វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 611 / 1268
-
ម៉ាក្រូសេដ្ឋកិច្ច នាម
ផ្នែកមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ចសិក្សាអំពីប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូលដែលផ្តោតទៅលើចំណូលជាតិកំណើនសេដ្ឋកិច្ចនិកម្មភាពអតិផរណាជាដើម។
-
ម៉ាក្សនិយម នាម
លទ្ធិទស្សនវិជ្ជាសេដ្ឋកិច្ចនយោបាយនិងសង្គមដែលបង្កើតដោយកាល់ម៉ាក្ស (Karl Marx) និងហ្វ្រេដេរិចអង់ហ្គែល (Frédéric Engels) ដែលក្នុងនោះមានសម្ភារនិយមបដិសំយោគ (Dialectical Materialism) សម្ភារនិយមប្រវត្តិសាស្ត្រ (Historical Materialism) និងសេដ្ឋកិច្ចនយោបាយ (Political Economics)
-
ម៉ាឃិធីង នាម
( ម . ព . កិច្ចទីផ្សារ )។
-
ម៉ាឃិធីងចម្រុះ
( ម . ព . កិច្ចទីផ្សារចម្រុះ )។
-
ម៉ាឃិធីងចល័ត នាម
សំណុំសកម្មភាពកិច្ចទីផ្សារដើម្បីផ្សព្វផ្សាយអំពីផលិតផលដល់អតិថិជនតាមរយៈឧបករណ៍ចល័តរបស់អ្នកទទួល។
-
ម៉ាង នាមឧទានសព្ទ
សូរឮដោយគោះឬវាយលោហជាតិស្ដើងៗមានឃ្មោះឬថាសជាដើម
-
ម៉ាច់ ឧទានសព្ទ
សូរឮដោយដាល់ឬទង្គិចប៉ះត្រូវសាច់និងសាច់ដែលទន់តែណែន។សូរឮដោយភ្លាត់មាត់ ( តាមទម្លាប់ )។
-
ម៉ាញ៉េ នាម
ប្រភេទម៉ាស៊ីនច្រៀងម៉្យាងដែលគេអាចចាក់ចម្រៀងដែលបានថតទុកលើកាស្សែត
-
ម៉ាញ៉េទិក គុណនាម
ដែលបង្កើតជាថាមពលមេដែក, ដែលមានលក្ខណៈជាមេដែក, ដែលជាមេដែក។
-
ម៉ាញ់ នាម
ឈ្មោះនេសាទុបករណ៍មួយប្រភេទស្រដៀងនឹងអួន។
-
ម៉ាឌីសុន នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅសហរដ្ឋអាម៉េរិក។
-
ម៉ាត់ គុណកិរិយានាម
( ក្លាយមកពីពាក្យមាត់ ) ចំនួនដែលល្មមនឹងមាត់, អ្វីៗដែលគួរដល់មាត់
-
ម៉ាត់ណាម៉ាត់នោះ
ពាក្យណាប្រាកដជាពាក្យនោះឬថាត្រង់ណាប្រាកដថាត្រង់ហ្នឹង
-
ម៉ាត់ណាម៉ាត់ហ្នឹង
( ម . ព . ម៉ាត់ណាម៉ាត់នោះ )។
-
ម៉ានិល នាម
( ម . ព . ម្និល )។
-
ម៉ាយក្រូផូន នាម
ឧបករណ៍នាំសំឡេងចូលទៅកាន់ឧបករណ៍ដទៃដើម្បីបំប្លែងឬក៏រក្សាទុក។ចួនក៏មានហៅថាក្បាលមេក្រូផងដែរ
-
ម៉ាយូណែស នាម
ទឹកជ្រលក់បែបអឺរ៉ុបដែលផ្សំដោយស៊ុតទឹកខ្មេះនិងគ្រឿងផ្សំផ្សេងៗ
-
ម៉ារីន នាម
( ព . សា .) កងទ័ពជើងទឹក; កងនាវា ( ចម្បាំង )
-
ម៉ារ៉ាតុង នាម
ការរត់ប្រណាំងលើផ្លូវថ្នល់ចម្ងាយ៤២,១៩៥គីឡូម៉ែត្រ
-
ម៉ាល់ទុសនិយម នាម
ទ្រឹស្ដីរបស់លោកម៉ាល់ទុស (Thomas R. Malthus គ្រិស្តសករាជ១៧៦៦‑១៨៣៤) សេដ្ឋវិទូនិងប្រជាវិទូអង់គ្លេសដែលបានលើកឡើងថាចំនួនប្រជាជនមានទំនោរកើនឡើងតាមកំណើនធរណីមាត្រដែលបណ្ដាលឱ្យការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគមិនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតលើកលែងតែមានមហន្តរាយណាមួយកើតឡើង ( សង្គ្រាមគ្រោះទុរភិក្សជំងឺ ...) ដែលធ្វើឱ្យចំនួនប្រជាជនថយចុះឬដោយការរឹតត្បិតការរួមភេទដើម្បីទប់ស្កាត់កំណើនប្រជាជន។
-
ម៉ាស នាម
លក្ខណៈសម្បត្តិមួយរបស់វត្ថុដែលបង្ហាញមាឌរបស់រូបធាតុដែលវត្ថុនោះមាន។
-
ម៉ាសមាឌ នាម
ម៉ាសក្នុងមួយខ្នាតនៃមាឌរបស់អង្គធាតុណាមួយ។
-
ម៉ាសអាតូម នាម
ចំនួនសរុបនៃប្រូតុងនិងណឺត្រុងនៅក្នុងណ្វៃយ៉ូនៃអាតូម។
-
ម៉ាស៊ីន នាម
គ្រឿងចក្រ, គ្រឿងយន្ត, យន្ត
-
ម៉ាស៊ីនកាត់ស្មៅ នាម
គ្រឿងយន្តមួយប្រភេទប្រើសម្រាប់កាត់ស្មៅឬរុក្ខជាតិតូចៗ
-
ម៉ាស៊ីនកិនស្រូវ នាម
ម៉ាស៊ីនសម្រាប់កិនស្រូវទៅជាអង្ករ។
-
ម៉ាស៊ីនគិតលេខ នាម
ឧបករណ៍អេឡិចត្រូនិកមួយប្រភេទសម្រាប់គិតលេខ
-
ម៉ាស៊ីនចម្រោះទឹក នាម
ឧបករណ៍សម្រាប់ច្រោះទឹកឱ្យថ្លាអាចផឹកបានហើយជួនកាលក៏មានប្រើចរន្តអគ្គិសនីបង្កើតជាជាទឹកក្ដៅឧណ្ហៗនិងទឹកត្រជាក់ផងដែរ
-
ម៉ាស៊ីនច្រូតស្រូវ នាម
គ្រឿងយន្តមួយប្រភេទប្រើសម្រាប់ច្រូតស្រូវនៅក្នុងស្រែ។ភាគច្រើនវាភ្ជាប់ដោយម៉ាស៊ីនបោកស្រូវតែម្ដង
-
ម៉ាស៊ីនច្រៀង នាម
ឧបករណ៍ម្យ៉ាងមានរាងជាប្រអប់បួនជ្រុងមានដៃដោតម្ជុលសម្រាប់ឆូតលើថាសវិលដើរដោយដៃបង្វិលឬចរន្តអគ្គិសនី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។