាមគុណកិរិយា
( ព . សា .) ហោចពន់ពេក, ហោចណាស់
-
ហោជាង នាម
របាំងដាក់ត្រង់ខាងក្រោមចុងដំបូលគ្រឹះវិហារឬសាលាជាដើមមានសណ្ឋានបីជ្រុងស្មើភាគឬស្រួចខាងលើជាងបន្តិចធ្វើជាឋានលាតក៏មានឆ្លាក់ឬគូរជាក្បាច់រចនាក៏មាន
-
ហោណាំង នាម
ផ្ទះតូចទទឹងពីខាងមុខតភ្ជាប់ពីផ្ទះធំមកបណ្ដោយប្រវែងគ្នានឹងទទឹងផ្ទះធំសម្រាប់អង្គុយឬដេករំហើយសម្រាកកាយឬសម្រាប់ទទួលភ្ញៀវ។
-
ហោណ័ង នាម
( ម . ព . ហោណាំង )។
-
ហោតិល នាម
ផ្ទះសម្រាប់ជួលដេកព្រមទាំងមានលក់ភោជនាហារគ្រប់ព្រមផង; ភោជនាគារ, ភត្តាគារ
-
ហោត្រ នាម
វត្ថុដ៏ឧត្តមសម្រាប់បូជាភ្លើង; ទឹកដោះថ្លាសម្រាប់ថ្វាយព្រះអគ្និ; ការបូជាយញ្ញ ( តាមលទ្ធិព្រាហ្មណ៍ )។
-
ហោត្រៃ នាម
( ម . ព . ហោត្រ័យ )។
-
ហោត្រ័យ នាម
មន្ទីរតម្កល់គម្ពីរព្រះត្រៃបិដកឬតម្កល់គម្ពីរផ្សេងៗផងក៏បាន, ធម្មមន្ទីរ ( ធ្វើតែក្នុងទីវត្ត )។
-
ហោប៉ៅ នាម
ថង់ដេរភ្ជាប់នឹងអាវឬខោជាដើម
-
ហោប៉ៅស្បែក
សំពៀតស្បែក ( ហៅកាប៉ៅស្បែកក៏បាន )។
-
ហោព្រះ នាម
មន្ទីរតម្កល់សុទ្ធតែព្រះពុទ្ធរូបច្រើនព្រះអង្គ ( ធ្វើតែក្នុងទីវត្តនិងក្នុងព្រះបរមរាជវាំង )។
-
ហោព្រះបាទ នាម
មន្ទីរតម្កល់រូបព្រះបាទដែលមានចារឹកអក្សរឬសញ្ញាផ្សេងៗ ( ច្រើនមាននៅក្នុងទីវត្ត )។
-
ហោព្រះអដ្ឋិ នាម
មន្ទីរតម្កល់ព្រះអដ្ឋិនៃក្សត្រិយ៍ទ្រង់រាជ្យនិងព្រះអដ្ឋិនៃក្សត្រាក្សត្រីទាំងឡាយ ( ធ្វើក្នុងព្រះបរមរាជវាំង )។
-
ហោម នាម
ការបូជាទេវតាដោយសាចទឹកដោះថ្លាទៅក្នុងភ្លើង ( តាមលទ្ធិព្រាហ្មណ៍ ); ការបូជាយញ្ញ; ការសែន, ការសែនព្រេន
-
ហោមកម្ម
ការធ្វើហោម។
-
ហោមការ
អ្នកធ្វើហោម។
-
ហោមការកៈ
( ម . ព . ហោមការ )។
-
ហោមការិកា នាម
( ម . ព . ហោមការ )។
-
ហោមកាល
កាលឬពេលដែលត្រូវធ្វើហោម។
-
ហោមពិធី
ពិធីធ្វើហោម; ការតាំងពិធីប្រសិទ្ធីសិល្បវិទ្យាជាដើម
-
ហោមភណ្ឌ
ប្រដាប់សម្រាប់ប្រើក្នុងការធ្វើហោម, គ្រឿងហោម។
-
ហោមរោង កិរិយាសព្ទ
ល្ខោនហោមរោងគឺល្ខោនផ្ដើមបើកឆាក។
-
ហោមវេស្ម័ន
រោងសម្រាប់ធ្វើហោម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។