អំបុក
នាម
អត្ថន័យ
-
1
នាម
ឈ្មោះចំណីធ្វើដោយយកគ្រាប់ស្រូវទុំនៅស្រស់មកលីងឱ្យល្មមដល់ការហើយដាក់ក្នុងត្បាល់ធំបុកផងឆ្កៀសឆ្កៀលផង ( ហៅថាដាល់អំបុក ) ឱ្យត្រាតែពៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ
ឧទាហរណ៍ អំបុកដំណើប, អំបុកខ្សាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)