វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឡ ពាក្យដែលផ្ដើមដោយ "ឡ" មាន 155 ពាក្យ
ទំព័រ 3 / 6
-
ឡឺសេមី នាម
មហារីកឈាម ( ព . សា .)។រោគសញ្ញានៃជំងឺនេះគីមានការកើនឡើងនៃគោលិកា - សដែលមិនអាចទប់ស្កាត់បាន។
-
ឡុកឈិត នាម
ឈ្មោះបង្អែមម្យ៉ាងធ្វើពីសាច់គ្រាប់ផ្លែដូងជក់។
-
ឡុកឡាក់ កិរិយាសព្ទនាម
រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ
-
ឡុកអៅ នាម
( សេ . ហិ .) ការបិទសហគ្រាសឬគ្រឺះស្ថានទាំងមួលឬផ្នែកណាមួយដោយនិយោជកក្នុងឱកាសដែលមានវិវាទការងារក្នុងករណីដែលមានការបដិសេធសេចក្ដីសម្រេចរបស់អាជ្ញាកណ្ដាល។
-
ឡុងចុង គុណកិរិយាគុណនាម
ទាំងអស់ដែលខាតបង់ឬខូចខាតទាំងអស់
-
ឡុងបុត នាម
កាណូតមានរូបសណ្ឋាននិងឈ្មោះផ្សេងៗ
-
ឡុងសុង នាម
ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូលសណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ
-
ឡុបៗ គុណកិរិយាគុណនាម
ញាប់ៗប្រឡិបប្រឡុបឬរឡិបរឡប់ពុំសូវច្បាស់លាស់
-
ឡុលៗ គុណកិរិយាគុណនាម
ដែលមានសូរក្អុលៗឬគ្រលរមិនច្បាស់ព្រោះអណ្ដាតធំពេកឬព្រោះពិការអណ្ដាត, រឹងអណ្ដាតឬក៏ព្រោះនិយាយទាំងកំពុងមានអ្វីនៅពេញក្នុងមាត់
-
ឡូ គុណកិរិយានាម
អំពីសូរស្រែកខ្លាំងឮគ្រលួចឬសូរនិយាយខ្លាំងពេញសំឡេង
-
ឡូកឡំ កិរិយាសព្ទគុណកិរិយា
ច្របូកច្របល់លាយឡំ។
-
ឡូង គុណកិរិយា
អំពីសូរស្រែកឮមូលគ្រលួចទៅខាងលើ
-
ឡូងឡាង គុណកិរិយា
អំពីសូរស្រែកឡូងៗក្អេងក្អាង
-
ឡូជីស្ទិក នាម
( សេ . ហិ .) ដំណើរការឬសកម្មភាពនៃការគ្រប់គ្រងធនធាន ( ម្ហូបអាហារសម្ភារៈបរិក្ខារសត្វ។ល។) ដោយទទួលរក្សាទុកនិងបញ្ជូនទៅកាន់ទីតាំងណាមួយដែលគេតម្រូវ។ដំណើរការឬសកម្មភាពក្នុងប្រព័ន្ធឡូជីស្ទិកមានការវេចខ្ចប់ការដឹកជញ្ជូនការស្តុកទុកក្នុងឃ្លាំងជាដើម
-
ឡូញ គុណនាម
( ព . បុ .) មូលស្រួចជ្រលមសណ្ឋានគូទត្រល់ ( សម័យឥឡូវមិនដែលប្រើ )។ ( ព . សា .) មិនឡូញទេមិនកើតទេ, មិនផេះទេ។ជួនកាលប្រើសំដៅសេចក្ដីថា " ខូច, វិនាស; មិនកើតការ " ក៏មាន
-
ឡូតូ នាម
ឈ្មោះល្បែងមួយប្រភេទលេងដោយការទាញយកគ្រាប់មានលេខចេញដោយចៃដន្យជាបន្តបន្ទាប់សម្រាប់ឱ្យអ្នកលេងម្នាក់ៗតម្រៀបគ្រាប់នីមួយៗនៅលើក្រឡាមានលេខក្នុងផ្ទាំងក្រដាស ( ឬបន្ទះក្ដារ ) រៀងៗខ្លួន, អ្នកដាក់គ្រាប់បានពេញក្រឡាមុនគេជាអ្នកឈ្នះ។
-
ឡូត៍ នាម
( ម . ព . ឡូ២)។
-
ឡូយ គុណនាមគុណកិរិយា
ពាក្យសាមញ្ញទំនើបថ្មីប្រើកាត់ខ្លីមកពីពាក្យឡូយថូយសំដៅសេចក្ដីថា " ផ្ដាស, ផ្ដេសផ្ដាស "
-
ឡូយថូយ គុណនាមគុណកិរិយា
ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស
-
ឡូឡា គុណនាមគុណកិរិយា
ឡូៗខ្លាំងៗ
-
ឡូ៎ នាម
( ម . ព . ឡូ១)។
-
ឡើង កិរិយាសព្ទ
ទៅខាងលើ, ទៅពីក្រោមទៅលើ ( ទីទៃពីចុះ )
-
ឡើងក គុណនាម
ដែលមានកនិងបូគធំ
-
ឡើងកម្លាំង កិរិយាសព្ទ
បង្កើនឬបន្ថែមថាមពលឱ្យកាន់តែខ្ពស់ជាងមុន។
-
ឡើងគណ
ឡើងគណៈគឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ ( ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម )។
-
ឡើងចាង កិរិយាសព្ទគុណនាម
បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់
-
ឡើងចិត្ត
បានចិត្ត។
-
ឡើងចិត្តឡើងចាង
( ម . ព . ឡើងចាងក្នុងឡើង២)។
-
ឡើងជន្លង់
លតាជាតិផ្សេងៗដែលវារតោងជន្លង់
-
ឡើងជា
ទៅជា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។