ឡូ
អត្ថន័យ (4)
-
1
គុណកិរិយា
អំពីសូរស្រែកខ្លាំងឮគ្រលួចឬសូរនិយាយខ្លាំងពេញសំឡេង
ឧទាហរណ៍ ស្រែកឡូ, និយាយឡូៗ។
-
2
នាម
ចំណែកផ្សេងៗក្នុងការបែងចែកឬចំនួនផ្សេងៗដែលបែងចេញជាភាគ
ឧទាហរណ៍ ដីមួយឡូ, បែងចែកជាឡូត៍។
-
3
នាម
ខ្មែរច្រើនប្រើពាក្យនេះចំពោះតែចំនួនរបស់៦គូឬចំនួន១២ ( ដូចយ៉ាងចាននិងដបជាដើម )
ឧទាហរណ៍ ចានមួយឡូ (ចាន១២), ថ្នាំដបពីរឡូ (ថ្នាំទឹក២៤ដប)។
-
4
នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទលេងដោយបោះកាសឬលុយឱ្យចូលក្នុងរន្ធដីតូច ... ជាល្បែងក្មេង
ឧទាហរណ៍ ពួកក្មេងលេងឡូ
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)