វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 621 / 1268
-
យកឈ្នូល កិរិយាសព្ទ
ទទួលឈ្នូល។
-
យកឈ្នួល កិរិយាសព្ទ
ទទួលឈ្នួលមានន័យថាទទួលយកថ្លៃដែលជួលឬទទួលយកមនុស្សជាឈ្នួល។
-
យកឈ្នះ កិរិយាសព្ទ
ធ្វើឱ្យបានឈ្នះ, ខំប្រឹងឱ្យមានជម្នះ។
-
យកឈ្មោះ កិរិយាសព្ទ
ធ្វើឱ្យមានឈ្មោះល្អចំពោះមកលើខ្លួន
-
យកដៃ កិរិយាសព្ទ
ជួយធ្វើការឱ្យគេដើម្បីឱ្យគេជួយធ្វើការខ្លួនវិញតាមកំណត់វេលាដែលហៅថាសងដៃ ( អ្នកស្រុកខ្លះហៅថាយកវេរ; សងវេរ )។
-
យកដំបូន្មាន កិរិយាសព្ទ
ទទួលធ្វើតាមពាក្យដំបូន្មាន។
-
យកតម្រាប់ កិរិយាសព្ទ
ធ្វើតាមតម្រាប់។
-
យកទោស កិរិយាសព្ទ
ប្រកាន់ទោស, ប្រកាន់ថាមានទោស។
-
យកទោសយកពៃរ៍ កិរិយាសព្ទ
ប្រកាន់ទោសកំហុសព្រមទាំងចងពៀរផង។
-
យកទ្រព្យគេ កិរិយាសព្ទ
ខ្ចីទ្រព្យគេមកឬលួចទ្រព្យគេ។
-
យកនៈ នាម
ថ្លើម; ( រ . ស .)
-
យកបុណ្យ កិរិយាសព្ទ
ញ៉ាំងចិត្តឱ្យជ្រះថ្លាដោយជឿជាក់ថាបានបុណ្យ។
-
យកបែប កិរិយាសព្ទ
ធ្វើតាមបែប, ចម្លងបែប។
-
យកប្ដី កិរិយាសព្ទ
ព្រមមានប្ដី។
-
យកប្រពន្ធ កិរិយាសព្ទ
ព្រមមានប្រពន្ធ។
-
យកពន្ធ កិរិយាសព្ទ
ហូតពន្ធ, ទារពន្ធ។
-
យកពាក្យ កិរិយាសព្ទ
ជឿតាមពាក្យ។
-
យកមាត់យកពាក្យ កិរិយាសព្ទ
ទទួលព្រមឬជឿតាមពាក្យដែលគេថា។
-
យកមុខ កិរិយាសព្ទ
ចេញមុខខ្នះខ្នែងកិច្ចការម្ដងៗឱ្យមានឈ្មោះល្អ, វាតអាទិ៍ដណ្ដើមមុខការដែលជាសាធារណៈឱ្យបានមកលើខ្លួនចាត់ចែងយកកេរ្តិ៍ឈ្មោះ។
-
យកមុខយកឈ្មោះ កិរិយាសព្ទ
( ម . ព . យកមុខ )។
-
យកមុខយកមាត់ កិរិយាសព្ទ
( ម . ព . យកមុខ )។
-
យកមែន កិរិយាសព្ទ
យកជាមែន, ប្រាកដជាយក; រាប់ថាជាមែន, សំដៅតែត្រង់មែន។
-
យកវត្តគ្រូ កិរិយាសព្ទ
( ម . ព . សិស្សធ្វើវត្ត )។
-
យកសន្សើម កិរិយាសព្ទ
ហាលឱ្យត្រូវសន្សើម។
-
យកសម្ដី កិរិយាសព្ទ
កាន់ឬជឿតាមសម្ដី។
-
យកសុខ កិរិយាសព្ទ
ឱ្យបានសុខ
-
យកអង្វរ កិរិយាសព្ទ
ទទួលព្រមតាមពាក្យអង្វរ។
-
យកអរុណក្នុងវត្ត
ឱ្យអរុណរះក្នុងវត្ត ( ព . វិ .)។
-
យកអាយុ កិរិយាសព្ទ
ជួយសង្គ្រោះឱ្យមានអាយុជីវិតគឺជួយឱ្យរួចពីសេចក្ដីស្លាប់។
-
យកអាសា កិរិយាសព្ទ
ជួយឈឺឆ្អាលតាមបំណងគេ, ជួយរ៉ាប់រងភារៈតាមបំណងគេដោយពេញកម្លាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។