អង្គុកអង្គុល
អត្ថន័យ
-
1
គុណកិរិយា
ដែលខ្សឹកខ្សួលប៉ផ្អែបជ្រប់មុខ, ដែលកើតទុក្ខជ្រប់
ឧទាហរណ៍ យំអង្គុកអង្គុល, កើតទុក្ខអង្គុកអង្គុល។ (ព.កា.) កម្ចាត់ទុក្ខថាការកើតទុក្ខជ្រុលអង្គុកអង្គុលមមុលមិងមាំងអ្នកមានប្រាជ្ញាគួរតែប្រឆាំងកុំឱ្យចិត្តគាំងក្នុងក្ដីសោកសៅ។ព្រះពុទ្ធប្រាប់ថាត្រូវប្រើប្រាជ្ញាដេញទុក្ខចេញក្រៅត្រូវកុំប្រមូល- ទុក្ខឱ្យក្ដួលក្ដៅដេញយូរៗទៅគង់ទុក្ខឃ្លាតបាន។ព្រោះក្ដីកើតទុក្ខតែងដេញក្ដីសុខឱ្យឃ្លាតចាកប្រាណសុខនៅពុំកើតដ្បិតទុក្ខរុញច្រានកម្ចាត់ទុក្ខបានហៅថាមានសុខ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)