ឡុងសុង
អត្ថន័យ (2)
-
1
នាម
ឈ្មោះបែបទម្រង់សក់មួយប្រភេទនៃបុរសកាត់ចៀរជើងសក់មូលសណ្ឋានស្រដៀងនឹងផ្កាសម្បួរទេសឬផ្កាក្ទម្ពប៉ែកខាងលើទុកឱ្យមានភាពវែងក្រពុំ
ឧទាហរណ៍ កាត់សក់ឡុងសុង។ (ព.កា.) ថាសម័យព្រេងនាយប្រុសខ្មែរទាំងឡាយកាត់សក់ឡុងសុងគេរាប់អានថាសមរូបសមទ្រង់បែបនោះពុំគង់នៅយូរប៉ុន្មាន។មនុស្សប្រុសនិងស្រីនៅនាលោកីយ៍តាក់តែងខ្លួនប្រាណតាមកាលសម័យនិយមរាប់អានតាំងពីបូរាណរៀងដល់ឥឡូវ។បណ្ឌិតឃើញថាការតែងកាយាតាមលោកតម្រូវទោះសមទោះឆ្គងទោះត្រូវពុំត្រូវពីដើមឥឡូវសន្មតថាល្អ។
-
2
នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយមេសម្រាប់លេងថ្វាយក្នុងវេលាដែលព្រះរាជាទ្រង់ស្នាន ( ទ្រង់ស្រង់ )
ឧទាហរណ៍ លេងភ្លេងឡុងសុង (លេងភ្លេងស្ដេចស្រង់); ឬលេងក្នុងវេលានិមន្តភិក្ខុសង្ឃស្រង់ទឹកក្នុងថ្ងៃសង្ក្រាន្តជាដើមក៏ប្រើខ្លះដែរ។ (ព.កា.) ថាមហាក្សត្រិយ៍ឬសង្ឃនៅពេលត្រូវស្រង់ទឹកដោយកម្សាន្តក្នុងកាលចូលឆ្នាំជាថ្ងៃសង្ក្រាន្តហៅថាពេលស្នានមានភ្លេងឡុងសុង។សម័យសព្វថ្ងៃបើចង់កែខៃគួរហៅភ្លេងស្រង់ចម្រើនសិរីមង្គលអស់អង្គទោះក្សត្រិយ៍ទោះសង្ឃប្រសិទ្ធសួស្ដី។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)