វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 18 / 169
-
អង្គឺ គុណកិរិយា
( ព . បុ .) មិនគឺ, មិនមែន, មិនមែនជា, ពុំមែនជា; មិនដែល, ពុំដែល
-
អង្គឺក្ដី
ពុំមែនជាដំណើរ, មិនមែនជាហេតុ។
-
អង្គឺមាន គុណកិរិយា
ពុំដែលមាន, មិនដែលសោះ, ទេសោះ។ប្រើពាក្យឥតពីខាងដើមផងក៏មាន ( សេចក្ដីនៅជាបដិសេធដូចដែល ) : ឥតអង្គឺមានឥតដែលមាន, ទេសោះ ( ច្រើនតែប្រើពាក្យក៏ផ្សំពីខាងដើម )
-
អង្គឺអង្គែ គុណនាម
ដែលស្ទាក់ស្ទើរ, ហ៊ីងហ៊ាង
-
អង្គុក គុណកិរិយាគុណនាម
ដែលចេះតែលឿនស្មើជំហានអន្ទ្រុកទៅមុខឥតបង្អែបង្អង់
-
អង្គុកអង្គុល គុណកិរិយា
ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់
-
អង្គុយ កិរិយាសព្ទនាម
សម្រេចឥរិយាបថមួយដោយដាក់អង្គឱ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ
-
អង្គុយងក់ កិរិយាសព្ទ
អង្គុយកុក។
-
អង្គុយចាំតែ
( សំនួន .) ( ព . ប្រ .) រង់ចាំតែ, ចេះតែ ( ហាក់ដូចជាអង្គុយរង់ចាំតែ )
-
អង្គុយតែ
( សំនួន .) ( ម . ព . អង្គុយចាំតែ )។
-
អង្គុយធម៌ កិរិយាសព្ទ
អង្គុយស្មិងស្មាធិ៍ចម្រើនធម៌។
-
អង្គុយលើសំណើម
អង្គុយលើកន្លែងដែលសើម។
-
អង្គុល គុណនាមគុណកិរិយា
ដែលសំយុងមុខងងុលចុះក្រោម
-
អង្គុលី នាម
ម្រាមដៃ; ធ្នាប់; អង្គុលៈ។
-
អង្គុលីបញ្ចកៈ នាម
ម្រាមដៃទាំងប្រាំ។
-
អង្គុលីបញ្ចង្គ នាម
( ម . ព . អង្គុលីបញ្ចកៈ )។
-
អង្គុលីប្រណម កិរិយាសព្ទ
ប្រណម្យម្រាមដៃ; ក្រពុំម្រាមដៃ។
-
អង្គុលីប្រណម្យ នាម
( ម . ព . អង្គុលីប្រណម )។
-
អង្គុលីផោដនៈ នាម
ការកាច់ម្រាមដៃឮសូរស្រស។
-
អង្គុលីមុទ្ទា នាម
ចិញ្ចៀនមានត្រា ( ចិញ្ចៀនត្រា )។
-
អង្គុលីមុទ្រា នាម
( ម . ព . អង្គុលីមុទ្ទា )។
-
អង្គុលីយកៈ នាម
ចិញ្ចៀន។
-
អង្គុលីលេខ នាម
គ្រឿងប្រដាប់វាយពុម្ពអក្សរដោយចុងម្រាមដៃ, ម៉ាស៊ីនវាយអក្សរពុម្ព
-
អង្គុលីវេស្ដ
ស្រោមម្រាមដៃ ( ស្រោមដៃ )។
-
អង្គុលីសន្ទេស
ការផ្ទាត់ម្រាមដៃឱ្យសញ្ញា
-
អង្គុលីសម្ភូត
ក្រចកដៃ។
-
អង្គុលៈ នាម
ម្រាមដៃ; ធ្នាប់ ( អង្គុលី )។
-
អង្គុល្យាភរណៈ នាម
( ម . ព . អង្គុលីយកៈ )។
-
អង្គើយ គុណកិរិយា
ដែលគ្មានជីជាតិ, ដែលព្រងើយកន្តើយ, ឈើយ, តោះតើយ, ពាក្យនោះជាបរិវាររបស់ពាក្យសោះ
-
អង្គេន្ទ្រិយ
( ម . ព . ឥន្ទ្រិយាង្គ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។