វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 532 / 1268
-
ព្រាល នាម
ឈ្មោះឈើតូចមួយប្រភេទសំបកមានសរសៃប្រើការវេញខ្សែបាន, ស្លឹកប្រើការជ្រលក់ផ្អាប់នឹងជ័រទឹកឬជ័រក្រាក់ធ្វើចន្លុះ
-
ព្រាលៗ គុណនាមគុណកិរិយា
ដែលមានព័ណ៌ដិតរលាបៗ; ដែលមិនច្បាស់, មិនជាក់, គ្រាន់តែព្រាងៗ
-
ព្រាវ គុណកិរិយា
ដោយស្មាន, ទាំងប្រថុយឬបំពានដោយដឹងពុំប្រាកដ
-
ព្រាហ្មណពន្ធុ នាមគុណនាម
ពូជព្រាហ្មណ៍, ឬដែលមានពូជជាព្រាហ្មណ៍។
-
ព្រាហ្មណមហាសាល នាម
ព្រាហ្មណ៍ដែលមានទ្រព្យទុកនៅស្ងៀមច្រើនដល់៨០កោដិ។
-
ព្រាហ្មណិក គុណនាម
ដែលជាប់ទាក់ទងដោយលទ្ធិព្រាហ្មណ៍, ដែលជឿទំនៀមសណ្ដាប់របស់ព្រាហ្មណ៍។
-
ព្រាហ្មណិកា គុណនាម
( ម . ព . ព្រាហ្មណិក )។
-
ព្រាហ្មណី នាម
ស្ត្រីព្រាហ្មណ៍, ស្ត្រីជាតិព្រាហ្មណ៍, ព្រាហ្មណ៍ស្ត្រី។
-
ព្រាហ្មណ៍ នាម
( ម . ព . ព្រាម )។
-
ព្រាហ្មណ៍ព្រឹទ្ធ
ព្រាហ្មណ៍ចាស់; ច្រើននិយាយថាព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវី។
-
ព្រាហ្មណ្យ នាម
លទ្ធិរបស់ព្រាហ្មណ៍, កិច្ចការរបស់ព្រាហ្មណ៍, ទំនៀមសណ្ដាប់របស់ព្រាហ្មណ៍។
-
ព្រាហ្មាណ្យ នាម
( ម . ព . ព្រាហ្មណ្យ )។
-
ព្រាំ នាម
មន្ទិលមានសម្បុរខៀវកើតអំពីទឹកដែលមានកករភក់ឬទឹកដែលខ្វល់អួអាប់
-
ព្រិច កិរិយាសព្ទនាម
ញាក់ទទាក់ស្លាបឬទទះស្លាបខ្លាំងដោយអំណាចកម្លាំងក្លៀវក្លារកញី ( និយាយចំពោះតែលលកឈ្មោលមួយប្រភេទ )
-
ព្រិចៗ គុណនាមគុណកិរិយា
ដែលមានទឹកស្រក់ឬធ្លាក់ចុះតិចៗតែរឿយៗ
-
ព្រិញៗ គុណកិរិយាគុណនាម
( ម . ព . ប្រិញៗ)។
-
ព្រិល គុណនាមគុណកិរិយា
( ម . ព . ព្រឹលនិងព្រឹលៗ)។
-
ព្រិលៗ គុណកិរិយាគុណនាម
( ម . ព . ព្រឹលៗ)។
-
ព្រីក គុណនាម
ខ្មៅញាប់, ខ្មៅរលើប, ខ្មៅរលោង
-
ព្រីង នាម
ឈ្មោះឈើមួយប្រភេទមានផ្លែប្រើជាអាហារ; មានច្រើនយ៉ាងគឺព្រីងចន្ទន៍, ព្រីងចន្លុះ, ព្រីងដោះក្របី, ព្រីងបាយ ...។
-
ព្រីនទ័រ នាម
( ម . ព . ផ្នោះពុម្ព )។
-
ព្រីម៉ាត នាម
ថនិកសត្វដែលមានខួរក្បាលឆ្លាតវៃមានមនុស្សស្វាជាដើម។
-
ព្រីម៉ាតថ្នាក់ខ្ពស់ នាម
ព្រីម៉ាតដែលវិវឌ្ឍន៍ជាមនុស្ស។
-
ព្រីស នាម
អង្គធាតុរឹងថ្លាមានផ្ទៃប្លង់មិនស្របគ្នាហើយប្រើសម្រាប់បំបែរពន្លឺ។
-
ព្រឹក នាម
វេលាចាប់តាំងពីព្រះអាទិត្យបំព្រាងដល់ថ្ងៃពេញពន្លឺធំ; ឬដរាបដល់ថ្ងៃត្រង់ក៏នៅហៅព្រឹកបានដែរ
-
ព្រឹកព្រាង នាម
វេលាដែលព្រះអាទិត្យទើបរះព្រាងៗ, វេលាបំព្រាង។
-
ព្រឹកស្អែក នាម
វេលាព្រឹកក្នុងថ្ងៃស្អែក។
-
ព្រឹក្ស នាម
ឈើ។ពាក្យនេះខ្មែរច្រើនប្រើតែដែលផ្សំជាបទសមាសរៀងជាខាងចុងនៃនាមសព្ទដែលជាឈ្មោះឈើផ្សេងៗ, ដូចជាកល្បព្រឹក្ស, ជម្ពូព្រឹក្ស, និគ្រោធព្រឹក្ស, ពោធិព្រឹក្សជាដើម។
-
ព្រឹក្សង្កូរ នាម
ពន្លកឈើ; លំពង់ឬខ្នែងឈើខ្ចី។
-
ព្រឹក្សា នាម
ឈើទាំងឡាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។