វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 161 / 169
-
អំណោយផល នាម
ផលទាន
-
អំណះអំណាង នាម
ការអះអាងទឡ្ហីករណ៍អ្វីៗដែលទាញនាំយកមកអាងដើម្បីឱ្យកាន់តែរឹងមាំ
-
អំនួត នាម
ការពោលអួតឬសម្ដីអួត
-
អំបាញ់មិញ គុណកិរិយា
( ម . ព . អម្បាញ់មិញ )។
-
អំបាត នាម
កូនចៃ
-
អំបាយ គុណកិរិយា
( ម . ព . អម្បាយ )។
-
អំបាល ឈ.
( ម . ព . អម្បាល )។
-
អំបាលម៉ាន គុណនាមគុណកិរិយា
( ម . ព . អម្បាលម៉ាន )។
-
អំបិល នាម
វត្ថុរឹងស្រួយមានរសប្រៃ, បុកឬកិនឱ្យខ្ទេចល្អិតម៉ដ្ឋបានដោយងាយ, អាចរលាយទៅជាទឹកបាន, សម្រាប់ប្រើជាគ្រឿងផ្សំយករសប្រៃ, មានឈ្មោះផ្សេងៗតាមសញ្ជាតិនិងបែបភាព
-
អំបិលត្រូវទឹក
( សំនួន .) ដែលខូចបង់វិនាសឬសាបសូន្យទៅយ៉ាងរហ័ស។
-
អំបិលម្ទេស នាម
ឈ្មោះម្ហូបគោកមួយប្រភេទធ្វើដោយអំបិលនិងម្ទេសជាដើមបុកឱ្យល្អិត
-
អំបឹះ នាម
ឈ្មោះរុក្ខជាតិពួកមួយមានពីរប្រភេទគឺអំបឹះធំអំបឹះមានដើមធំស្លឹកតូចៗប៉ុន្តែញឹកជិត; អំបឹះតូចអំបឹះមានដើមតូចស្លឹកធំៗរង្វើលៗ។
-
អំបុក នាម
ឈ្មោះចំណីធ្វើដោយយកគ្រាប់ស្រូវទុំនៅស្រស់មកលីងឱ្យល្មមដល់ការហើយដាក់ក្នុងត្បាល់ធំបុកផងឆ្កៀសឆ្កៀលផង ( ហៅថាដាល់អំបុក ) ឱ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ
-
អំបូង នាម
ឈ្មោះចេកមានផ្លែវែងៗស្មើចុងស្មើដើម, វេលាទុំសម្បុរសំបកបៃតងចាស់ឬលឿងចាស់ក៏មាន, ស្និតធំៗមានរសផ្អែម
-
អំបូរ នាម
( ម . ព . អម្បូរ )។
-
អំបើះ នាម
( ម . ព . អំបឹះ )។
-
អំបែង នាម
បន្ទះបំណែកនៃក្អម, ឆ្នាំង, ចានជាដើម
-
អំបែងក្បាល នាម
( ព . ទ្រ .) តួក្បាល, ពាក្យទ្រគោះប្រមាថមើលងាយដោយប្រដូចក្បាលទៅនឹងអំបែង
-
អំបែងចេះ នាម
អំបែងល្អិតល្អោចច្រើនបែបដែលកប់លាយគ្នាក្ដាំងនៅក្នុងដីយូរអង្វែងហើយ
-
អំបែងចែះ នាម
( ម . ព . អំបែងចេះ )។
-
អំបែងថ្ងៃ នាម
ឈ្មោះឈើមួយប្រភេទជាពួកសារកព្រឹក្សស្លឹកទ្រវែងៗស្រួចៗពីខាងខ្នងស្លឹកមានសម្បុរសប្រផេះសំបកមានសរសៃ, បើដើមខ្ចីយកសំបកវេញខ្សែបានខ្លះ, បើដើមធំមានខ្លឹមសម្បុរក្រហមប្រឿងសាច់ស្វិត
-
អំបែងបែកឱ្យយកអំបែងដដែលសង
( ព . ទ . បុ .) មានអត្ថន័យថាទារយកឱ្យបានចំពោះតែរូបរបស់ដើមមកវិញ។
-
អំបែងស្នូល នាម
នំអំបែងដែលមានដាក់បន្ថែមស្នូលសាច់ឆាលាយនឹងបន្លែខាងក្នុង
-
អំបោស នាម
( ម . ព . អម្បោស )។
-
អំបោះ នាម
សរសៃសំឡីដែលរវៃរួចហើយមានប្រវែងវែងៗសម្រាប់ត្បាញសំពត់ជាដើម
-
អំបោះក្លុក នាម
( ម . ព . ក្លុក )។
-
អំបោះខ្មោច នាម
( ម . ព . អំបោះព្រះ២)។
-
អំបោះព្រះ នាម
ឈ្មោះវល្លិមួយប្រភេទដើមទន់ស្លឹកស្រដៀងនឹងស្លឹកបណ្ដូលពេជ្រស្ទើរចាប់ច្រឡំប៉ុន្តែដើមស្រលួតឥតបន្លាឡើងតោងអាស្រ័យនឹងដើមឈើធំទម្លាក់ឫសវែងៗរយោងរយានចុះមកខាងក្រោមរហូតដល់ដីក៏មាន
-
អំបោះភ្លុក
( ម . ព . ភ្លុក១)។
-
អំបោះសីមា នាម
អំបោះវែងដែលទាញទាក់ព័ទ្ធសីមា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។