វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 475 / 1268
-
ផាក់ឡូវ នាម
ម្ហូបខមួយបែបច្រើនធ្វើពីគ្រឿងក្នុងត្រចៀកនិងអណ្ដាតជ្រូកខនឹងគ្រឿងផាក់ឡូវគឺផ្កាចន្ទន៍ឬប៉ូចកាក់ឈើឯមនិងគ្រឿងផ្សំផ្សេងៗរម្ងាស់ឱ្យរីងទឹកពិសានឹងទឹកជ្រលក់
-
ផាក្រាប នាម
សំពត់សម្រាប់រងបាតដៃព្រមទាំងអញ្ជលីក្រាបថ្វាយបង្គំព្រះ ( មានព្រះរាជក្រមលេខ១៦៦ន . ស . ចុះថ្ងៃទី១៣កញ្ញា១៩៤៤ឱ្យលើកចោលលែងប្រើហើយដោយដាច់ខាត )។
-
ផាង នាម
ដំណើរទះឬគោះឮសូរផាង។
-
ផាឌិប នាម
សំពត់ឆៅគឺសំពត់ដែលគេត្បាញដោយអំបោះឆៅឥតឱ្យបាយជូរ ( ត្បាញដោយគ្រឿងចក្រ )។ខ្មែរក្នុងសម័យពីដើមក៏ត្បាញសំពត់ប្រភេទនេះដែរប៉ុន្តែមានឱ្យបាយជូរផង, លុះចំណេរកាលតមកសំពត់បរទេសប្រភេទនេះបានផ្សាយមកដល់ប្រទេសសៀមជាមុនសៀមហៅសំពត់នេះថាផាឌិប, លុះផ្សាយពីប្រទេសសៀមចូលមកក្នុងប្រទេសកម្ពុជាខ្មែរក៏ហៅផាឌិបតាមសៀម។លុះចំណេរកាលបន្ទាប់ពីនោះមក, មានសំពត់បរទេសមួយប្រភេទផ្សេងទៀតសាច់ម៉ដ្ឋល្អជាងផាឌិបបានផ្សាយចូលមកដល់កម្ពុជរដ្ឋខ្មែរក៏ហៅសំពត់សប្រភេទក្រោយថាសំពត់ទេស ( ព្រោះមកពីបរទេសឬពីប្រទេសក្រៅ ), លុះតៗតាមលំដាប់កាលមកទៀតសំពត់ទេសនោះកាន់តែមានច្រើនបែបមក, សំពត់ទេសណាដែលល្អជាងមុន, ខ្មែរក៏ហៅសំពត់នោះថាទេសឯក, ទេសឯកនេះក៏កាន់តែមានច្រើនបែបឡើងឈ្មោះផ្សេងៗគ្នាក៏ចេះតែមានច្រើនឡើងតាមលំដាប់កាល, ដូចជាទេសឯកសំបកទទិម, ទេសឯកផ្កាជាដើម។លុះមកដល់សម័យសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រធានជាប្រមុខរដ្ឋក៏កើតមានរោងចក្រវាយនភណ្ឌ ( រោងចក្រត្បាញសំពត់ ) កើតបន្តគ្នាច្រើនឡើងៗ, សំពត់ខ្មែរក៏ចេះតែមានបរិបូណ៌តាមលំដាប់កាលមានឈ្មោះថាសំពត់សង្គមរាស្ត្រនិយម, ឬហៅកាត់ខ្លីសំពត់សង្គមប្រជាពលរដ្ឋខ្មែរក៏រីករាយសប្បាយជាអនេក។ល។
-
ផាណិត នាម
ទឹកអំពៅ; ទឹកត្នោត ( ព . វិ .)។
-
ផាតិកម្ម នាម
ការធ្វើឱ្យចម្រើន, ការបំពេញថែម, ការទ្វេឡើង; ការលៃលករបស់ដែលអន់, ដែលថោកផ្សំគ្នាបូកប៉ាន់ប្ដូរយករបស់ល្អ, របស់មានតម្លៃ
-
ផាត់ កិរិយាសព្ទ
រលីងត្រីងៀតឬសាច់ងៀតដែលបុកល្អិតជាមួយនឹងខ្លាញ់ជ្រូក ...។
-
ផាត់ចេញទៅក្រៅសំបក កិរិយាសព្ទ
( ព . ប្រ .) លើកចោលលែងរាប់អាន, លែងយកជាការ។
-
ផាត់ចោល កិរិយាសព្ទ
លុបឬលើកចោល, ប្រកាសថាឥតបានការ
-
ផាត់ជាយ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេជាបទភ្លេងធំសម្រាប់ប្រើក្នុងពីធីផ្សេងៗមានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម។
