ស្រោក
អត្ថន័យ (4)
-
1
នាម
ប្រដាប់ក្រងដោយចម្រៀកកូនឈើឬឫស្សីជាដើមមានសណ្ឋានច្រឡោសម្រាប់ដាក់ផ្លែឈើដែលបេះបានក្នុងព្រៃ
ឧទាហរណ៍ ផ្លែមាក់ប្រាងមួយស្រោក (អ្នកស្រុកខ្លះហៅស្រោប)។
-
2
គុណកិរិយា
ស្រុះគ្នាជាឯកប្បហារ
ឧទាហរណ៍ ស្ទុះស្រោកឡើងព្រមគ្នា, ពួកទាហានដើរស្រោកចុះស្រោកឡើង។
-
3
គុណកិរិយា
ដែលស្រួយខ្លាំងងាយកាច់, ដែលងាយច្របាច់ជាដើម ( ខ្ញោក )
ឧទាហរណ៍ ស្រួយស្រោក។
-
4
ឧទានសព្ទ
សូរឮដោយជាន់លើវត្ថុស្រួយមានស្លឹកឈើទុំៗជាដើម ( សូរឮប្រោក ), ឬសូរឮដោយមនុស្សច្រើននាក់ដើរបោះជំហានព្រមៗគ្នា
ឧទាហរណ៍ ដើរជាន់ស្លឹកឈើស្រោកៗ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)