ស្រំ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
បុកជ្រំរឿយៗ, បុកជ្រំពន្លិច, ច្រំរឿយៗឬច្រំពន្លិច
ឧទាហរណ៍ ស្រំទឹកល្អក់ឱ្យរងថ្លា; ស្រំពន្លិច។
-
2
នាម
ឈ្មោះអណ្ដូងមួយប្រភេទជីករាក់ដងទឹកល្អក់មកចាក់ឱ្យពេញហើយយកច្រមបុកជ្រំរឿយៗឱ្យរងថ្លា
ឧទាហរណ៍ អណ្ដូងស្រំ (សម្រាប់ស្រុកដែលក្រទឹកក្នុងខែប្រាំង)។
-
3
នាម
ឈ្មោះដំឡូងព្រៃមួយប្រភេទមើមវែងចុះជ្រៅត្រង់ទៅក្នុងដីសាច់មើមមានសរសៃតែប្រើការបរិភោគបាន
ឧទាហរណ៍ ដំឡូងស្រំ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)