អង្គុយចាំតែ
អត្ថន័យ
-
1
( សំនួន .) ( ព . ប្រ .) រង់ចាំតែ, ចេះតែ ( ហាក់ដូចជាអង្គុយរង់ចាំតែ )
ឧទាហរណ៍ មិនគិតធ្វើការរកស៊ីនឹងគេអង្គុយចាំតែសុំគេ!; គ្មានអ្នកណានឹងអង្គុយតែឱ្យញយៗទេ!; ឥតធ្វើការអ្វីសោះអង្គុយតែស្ដីឱ្យគេ! (ព.សា.)។ (ព.កា.) ថាខ្លួនឥតធ្វើអ្វីអង្គុយតែស្ដីត្រួតត្រាលើគេបន្ទោសញយៗថែមៗទ្វេទ្វេត្រង់ខ្លួនទទេឥតអៀនឥតខ្មាស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)