អំបែង
នាម
អត្ថន័យ (2)
-
1
នាម
បន្ទះបំណែកនៃក្អម, ឆ្នាំង, ចានជាដើម
ឧទាហរណ៍ អំបែងក្អម, អំបែងចាន។
-
2
នាម
ឈ្មោះនំមួយប្រភេទបែបបន្ទះម្សៅអង្ករកិនចៀនក្នុងខ្ទះ។គេច្រើនលាយផ្សំក្នុងម្សៅដោយស្លឹកខ្ទឹមហើយបរិភោគជាមួយបន្លែស្រស់លាយទឹកត្រី
ឧទាហរណ៍ នំអំបែងនិងនំគ្រក់ជាអាហារពេញនិយម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)