វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 46 / 1268
-
កោសល នាម
ឈ្មោះដែនមួយក្នុងមជ្ឈិមប្រទេស ( ឥណ្ឌា ) មានរាជធានីឈ្មោះសាវត្ថី
-
កោសល្យ នាម
ភាពនៃបុគ្គលអ្នកប៉ិនប្រសប់, ការឈ្លាសវៃ។ ( ដូចកោសល្លដែរ )។
-
កោសល្យវិច័យ នាម
ការស៊ើបអង្កេតឬការវិភាគគន់រកអ្វីមួយរបស់អ្នកជំនាញ
-
កោសល្ល នាម
( ម . ព . កោសល្យ )។
-
កោសិកា នាម
ឯកតាទម្រង់គ្រឹះនៃជីវិតដែលជាផ្នែកតូចបំផុតរបស់ភាវរស់ហើយដែលអាចដំណើរការជីវិតបានដោយខ្លួនឯង
-
កោសិកាវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាពីកោសិកាគ្រប់ប្រភេទ។
-
កោសិយ នាម
ព្រះឥន្ទ្រ។
-
កោសុម នាម
ក្លាយមកពីពាក្យកុសុម " ផ្កា "។
-
កោសេយ្យ នាម
សំពត់ដែលធ្វើដោយសូត្រ, ព្រែ។
-
កោសេយ្យពស្ត្រ នាម
សំពត់សូត្រ, ព្រែ។ដែលហៅកោសេយ្យភស្ត្រនេះជាសំដីក្លាយពីសៀមព្រោះសៀមសរសេរព័សតរ៍គេអានតាមនិរុត្តិរបស់គេថាផ័ត; ឯខ្មែរយើងសរសេរពស្ត្រអានតាមនិរុត្តិរបស់យើងថាពាស់ប៉ុន្តែដោយយើងថាតាមនិរុត្តិសៀម, ថាមិនដូចសៀមទៅទៀតក៏ក្លាយសំឡេងថាភាស់, ត្រូវថាព័ស្ត្រ ( ពាស់ ) ទើបត្រឹមត្រូវតាមនិរុត្តិខ្មែរ, ដូចជាព័ស្តុភារដែរយើងត្រូវសរសេរត្រូវថាព័ស្តុភារកុំថាភ័ស្តុភារ។
-
កោសេយ្យវប្បកម្ម នាម
ការចិញ្ចឹមដង្កូវនាង, ការធ្វើសូត្រ, មុខរបរសូត្រ។
-
កោសេយ្យវប្បករ នាម
អ្នកចិញ្ចឹមដង្កូវនាង, អ្នកប្រកបមុខរបរសូត្រ។
-
កោះ កិរិយាសព្ទនាមប.
ហៅដោយអំណាចអាជ្ញា
-
កោះកុង នាម
ឈ្មោះខែត្រមួយរបស់កម្ពុជរដ្ឋឋិតនៅប្រទល់ឈូងសមុទ្រប្រទេសថៃ។កាលពីដើមមកកោះកុងជាស្រុកមួយនៅក្នុងខែត្រកំពត, បានបំបែកចេញពីខែត្រនេះហើយតែងតាំងជាខែត្រមួយដាច់ដោយឡែកក្នុងគ . ស . ១៩៥៨ ( ព្រះរាជក្រមលេខ២៤៦នសចុះថ្ងៃទី១៣មករា១៩៥៨)
-
កោះកេរ នាម
រាជធានីរបស់អាណាចក្រខ្មែរបុរាណសម័យសតវត្សរ៍ទី១០
-
កោះទឹក កិរិយាសព្ទ
ដាក់តម្កល់អាហារក្នុងថាសជាដើមឬតម្កល់ជើងទាំងបួននៃទូដាក់អាហារក្នុងចានឱ្យមានទឹកព័ទ្ធជុំវិញចៀសវាងពីស្រមោចរោម។
-
កោះធំ នាម
ឈ្មោះស្រុកមួយក្នុងខែត្រកណ្ដាល
-
កោះប្រជុំ កិរិយាសព្ទ
និមន្តអញ្ជើញហៅឱ្យចូលរួមប្រជុំដោយមានរបៀបវារៈនិងតាមកាលកំណត់
-
កោះផ្កាថ្ម នាម
ផ្កាថ្មប៉ប្រះទឹកដែលព័ទ្ធជុំវិញត្រពាំងទឹកប្រៃ។វាកកើតឡើងដោយបន្ទះនៃថ្មប៉ប្រះទឹកជាច្រើនដែលជាទូទៅមានរាងមូល។
-
កោះសូទិន នាម
ឈ្មោះស្រុកមួយឋិតនៅតាមដងទន្លេមេគង្គរួមចូលក្នុងខែត្រកំពង់ចាម
-
កោះហៅ កិរិយាសព្ទ
ហៅដោយអំណាចបង្គាប់បញ្ជាណាមួយ
-
កោះអណ្ដែត នាម
ឈ្មោះស្រុកមួយក្នុងខែត្រតាកែវ
-
កៅឆាយ កិរិយាសព្ទគុណកិរិយា
លក់បើកមុខលក់ដោយពុំសាញតម្លៃសម្រាប់អតិថិជនដំបូងគេ
-
កៅដាយ នាម
ឈ្មោះសាសនាមានកំណើតនៅប្រទេសវៀតណាមដែលជាការរួមបញ្ចូលគ្នានៃលទ្ធិសាសនាជាច្រើនដូចជាព្រះពុទ្ធសាសនា, គ្រិស្តសាសនា, លទ្ធិតាវ, ខុងជឺ, អ៊ិស្លាមជាដើម
-
កៅទណ្ឌ នាម
ធ្នូ។សព្វថ្ងៃប្រើជារាជសព្ទ
-
កៅយក់ នាម
ឈ្មោះថ្នាំមួយយ៉ាងសម្រាប់បិទឱ្យជក់ខ្យល់, ឱ្យជក់ឈាម, ឱ្យជក់ខ្ទុះឬទឹករងៃ។
-
កៅសិប គុណនាម
ដប់ប្រាំបួនដង (៩០)។
-
កៅស៊ូ នាម
ឈ្មោះឈើមួយប្រភេទមានជ័រស្អិតយឺតសម្រាប់ធ្វើសម្ភារៈបានច្រើនយ៉ាង
-
កៅស៊ូកង នាម
កៅស៊ូមានរាងជារង្វង់សម្រាប់ចងរឹតវត្ថុប្រើប្រាស់ឬជាល្បែងក្មេងខ្លះ
-
កៅស៊ូថ្នល់ នាម
ឈ្មោះជ័រមួយប្រភេទដែលយកចេញពីកាកសំណល់ប្រេងកាតមានជ័រស្អិតយឺតសម្រាប់ចាក់ធ្វើផ្លូវថ្នល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។