វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 194 / 204
-
ស្រែឧទ្ទាម
ស្រែដែលគេបោះបង់ចោលទៅជាព្រៃខ្លះ។
-
ស្រែះ កិរិយាសព្ទនាម
ចាក់ចេសប្រទាក់ឆ្វាក់ញឹកជាក្រឡាល្អិតៗ
-
ស្រែៗ គុណនាម
( ព . ប្រ .) ដែលមិនទំនើបដែលមិនទាន់សម័យ
-
ស្រោក គុណកិរិយានាមឧទានសព្ទ
ប្រដាប់ក្រងដោយចម្រៀកកូនឈើឬឫស្សីជាដើមមានសណ្ឋានច្រឡោសម្រាប់ដាក់ផ្លែឈើដែលបេះបានក្នុងព្រៃ
-
ស្រោកទឹក គុណនាម
ជាំទឹក
-
ស្រោង គុណនាមនាម
ខ្ពស់ស្រឡះ; ខ្ពស់ល្ហេវ, ខ្ពស់ស្រឡេវ
-
ស្រោច កិរិយាសព្ទ
ចាក់វត្ថុរាវមានទឹកជាដើមបង្ហៀរពីលើ
-
ស្រោចទឹក កិរិយាសព្ទ
ប្រោះព្រំទឹកមន្តលើករាសី
-
ស្រោចស្រង់ កិរិយាសព្ទ
ស្រោចឱ្យបាត់ក្ដៅស្រង់ឱ្យរួចពីការលិចលង់គឺសង្គ្រោះឱ្យបានរួចចាកទុក្ខ
-
ស្រោចស្រព កិរិយាសព្ទ
ស្រោចផងស្រពផង
-
ស្រោតា នាម
ខ្សែទឹក។
-
ស្រោត្រ នាម
ត្រចៀក។
-
ស្រោត្រិយៈ នាម
ព្រាហ្មណ៍
-
ស្រោប កិរិយាសព្ទនាម
ផ្អោបពាសពីខាងក្រៅ
-
ស្រោបដណ្ដប់ កិរិយាសព្ទ
( ព . ប្រ .) ជួយឱបក្រសោបបិទបាំងមិនឱ្យបែកការឬមិនឱ្យលេចឮខ្ចរខ្ចាយ; នាំគ្នាជួយសង្គ្រោះដោះទុក្ខ
-
ស្រោម នាម
វត្ថុសម្រាប់ស្រោបឱបពីខាងក្រៅដើម្បីការពារមិនឱ្យសៅហ្មងឬឱ្យកំបាំង, ឱ្យស្រួលចាប់កាន់, ឱ្យល្អមើល
-
ស្រោមខួរ នាម
ស្រទាប់ខាងក្រៅព័ទ្ធជុំវិញខួរក្បាលមានតួនាទីចិញ្ចឹមនិងការពារខួរក្បាល
-
ស្រោមជើង នាម
ប្រដាប់សម្រាប់ពាក់ស្រោបជើងច្រើនធ្វើពីសាច់ក្រណាត់ទន់យឺតៗ
-
ស្រោមដៃ នាម
ប្រដាប់សម្រាប់ពាក់ស្រោបដៃធ្វើពីសាច់ក្រណាត់ស្បែកកៅស៊ូឬប្លាស្ទិកសម្រាប់ការពារពីធាតុត្រជាក់កម្ដៅការប៉ះទង្គិចជាដើម
-
ស្រោមអនាម័យ នាម
ស្រោមធ្វើពីជាតិកៅស៊ូស្ដើងដែលបុរសឬស្ត្រីប្រើប្រាស់ផ្ទាល់នឹងប្រដាប់ភេទក្នុងពេលរួមរ័កដើម្បីកុំឱ្យមានផ្ទៃពោះឬការពារពីជំងឺឆ្លងផ្សេងៗ។
-
ស្រោលៗ គុណកិរិយា
ដែលមិនទាន់រលួយគ្រាន់តែស្លោកឬគ្រាន់តែស្រពោនដោយស្រុស ( ច្រើននិយាយចំពោះបន្លែឬអន្លក់ )
-
ស្រំ កិរិយាសព្ទនាម
បុកជ្រំរឿយៗ, បុកជ្រំពន្លិច, ច្រំរឿយៗឬច្រំពន្លិច
-
ស្រះ នាម
ទីដក់ទឹកធំដែលកើតពីជីកឬកើតឯងក៏មាន ( ដែលកើតឯងហៅជាតស្រះអ . ថ . ជាតៈស្រះ, ប៉ុន្តែខ្មែរច្រើនហៅត្រពាំងទៅវិញ។តាមកំណើតពាក្យគួរសរសេរស្រ័សព្រោះក្លាយមកពីសំ . សរស៑ប៉ុន្តែធ្លាប់ប្រើជាស្រះមកយូរអង្វែងហើយ )។
-
ស្រះបោក្ខរណី នាម
ស្រះមានឈូក។
-
ស្រះស្រង់ នាម
ឈ្មោះស្រះបុរាណមួយធំល្វឹងនៅខាងមុខប្រាសាទបន្ទាយក្ដីក្នុងខែត្រសៀមរាបសម្រាប់ក្សត្រិយ៍ក្នុងសម័យមហានគរស្ដេចចុះស្រង់ក្រសាលមួយដងមួយកាល
-
ស្រះស្រី នាម
ស្រះមានសិរី, ស្រះមានស្រីសួស្ដី ( ច្រើនប្រើជា ( ព . ទេ .) ឬ ( ព . កា .)។
-
ស្រៈ នាម
អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផងអាចនាំព្យញ្ជនៈឱ្យចេញសំឡេងបានមានសូរឮតាមរំពងរបស់ព្យញ្ជនៈផង។ស្រៈសម្រាប់ប្រើក្នុងភាសាបាលីមាន៨តួគឺអអា, ឥឦ, ឧឩ, ឯ, ឱ។សម្រាប់ប្រើក្នុងភាសាសំស្ក្រឹតមាន១៣តួគឺអអា, ឥឦ, ឧឩ, ឫឬ, ឭ, ឯ, ឰ, ឱ, ឳ; ថែមស្រៈឮមួយដោយឡែកមកទៀតជា១៤តួ។សម្រាប់ប្រើក្នុងភាសាខ្មែរ ( សម័យបច្ចុប្បន្ននេះ ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន២១តួគឺអអាអិអីអឹអឺអុអូអួអើអឿអៀអេអែអៃអោអៅអុំអំអាំអះ; រាប់ទាំងឫឬឭឮនិងស្រៈឰ, ឪ, ឳផងជា២៨តួ។ស្រៈទាំងនេះ, លើកតែឫឬឭឮនិងឪចេញ, ចែកជា២យ៉ាងគឺស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯងហៅស្រៈពេញតួ ( ត្រូវសរសេរពេញតួ ) : អអាឥឦឧឪឬឩឯឰឱឳ; អអា។ល។អុំអំអាំអះ; ( ចំពោះស្រៈឧបុរាណសរសេរដាក់សញ្ញាត្រីសព្ទ ( ៊ ) ពីលើឧ៊អ . ថ . អុក, ប៉ុន្តែតមកឈប់ប្រើសញ្ញានេះនៅតែត្រឹមឧ; មើលក្នុងនិទាន Introduction ផង )។ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅស្រៈផ្សំត្រូវសរសេរគំនូសដូច្នេះ | ាិីឹឺុូួើឿៀេែៃោៅុំំាំះ, ផ្សំជាកកាកិកីកឹកឺ។ល។កុំកំកាំកះ; ឬផ្សំជាមួយនឹងស្រៈអពេញតួជាអអាអិអីអឹអឺ។ល។អុំអំអាំអះផងក៏បាន។ស្រៈផ្សំទាំង២១តួនេះកាលបើគ្រូបង្រៀនសិស្សឱ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈត្រូវបង្គាប់សិស្សឱ្យអានជាសូរសំឡេងតូចថាកស្រៈអក, កស្រៈអាកា, កស្រៈអិកិ, កស្រៈអីកី, កស្រៈអឹកឹ, កស្រៈអឺកឺ។ល។កស្រៈអុំកុំ, កស្រៈអំកំ, កស្រៈអាំកាំ, កស្រៈអះកះ ( ត្រូវឱ្យសិស្សសរសេរស្រៈជា | ាិីឹឺ។ល។ុំំាំះ )។បើផ្សំជាមួយនឹងព្យញ្ជនៈឃោសៈត្រូវបង្គាប់សិស្សឱ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ ( ៊ ) នេះនៅពីលើប៉ុន្តែពុំត្រូវឱ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេគ្រាន់តែឱ្យសិស្សអានបញ្ចេញសំឡេងឱ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈឃោសៈប៉ុណ្ណោះគឺត្រូវឱ្យអានផ្សំថាគស្រៈអ៊គ, គស្រៈអ៊ាគា, គស្រៈអ៊ ិគិ, គស្រៈអ៊ ីគី, គស្រៈអ៊ ឹគឹ, គស្រៈអ៊ ឺគឺ។ល។គស្រៈអ៊ុំគុំ, គស្រៈអ៊ំគំ, គស្រៈអ៊ ាំគាំ, គស្រៈអ៊ះគះ ( ត្រូវឱ្យសិស្សសរសេរស្រៈជា | ាិីឹឺ។ល។ុំំាំះមិនត្រូវឱ្យដាក់ត្រីស័ព្ទផ្សំផងទេ )។គ្រូបង្រៀនសិស្សឱ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោតក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង។ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួគ្រូគួរប្រយ័ត្នកុំឱ្យសិស្សអានល្អៀងសំឡេងត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ៥តួគឺអ៊ាអៀអ៊ុំអ៊ំអ៊ាំ ( គាគៀគុំគំគាំ, ទាទៀទុំទំទាំ, នានៀនុំនំនាំ ... នេះ )។
-
ស្រៈទីឃៈ នាម
( ម . ព . ទីឃៈ )។
-
ស្រៈទោល នាម
( ភាសា .) សូរស្រៈដែលមានទីបន្លឺតែមួយជាក់លាក់។
-
ស្រៈផ្សំ នាម
( ភាសា .) ( ម . ព . ស្រៈល្បាយ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។