វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 691 / 1268
-
រាជ្យភង្គ នាម
ការដណ្ដើមយករាជ្យ, ការជ្រែករាជ្យ។
-
រាជ្យសម្បត្តិ នាម
( ម . ព . រាជសម្បត្តិ )។
-
រាជ្យាង្គ នាម
អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន៩យ៉ាងគឺ១មានព្រះរាជាជាប្រធានរបស់ប្រទេស; ២មានមហាមាត្យអ្នកឈ្លាសវៃជាប្រធានសម្រេចកិច្ចរាជការ; ៣មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤មានទ្រព្យបរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥មានអ្នកប្រាជ្ញច្រើន; ៦មានបន្ទាយមាំមួន; ៧មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨មានប្រជាពលរដ្ឋស្លូតត្រង់; ៩មានរាជបុរោហិតនិងអ្នកប្រវត្តិសាស្ត្រដែលមានចំណេះវិជ្ជាស្ទាត់ប្រាកដ។
-
រាដៃ កិរិយាសព្ទ
លើកដៃបញ្ឈរម្រាមទាំង៥ឡើងឱ្យបាតដៃបែរទៅខាងមុខដោយការប្រកែកឬហាមឃាត់
-
រាដំណើរ កិរិយាសព្ទ
ប្រកែក, កែដោះដៃមិនព្រមឬលែងទទួលតាមផ្លូវតាមដំណើរ។
-
រាតត្បាត កិរិយាសព្ទ
រុករានយករបស់អំពីអ្នកនេះខ្លះអ្នកនោះខ្លះដោយទទូចឱ្យខាងតែបាន
-
រាតម្បាញ នាម
ឈើចងបន្តោងតង្ករតម្បាញ ( ហៅឈើរាក៏បាន )។
-
រាត់ កិរិយាសព្ទគុណកិរិយា
ទាញកន្ត្រាក់ផ្ដាច់ដោយបង្ខំ
-
រាត់រាយ កិរិយាសព្ទគុណកិរិយា
រាយរតាត់រតាយ, ខ្ចាត់ខ្ចាយពីសពាស
-
រាត្រី នាម
យប់, វេលាយប់។
-
រាត្រីកាល នាម
( ម . ព . រត្តិកាល )។
-
រាត្រីចរ នាម
( ម . ព . រត្តិចរ )។
-
រាត្រីជល នាម
ទឹកសន្សើម។
-
រាត្រីភាគ នាម
( ម . ព . រត្តិភាគ )។
-
រាត្រីមណី នាម
ព្រះចន្ទ្រ។
-
រាត្រីវិគម នាម
រាត្រីវិភាតអរុណោទ័យ ( ពេលព្រឹកព្រាង, វេលាបំព្រាង )។
-
រាត្រីសមោសរ នាម
ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់។ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗជាគ្រឿងកម្សាន្តផង។
-
រាត្រីសុវត្ថិ នាម
សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឱ្យពរគ្នាក្នុងវេលាយប់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលាយប់!។
-
រាត្រីសួស្ដី
សួស្ដីក្នុងវេលាយប់, ពាក្យសម្រាប់ឱ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាយប់ ( ប្រើតាមសម័យនិយម ), បានសេចក្ដីថាសូមឱ្យមានសួស្ដីក្នុងវេលាយប់!។
-
រាថយ កិរិយាសព្ទ
ទច់មិនរុលទៅមុខ, ឈប់ហើយថយមិនទៅមុខ
-
រាទឹក កិរិយាសព្ទ
វាតគាស់ទឹកទប់ឱ្យនៅនឹងឬឱ្យថយក្រោយ។
-
រាធន៍ នាម
សេចក្ដីសម្រេច; សេចក្ដីចម្រើន, សេចក្ដីរុងរឿង។
-
រាន កិរិយាសព្ទនាម
គ្រែវាលឬមានដំបូលមានសសរដាំក្នុងដីសម្រាប់អង្គុយលំហើយឬសម្រាប់ដាក់អីវ៉ាន់លក់ជាដើម។
-
រានកាន កិរិយាសព្ទ
រាតត្បាត; យកដោយរំលោភ; ជ្រៀតបៀតយក
-
រានទន្ទ្រាន កិរិយាសព្ទ
ទន្ទ្រានចូលឥតញញើត។
-
រានព្រៃ កិរិយាសព្ទ
កាប់ឆ្ការព្រៃយកដី
-
រានភ្លើង នាម
រានវាលខ្ពស់ដាក់ពំនូកដីពីលើសម្រាប់បង្កាត់ភ្លើងឱ្យឆេះសន្ធោយកពន្លឺក្នុងវេលាយប់។
-
រានមាន់ នាម
រានធ្វើឱ្យមាន់នៅ។
-
រានហាល នាម
រានវាលជាប់នឹងផ្ទះសម្រាប់ហាលអ្វីៗ។
-
រាន់ កិរិយាសព្ទគុណកិរិយា
បន្ទាន់ទប់មិនឈ្នះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។