រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អង្គុល

គុណនាមគុណកិរិយា

អត្ថន័យ (2)

  1. 1

    គុ.កិ., គុ.

    ដែល​សំយុង​មុខ​ងងុល​ចុះ​ក្រោម

    ឧទាហរណ៍ ស្រវឹងអង្គុល, សំយុងមុខអង្គុល; មុខយារអង្គុល។ (ព.កា.) ស្រវឹងអង្គុល​យារមុខងងុល​ជជ្រុលជជ្រក​តេងតាងពេញផ្លូវ​ស្ទើរទៅស្ទើរមក​ជួនស្រែកគំហក​ដាក់កូនប្រពន្ធ។​សើយលាត់ឥតខ្មាស​ស្ដីអាសអាភាស​ឥតក្រែងចិត្តជន​ដែលគេឈរមើល​រចល់ច្រើនលន់​កម្លាំងថយអន់​ទ្រេតទ្រោតទ្រីបទ្រាប។​អ្នកប្រាជ្ញពោលថា​អ្នកស្រវឹងស្រា​រែងមានសភាព​អាប់ឱនថយថោក​ជ្រោកជ្រាកទន់ទាប​ថែមទាំងញ៉ាំងលាភ​ឱ្យថយផងដែរ។

  2. 2

    គុណនាម

    ដែល​ទើប​នឹង​ផ្ដើម​ទុំ​ចុង​កួរ​បន្តិច​ៗ

    ឧទាហរណ៍ ស្រូវអង្គុលមេៗ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម