វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 485 / 1268
-
ផ្នត់ដើម នាម
( ម . ព . បុព្វបទ )។
-
ផ្នាលៗ គុណកិរិយា
អំពីដំណើរបោលឬលោតបោះជើងរង្វើលៗ
-
ផ្នូកខ្សាច់ នាម
( ម . ព . ផ្នូរខ្សាច់ )។
-
ផ្នូត នាម
ស្លាកស្នាមដែលមានមកពីកំណើតនៅស្បែកមនុស្សសម្បុរខ្មៅក៏មានក្រហមជាំក៏មានខុសពីសម្បុរប្រក្រតីរបស់ខ្លួនជាដរាប។
-
ផ្នូរ នាម
ពំនូកដីដែលពូនលើរណ្ដៅសាកសព
-
ផ្នូរខ្សាច់ នាម
ពំនូកឬជួរខ្សាច់ដែលកើតមានដោយអំណាចទឹកហូរប្រមូលឬក៏ខ្យល់បក់កៀរប្រមូលមានសណ្ឋានជាជួរវែងខ្ពស់ជាងទំនាបខ្សាច់ប្រក្រតី ( ព . បុ .) ហៅត្បូងខ្សាច់ )។
-
ផ្នូល នាម
ការបូល; បុព្វនិមិត្តឬបូព៌និមិត្ត, អាភេទគឺហេតុដែលបណ្ដាលឱ្យឃើញមុន; ហេតុភេទដែលដឹងដោយបូលឬផ្សង
-
ផ្នួង នាម
សំណុំសក់ដែលបួង
-
ផ្នួតក នាម
រោមស្លាបត្រង់កសត្វបក្សីមានសម្បុររលើប
-
ផ្នួស នាម
អំពើដែលបួស, ភេទដែលបួស ( បព្វជ្ជា )
-
ផ្នៀង នាម
ភាគខាងក្រោមរបស់នង្គ័លត្រង់ដែលបញ្ចុះគល់យាមត្រង់ប៉ែកខាងចុងបញ្ចុះផាល ( អ្នកស្រុកខ្លះហៅខុងម៉ូវ )
-
ផ្នៀរ នាម
បន្ទោះឫស្សីដែលរែងជាផ្ទាំងដាក់អបនឹងធ្នង់ក្រោមទ្រពងរទេះ
-
ផ្នែក នាម
ប៉ែក, សង្កាត់, ក្រុម
-
ផ្នែលៗ គុណកិរិយា
( ម . ព . ផ្នាលៗ)។
-
ផ្នោលៗ គុណកិរិយា
ដែលលោតឬបោល, ទ្រោលរង្វើលៗមួយៗ
-
ផ្នោះ នាម
ប្រដាប់ធ្វើដោយឈើខ្លឹមមានស្ពឺរមួលមួយគូវិលសង្កៀតគ្នាសម្រាប់បោះកប្បាស
-
ផ្នោះក្រាន នាម
ឈើ៤កំណាត់ដែលផ្គុំចុងភ្ជាប់គ្នាទាំង៤ជ្រុងធ្វើជាក្របឬជារបាំងរាំងគំនរដីដែលលើកធ្វើជាចង្ក្រាន
-
ផ្នោះចង្ក្រាន នាម
( ម . ព . ផ្នោះក្រាន )។
-
ផ្នោះពុម្ព នាម
ឧបករណ៍សម្រាប់បោះពុម្ពអក្សរឬរូបភាពនៅលើក្រដាសឬនៅលើសម្ភារៈផ្សេងទៀតដោយប្រើទឹកថ្នាំតាមការបញ្ជានិងត្រួតពិនិត្យរបស់កុំព្យូទ័រ។
-
ផ្នោះពុម្ពធំ នាម
ផ្នោះពុម្ពធុនធំដែលអាចបោះពុម្ពអក្សរឬរូបភាពនៅលើក្រដាសឬនៅលើសម្ភារៈផ្សេងទៀតបង្កើតជាបដាឬប្លង់ផ្សេងៗ។
-
ផ្លប់ ឧទានសព្ទ
( ម . ព . ប្លប់ )។
-
ផ្លាក នាម
សន្លឹកធ្វើអំពីលោហៈឈើឬរបស់ផ្សេងៗទៀតដែលមានលក្ខណៈរឹងសំប៉ែតស្តើងតូចជាងផ្ទាំងនិងមានរាងផ្សេងៗប៉ុន្តែជាទូទៅច្រើនមានរាងចតុកោណសម្រាប់ប្រើសម្គាល់លេខរថយន្តទោចក្រយានយន្តត្រីចក្រយានយន្តគេហដ្ឋានតួនាទីកន្លែងធ្វើការ។ល។
-
ផ្លាកពាណិជ្ជកម្ម នាម
ផ្លាកដែលគេដាក់ផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមទីសាធារណៈនៅតាមថ្នល់ដែលមានចរាចរណ៍ច្រើនជាដើមដូចជាផ្លាកពាណិជ្ជកម្មទឹកបរិសុទ្ធវីតាល់, ស្រាបៀរអង្គរជាដើម។
-
ផ្លាកយីហោ នាម
ផ្លាកដែលដាក់នៅលើទ្វារចូលទៅហាងទំនិញភោជនីយដ្ឋានជាដើម។
-
ផ្លាង គុណនាម
ដែលនៅផ្អើលភ្ញាក់មិនទាន់សាំង, មិនទាន់ស៊ាំ
-
ផ្លាញ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យលាញ, ឱ្យវិនាស, ឱ្យអន្តរាយ, បំបាត់បង់។
-
ផ្លាញជីវិត កិរិយាសព្ទ
បំបាត់ជីវិត ( សម្លាប់ )។
-
ផ្លាញទ្រព្យ កិរិយាសព្ទ
ធ្វើទ្រព្យឱ្យលាញ, ឱ្យវិនាស ( សព្វថ្ងៃនេះច្រើនប្រើបំផ្លាញជាង )។
-
ផ្លាញៗ គុណកិរិយាគុណនាម
អំពីអាការទំពាឬនិយាយដោយមានអ្វីជ្រាយៗឬរអិលៗ, ផ្ដៀចៗក្នុងមាត់
-
ផ្លាន នាម
ទព្វសម្ភារៈនៃគ្រឹះស្ថានសម្រាប់ដាក់ផ្ទាប់ពីលើផ្ទោង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។