វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 444 / 1268
-
ប្រច ឧទានសព្ទ
សូរឮដោយរាករូសជាដើម។
-
ប្រចក្ស គុណនាមគុណកិរិយា
ដែលជាក់, ប្រាដក, ច្បាស់, មែន, ពិត។
-
ប្រចច គុណនាម
ដែលស្គមស្អយៗដោយមានរោគរាករូសជាប់មិនដាច់
-
ប្រចណ្ឌ គុណនាម
ដែលក្ដៅក្រហាយ, អន្ទះអន្ទែង, ច្រណែនព្រោះកាមរាគ
-
ប្រចាក់ កិរិយាសព្ទនាម
ចាក់គ្នាទៅវិញទៅមកដោយគ្រឿងសស្ត្រាឬដោយអាវុធមានមុខស្រួច។
-
ប្រចាក់ប្រកាប់ កិរិយាសព្ទ
កាប់ចាក់គ្នាទៅវិញទៅមក។
-
ប្រចាប់ កិរិយាសព្ទ
ចាប់តយុទ្ធគ្នាទៅវិញទៅមកដោយដៃទទេ
-
ប្រចាំ កិរិយាសព្ទ
រង់ចាំឱ្យគេធ្វើទើបខ្លួនឯងធ្វើដែរ
-
ប្រចាំការ កិរិយាសព្ទ
បម្រុងចាំទទួលកិច្ចការ
-
ប្រចាំឆ្នាំ គុណនាម
ដែលកើតឬមានជារៀងរាល់ឆ្នាំ
-
ប្រចាំជូន កិរិយាសព្ទ
បម្រុងចាំជូន, បម្រុងចាំការជូនដាក់ពីនេះទៅនោះមានកំណត់ទី
-
ប្រចាំយាម នាម
គ្រឿងអលង្ការមួយយ៉ាងធ្វើពីបន្ទះលោហៈមានសណ្ឋានដូចក្បាច់ចក្កច័ន ( ចតុកោណស្មើ ) មានទំហំតូចជាងស្លឹកពោធិ៍ដោយមានរចនាជាក្បាច់ផ្សេងៗសម្រាប់ដាក់ភ្ជាប់លើសង្វារព័ន្ធត្រង់កន្លែងខ្វែងនៅផ្នែកខាងក្រោយ។
-
ប្រចិត្ត កិរិយាសព្ទ
( ព . សា .) ( ក្លាយមកពីពាក្យព្រួយចិត្ត ) ព្រួយក្នុងចិត្ត, ថប់បារម្ភ, កំដឹង
-
ប្រចី កិរិយាសព្ទនាម
ខ្សែដែលទាក់ធ្លាក់គល់ផ្លែសន្ទូចជាដើមភ្ជាប់នឹងខ្សែរនងឬដង
-
ប្រចឹក កិរិយាសព្ទ
ចឹកគ្នាទៅវិញទៅមក
-
ប្រចុប កិរិយាសព្ទ
និយាយផ្សែផ្សំលើកដាក់នាយអាយបញ្ចុះបញ្ចូលឱ្យគេគាប់ចិត្ត ( ដើម្បីឱ្យកើតប្រយោជន៍ខ្លួន )។
-
ប្រចុបប្រចែង កិរិយាសព្ទ
ប្រចុបដោយប្រឹងប្រែងពេញទី, ជួយចាត់ចែងកិច្ចការគ្រាន់តែហែៈហ៏ផ្សែផ្សំដោយអាការប្រចុបឱ្យគេគាប់ចិត្ត។
-
ប្រចួន កិរិយាសព្ទ
ស្ទួនដំណើរគ្នា, ស្ទួនវេលាគ្នាគឺធ្វើការអ្វីៗដំណាលគ្នាក្នុងវេលាមួយ។
-
ប្រចួប កិរិយាសព្ទ
ចួបគ្នា, ប្រទះគ្នា ( ម . ប្រ .)។
-
ប្រចៀច នាម
ឈ្មោះសត្វស្លាបតូចជើងវែងចំពុះវែងសម្បុរស្រដៀងនឹងទទាច្រើនរកស៊ីតាមដីត្រោកឬអាចម៍បំណះចូលចិត្តបរិភោគជន្លេនជាអាហារ។
-
ប្រចៀវ នាម
ឈ្មោះចម្មបក្សីពួកមួយមានមុខនិងត្រចៀកស្រដៀងនឹងកណ្ដុរ ( ជាសត្វរត្តិចរ )។
-
ប្រចែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រចណ្ឌថា
-
ប្រចែង ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រចុបថា
-
ប្រចោម កិរិយាសព្ទ
ចោមព័ទ្ធ, ចោមស្ទាក់, ចោមជុំឈូឆរ។
-
ប្រច័ណ្ឌ គុណនាម
( ម . ព . ប្រចណ្ឌ )។
-
ប្រឆាំង កិរិយាសព្ទ
( ម . ព . ឆាំង )។
-
ប្រឆេះ នាម
ប្រដាប់ធ្វើដោយអំបោះជាដើមសម្រាប់អុជឱ្យជក់ប្រេង, ជក់ក្រមួន, ជក់ខ្លាញ់
-
ប្រឆ្ងិត នាម
ឈ្មោះរោគខ្យល់មួយប្រភេទបណ្ដាលមកពីក្នុងរូបប្រាណឱ្យឃើញហាក់ដូចជាកង់វិលមកគ្របពីលើក្បាលឱ្យងងឹតមុខដួលប្រកាច់បាត់ស្មារតី, មួយសន្ទុះមកទើបដឹងខ្លួនឡើងវិញ, បើដួលក្នុងទឹកហើយគ្មានគេឃើញរមែងតែឈ្លក់ទឹកស្លាប់
-
ប្រជា នាម
ពពួកសត្វ; ពពួកជន។
-
ប្រជាករ នាម
( ម . ព . ប្រជាជន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។