-
ផាត់ជាយក្លាយ នាម
បទភ្លេងផាត់ជាយដែលមានលំនាំក្លាយពីបទផាត់ជាយមុន ( ជាបទភ្លេងធំដែរ, សម្រាប់ប្រើក្នុងចម្រៀងតជាដើម )។
-
ផាត់ទាត់ កិរិយាសព្ទ
បូកបោះទូទាត់ឱ្យឃើញដោយឡែកឬឱ្យលែងមានទាក់ទិនតទៅទៀត។
-
ផាប៉ា នាម
សំពត់ដែលទាយកយកទៅពាក់នៅព្រៃដោយមានសំបុត្រប្រាប់សេចក្ដីបិទនៅនោះឬដោយមានសញ្ញាណាមួយឱ្យភិក្ខុសង្ឃដឹងថាសំពត់នោះទុកដូចជាសំពត់បង្សុកូលឱ្យភិក្ខុសង្ឃអង្គណាដែលប្រទះឃើញនិមន្តទស់យកចុះ ( របៀបដើមគេចំពោះសង្ឃជាសង្ឃគតាទក្ខិណាទានពុំមែនបាដិបុគ្គលិកទានទេ, លុះចំណេរកាលតៗមកក៏ក្លាយជាបាដិបុគ្គលិកទានទៅខ្លះព្រោះមកពីទាយកភ័ន្តច្រឡំ )។
-
ផាប់ នាម
ចំនួនសំពត់ទេសឯកឬផាឌិបមួយកីដែលបត់ជាផ្នត់ៗ
-
ផាមួង នាម
ឈ្មោះសំពត់សូត្រមួយប្រភេទមានព័ណ៌លាតផ្សេងៗសម្រាប់ស្លៀក, កំណើតធ្វើក្នុងកម្ពុជរដ្ឋ
-
ផាយ កិរិយាសព្ទនាម
បោលបោះជើងទាំង៤យ៉ាងខ្លាំងពេញទំហឹង ( សេះ )
-
ផាយផិត កិរិយាសព្ទ
ទាសចិត្តរសាយឃ្លាតក្លាយជាផិតក្បត់
-
ផាយោង នាម
សំពត់បន្ទះវែងសម្រាប់ទាញយោងពីសាកសពឬពីអដ្ឋិធាតុមកដល់ដៃព្រះភិក្ខុសង្ឃចាប់កាន់សូត្រធម៌បង្សុកូល; ហៅថាទូឬសំពត់ទូក៏បាន ( ប្រើតាមទំនៀមប្រទេស )។
-
ផាល នាម
ដែករាងជមមុខមុតសម្រាប់ដាក់ប្រហកត្រង់ពន្លូញចុងផ្នៀងនង្គ័ល ( ដែកមុខផ្នៀងនង្គ័ល )។
-
ផាវ នាម
របុំឬកាតំរំសេវមានប្រឆេះជាឆ្នួនសម្រាប់អុជផ្ទុះឮសូរខ្ទ័រជាភ្ញីភ្លើងរបស់ចិន។
-
ផាស កិរិយាសព្ទគុណកិរិយា
រត់កើងមិនរមិលក្រោយ
-
ផាសក្រញាំ កិរិយាសព្ទគុណកិរិយា
រត់កើងមិនរមិលក្រោយលែងហ៊ានវិលត្រឡប់វិញ ( ព . សា .)។
-
ផាសដៃផាសជើង គុណកិរិយា
អស់កម្លាំងស្រងាកបោះដៃបោះជើងប្រឹងប្រែងទៅទៀតមិនរួច។
-
ផាសុក នាម
សេចក្ដីសុខ, សេចក្ដីសម្រាន្ត, សេចក្ដីសប្បាយ
-
ផាសុកា នាម
ឆ្អឹងជំនីរ។ខ្មែរយើងប្រើជា ( រ . ស .)
-
ផាសុវិហារ នាម
ការនៅជាសុខសប្បាយ, ការនៅសម្នាក់អាស្រ័យដោយសេចក្ដីរីករាយគ្រប់ឥរិយាបថទាំង៤
-
ផាហ៊ុម នាម
សំពត់ដណ្ដប់។ខ្មែរយើងហៅចំពោះតែសំពត់ព្រែសូត្រសម្រាប់ប្រើពានាឬដណ្ដប់; ច្រើនតែដេរភ្លោះគ្នាសម្រាប់ដណ្ដប់ក្នុងរដូវរងា។
-
ផាំង ឧទានសព្ទ
( ម . ព . ផាង១)។
-
ផិត កិរិយាសព្ទគុណនាម
ក្បត់ចិត្តគូស្រករ
-
ផឹក កិរិយាសព្ទ
លេបទឹក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។