ឡុកឡាក់
អត្ថន័យ (3)
-
1
កិរិយាសព្ទ
រង្កៀកឱ្យផ្អៀងចុះផ្អៀងឡើងរឿយៗ
ឧទាហរណ៍ កប៉ាល់កឿងនាំគ្នាឡុកឡាក់ឱ្យរបូតពីកន្លែងដែលជាប់។
-
2
នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគ្រាប់៣សណ្ឋានបួនជ្រុងស្មើភាគមានភ្នែកដូចមេអាប៉ោង, អ្នកដែលជាមេដាក់គ្រាប់ទាំងបីក្នុងចានមានគម្របហើយចាប់អង្រង់, អ្នកចាក់ត្រូវចាក់លើផ្ទាំងសំពត់ឬផ្ទាំងក្រដាសមានរូបដោយស្មានតាមស្ម័គ្រចិត្ត
ឧទាហរណ៍ ឡុកឡាក់ជាល្បែងរបស់យួនចិន។
-
3
នាម
ឈ្មោះម្ហូបមួយបែបដែលឆាសាច់គោដាក់លើបន្លែស្រស់មានសាលាដ, ខ្ទឹមបារាំងប៉េងប៉ោះជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)