វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 756 / 1268
-
វង្វេងទិស កិរិយាសព្ទ
ភ័ន្តច្រឡំទិស។
-
វង្វេងផ្លូវ កិរិយាសព្ទ
ភ័ន្តច្រឡំផ្លូវខុសបំណងដែលត្រូវទៅ។
-
វង្វេងស្មារតី កិរិយាសព្ទ
ភ័ន្តស្មារតីចាំៗភ្លេចៗឬបាត់ៗឃើញៗ។
-
វង្ស នាម
ពូជជំបួរជួរក្រសែរបាត្រកូលតំណត្រកូល; ជាតិ។ដូចជាឫស្សី; ប៉ី; ខ្លុយ; ស្រឡៃ; ស្នួ។
-
វង្សករ នាម
បុព្វបុរសរបស់ត្រកូលមនុស្សដើមត្រកូល។
-
វង្សក្រឹត នាម
( ម . ព . វង្សករ )។
-
វង្សក្ស័យ នាម
ដំណើរផុតវង្ស។
-
វង្សចរិត នាម
ប្រវត្តិ, លំអានរបស់ពូជពង្ស; ពង្សាវតារជាតិ។
-
វង្សនាថ នាម
អ្នកដែលជាចម្បងរបស់ត្រកូលឬប្រមុខរបស់ត្រកូល។
-
វង្សប្រមុខ នាម
( ម . ព . វង្សនាថ )។
-
វង្សភោជ្យ នាម
អ្នកដែលត្រូវស៊ីទ្រព្យសម្បាច់របស់ត្រកូល។
-
វង្សវឌ្ឍនៈ នាម
សេចក្ដីចម្រើនរបស់ត្រកូល។
-
វង្សវឌ្ឍិនី នាម
( ម . ព . វង្សវឌ្ឍី )។
-
វង្សវឌ្ឍី នាម
អ្នកដែលចម្រើនត្រកូល។
-
វង្សវ័ឌ្ឍន៍ នាម
( ម . ព . វង្សវឌ្ឍនៈ )។
-
វង្សសមាចារ នាម
ប្រពៃណីឬទំនៀមល្អរបស់ត្រកូល។
-
វង្សស្ថិតិ នាម
ការតាំងនៅនៃវង្ស។
-
វង្សា នាម
វង្សទាំងឡាយ ( ព . កា .) ច្រើនប្រើសំដៅសេចក្ដីជាឯកវចនៈ )។
-
វង្សានុរក្ស នាម
អ្នកតាមរក្សាពូជពង្សវង្សត្រកូលដោយឡែកពាក្យនេះប្រើសម្រាប់បញ្ជាក់អំពីតំណែងរបស់មន្ត្រីខ្មែរពីសម័យមុន
-
វង្សានុវង្ស នាម
វង្សតៗតាមលំដាប់មក។
-
វង្សាវលី នាម
ដូចគ្នានឹងពង្សាវលី។
-
វង្សាអគ្គរាជ នាម
ឋានន្តររបស់សេនាបតីសម្រាប់ទោខាងក្រសួងយុត្តិធម៌ក្នុងកម្ពុជរដ្ឋក្នុងសម័យណាដែលមានក្សត្រិយ៍ឧភយោរាជ; សម័យសព្វថ្ងៃនេះតាំងជាទីអនុរដ្ឋលេខាធិការក្រសួងនុះដែរ
-
វចនករ នាម
អ្នកធ្វើតាមពាក្យគឺអ្នកយកពាក្យ, អ្នកស្តាប់បង្គាប់។
-
វចនការ នាម
( ម . ព . វចនករ )។
-
វចនការកៈ នាម
( ម . ព . វចនករ )។
-
វចនការិកា នាម
( ម . ព . វចនករ )។
-
វចនការិនី នាម
( ម . ព . វចនករ )។
-
វចនការី នាម
( ម . ព . វចនករ )។
-
វចនក្រម នាម
លំដាប់ពាក្យ។
-
វចនគារវៈ នាម
ការគោរពសម្ដីគឺការជឿកាន់តាមពាក្យប្រដៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។