វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 599 / 1268
-
មុំផ្ចិត
មុំមានកំពូលនៅត្រង់ផ្ចិតនៃរង្វង់។
-
មុំរាប
មុំមានរង្វាស់ស្មើនឹង១៨០ដឺក្រេ។
-
មុំស្រួច
មុំមានរង្វាស់ចន្លោះពី០ដឺក្រេនិង៩០ដឺក្រេ។
-
មូគភាសា នាម
ភាសាគភាសាកាយវិការ។
-
មូគវត្ត នាម
វត្តគ, ការប្រព្រឹត្តគគឺការកាន់ត្រណមមិនស្ដី
-
មូង ឧទានសព្ទ
សូរគងធំ
-
មូត្រ នាម
បស្សាវៈ, ទឹកនោម
-
មូត្រព្យាបាល នាម
វិធីវេជ្ជសាស្ត្រវិភាគនិងព្យាបាលជំងឺប្រព័ន្ធទឹកនោម។
-
មូត្រវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីប្រព័ន្ធទឹកនោមជំងឺនិងវិធីព្យាបាល។
-
មូត្រាស័យ នាម
ក្រពះមូត្រ, ក្រពះបស្សាវៈ, ក្រពះទឹកនោម; ( រ . ស .)
-
មូទូ គុណនាម
ដែលមានគំនិតរាក់, ទាល, មិនឈ្លាស; តូវម៉ូវឬតូវមម៉ូវ, កញ្ចប់កញ្ចូវ
-
មូរ កិរិយាសព្ទ
ចាប់បង្វិលឱ្យកើតជារបុំ
-
មូរតី នាម
វត្ថុ; រូប, រូបរាង; រូបសូន, រូបប៉ាន់, រូបតុក្កតា។
-
មូរនប គុណកិរិយា
( ព . ប្រ .) ដែលរមៀលផ្កាប់ផ្ងារប្រមូលដូចគេចូលក្នុងនបប្រមៀលខ្លួន
-
មូរមុខ គុណនាម
ដែលមានអៀនខ្មាសខ្មូរមុខឬដែលរួញខ្វេរមុខមិនហ៊ានចូលទៅរកអ្នកដទៃឬមិនហ៊ានស្ដីនិយាយ
-
មូរ៉ា នាម
( ម . ព . មោរ៉ា )។
-
មូរ្តី នាម
( ម . ព . មូរតី )។
-
មូល កិរិយាសព្ទគុណនាមនាម
រួបរួមគ្នា, ជុំគ្នា, មិនបែកខ្ញែកគ្នា
-
មូលកច្ចាយនៈ
( ម . ព . មហាកច្ចាយនៈ )។
-
មូលកម្មដ្ឋាន
កម្មដ្ឋានដើម : ( ព . ពុ .)
-
មូលការណ៍ នាម
ហេតុដើមដំណើរជាដើមហេតុឬហេតុជាឫសគល់។
-
មូលគន្ធ នាម
ក្លិនដែលកើតអំពីឫសឬមើម, ក្លិនឫសឬមើម ( ដូចយ៉ាងឫសស្គា, មើមប្រោះជាដើម )។
-
មូលគំនិតគ្នា គុណនាម
ដែលមានគំនិតរួមចូលគ្នាតែផ្លូវមួយ។
-
មូលចិត្ត គុណនាម
ដែលមានចិត្តស្លុងក្នុងអារម្មណ៍តែមួយ។
-
មូលដ្ឋាន នាម
ស្ថានដើម, ទីដែលជាឫសគល់, ទីតាំងមាំ, គោលការណ៍សំខាន់, គ្រឿងគាំទ្រ
-
មូលណិល គុណនាម
មូលរលីងស្អាតធេង។
-
មូលតា នាម
មូលតាជាការបកប្រែពាក្យ "monème" ដែលលោក André Martinet បានកំណត់ន័យថាជាឯកតាអប្បបរមាដែលមានន័យមូលតាអាចជាវចនតា (lexème) ឬរូបសព្ទតា (morphème)
-
មូលត្រកូល កិរិយាសព្ទ
មូលគ្នាមួយត្រកូល, នៅរួមគ្នាជាសុខមួយត្រកូលឥតមានព្រាត់ប្រាសនិរាស។
-
មូលទិន្នន័យ នាម
បណ្ដុំនៃទំនាក់ទំនងទិន្នន័យឬព័ត៌មានដែលរក្សាទុកក្នុងកុំព្យូទ័រតាមវិធីណាមួយដោយក្នុងនោះគេអាចងាយស្រួលមើលបន្ថែមស្វែងរកឬផ្លាស់ប្ដូរ។
-
មូលទោស នាម
ទោសដាក់ពន្ធនាគារនិងទោសពិន័យរួមមានទោសលហុទោសមជ្ឈិមនិងទោសឧក្រិដ្ឋ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។