វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 724 / 1268
-
លាង កិរិយាសព្ទ
ជម្រះ, សម្អាតដោយវត្ថុរាវមានទឹកជាដើម
-
លាងចិត្ត នាម
( ព . ប្រ .) ជម្រះចិត្ត, សម្អាតចិត្តឱ្យបរិសុទ្ធ។
-
លាងបាប នាម
ជម្រះឱ្យអស់បាប ( តាមលទ្ធិព្រាហ្មណ៍ជាដើម )។
-
លាងពៀរ កិរិយាសព្ទ
ជម្រះពៀរគឺលែងចងពៀរតទៅទៀត។
-
លាងមុខ កិរិយាសព្ទ
ជម្រះមុខ, លុបមុខ។
-
លាងលុយ កិរិយាសព្ទ
យកលុយដែលរកបានដោយមិនស្របច្បាប់ឱ្យក្លាយទៅជាលុយស្របច្បាប់តាមគ្រប់មធ្យោបាយ។
-
លាងសាធ កិរិយាសព្ទ
ព្រមសុខចិត្តសះជាលែងប្ដឹងប្រកាន់គ្នាតទៅទៀត
-
លាចាក កិរិយាសព្ទ
ផ្លាស់ភេទជាបព្វជិតមកជាគ្រហស្ថឬលែងប្រព្រឹត្តអ្វីមួយបន្តទៀត
-
លាចាកលោក កិរិយាសព្ទ
ស្លាប់, បាត់បង់ជីវិត
-
លាជ នាម
គ្រាប់ធញ្ញជាតិមានស្រូវជាដើមដែលផ្ទុះបែករីកព្រោះលីង
-
លាជផ្ទុះ នាម
ឈ្មោះឈើតូចមួយប្រភេទសាច់រឹងស្រួយ, ច្រើនដុះនៅទំនាបឬក្នុងព្រៃរនាម, ផ្ការីកមានសម្បុរសសណ្ឋានដូចលាជដែលលីងផ្ទុះ, ដើមប្រើការរាយរងមានធ្វើដងកណ្ដបជាដើមបាន។
-
លាញ កិរិយាសព្ទ
ខូច, វិនាស, អន្តរាយ
-
លាញទៅ កិរិយាសព្ទ
ខូចទៅ! ( ពាក្យផ្ដួន្ទា )។
-
លាត កិរិយាសព្ទគុណនាម
លា, ត្រដាង; សន្ធឹង; ក្រាល; ធ្វើឱ្យរណៈលាតដៃ, លាតជើង; លាតតម្បាញ; លាតកម្រាល; លាតស្លឹក។
-
លាតត្រដាង កិរិយាសព្ទ
ដាក់បង្ហាញឱ្យឃើញ, ស្រាយបំភ្លឺ
-
លាត់ កិរិយាសព្ទ
សើយត្រឡប់យកក្នុងជាក្រៅពីក្រោមឡើងលើ
-
លាត់កង្ខើញចូល កិរិយាសព្ទ
លាត់សម្លៀកកង្ខើញចូល។
-
លាត់សើយ កិរិយាសព្ទ
លាត់ៗសើយៗឬសើយៗលាត់ៗឬក៏លាត់ផងសើយផង។
-
លាទា គុណកិរិយាគុណនាម
ដែលទទេឥតការងារ, ឥតទីពឹង, ឥតពំនាក់; ណែលណោល
-
លាន គុណនាមនាម
ចំនួនដប់សែន (១. ០០០. ០០០)។
-
លានជាង នាម
ឈ្មោះរាជធានីមួយក្នុងប្រទេសលាវប៉ែកខាងជើងភាគខាងកើតនៅជាប់នឹងត្រើយខាងឆ្វេងនៃទន្លេមេគង្គគឺនគរស្រីសតនាគនហុតឬនគរហ្លួងព្រះបាងសព្វថ្ងៃនេះ
-
លាន់ កិរិយាសព្ទនាម
បញ្ចេញសូរសព្ទឮខ្លាំងឬតិចក៏មាន, ធ្វើឱ្យឮរំពង
-
លាន់ពុទ្ធោ នាម
( ព . សា .) លាន់មាត់រកពុទ្ធោ។
-
លាន់ព្រះឱស្ឋ នាម
លាន់មាត់។
-
លាន់មាត់ នាម
លាន់ចេញវាចាដោយដំណើរប្លែកចិត្ត។
-
លាប កិរិយាសព្ទ
ធ្វើវត្ថុខាប់រាវឬផង់ឱ្យដិតជាប់, ឱ្យជោក, ឱ្យប្រឡាក់; ផាត់
-
លាបលន កិរិយាសព្ទ
លាបម្រ័ក្សណ៍ហើយលនជាតហិង្គុលថែមពីលើទៀត។
-
លាបាបលាកម្ម កិរិយាសព្ទ
តាំងប្ដេជ្ញាថាលែងធ្វើអំពើពុំប្រសើរតទៅទៀត។
-
លាបំណន់ កិរិយាសព្ទ
និយាយរៀបរាប់ស្រាយបំណន់។
-
លាប់ កិរិយាសព្ទ
រើឈឺឡើងវិញព្រោះទាស់ចំណីជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។