រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អំបោះព្រះ

នាម

អត្ថន័យ (2)

  1. 1

    នាម

    ឈ្មោះ​វល្លិ​មួយ​ប្រភេទ​ដើម​ទន់​ស្លឹក​ស្រដៀង​នឹង​ស្លឹក​បណ្ដូល​ពេជ្រ​ស្ទើរ​ចាប់​ច្រឡំ​ប៉ុន្តែ​ដើម​ស្រលួត​ឥត​បន្លា​ឡើង​តោង​អាស្រ័យ​នឹង​ដើម​ឈើ​ធំ​ទម្លាក់​ឫស​វែង​ៗ​រយោង​រយាន​ចុះ​មក​ខាង​ក្រោម​រហូត​ដល់​ដី​ក៏​មាន

    ឧទាហរណ៍ វល្លិអំបោះព្រះ (ហៅ​វល្លិយឺត​ក៏បាន)។

  2. 2

    នាម

    សរសៃ​ពីងពាង​ព្រៃ​ពួក​មួយ​ដែល​វា​គ្រាន់​តែ​បញ្ចេញ​ចោល​មិន​ព័ទ្ធ​មង​ឬ​សំបុក​ឡើយ, មាន​សាច់​ម៉ដ្ឋ​ល្អិត​ឆ្មារ​សម្បុរ​ស​ក្បុសរ​លើប, ខ្យល់​បក់​រសាត់​តាម​ផ្ទៃ​អាកាស​ធ្លាក់​ចុះ​មក​ជាប់​នឹង​មែក​ឈើ​ជាដើម, ចួន​កាល​រសាត់​ជាប់​ដោយ​ទាំង​តួ​ពីងពាង​មក​ផង​ក៏​មាន; បើ​សរសៃ​នោះ​ចូល​ភ្នែក​បណ្ដាល​ឱ្យ​ភ្នែក​ហើម​ភ្លាម

    ឧទាហរណ៍ ពីរបីថ្ងៃនេះ​ឃើញអំបោះព្រះរសាត់ព្រាតឯអាកាស, ត្រូវប្រយ័ត្ន​ក្រែងចូលភ្នែក (ហៅ​អំបោះខ្មោច​ឬ​សរសៃឈូក​ក៏មាន, តាមទម្លាប់ដោយស្រុក)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម