វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 440 / 1268
-
ប៊ិស្គ្វីត៍ នាម
ឈ្មោះនំក្រៀមមានរូបសណ្ឋានជាបន្ទះៗស្ដើងៗតូចៗមានបែបផ្សេងៗគ្នាមានរសជាតិផ្អែមខ្លះមិនផ្អែមខ្លះជានំដាក់ក្នុងប្រអប់ទុកបានយូរមានប្រភពដំបូងឯបរទេសផ្សាយមកកាន់ប្រទេសកម្ពុជាត្រាតែអ្នកប្រទេសនេះចេះធ្វើកើតបានច្រើនយ៉ាង
-
ប៊ិហ្វតិក នាម
សាច់គោចៀន ( ជាឈ្មោះព្យញ្ជនាហារគឺម្ហូបខាប់ឥតទឹកមួយប្រភេទមានប្រភពឯបរទេសផ្សាយចេញទួទៅក្នុងនានាប្រទេស )។
-
ប៊ិះ គុណកិរិយា
( ព . សា .) ជ្រិះ, វិះ, ទៀប, ឆិត
-
ប៊ីគីនី នាម
សម្លៀកបំពាក់ឈុតខ្លីមួយបែបមានអាវទ្រនាប់និងខោស្លីបសម្រាប់ស្រ្តីងូតទឹកតាមឆ្នេរសមុទ្រជាដើម។
-
ប៊ីចេង នាម
សារធាតុជាគ្រាប់ល្អិតៗម្យ៉ាងពណ៌សមានរសជាតិភ្លាវប្រើសម្រាប់បង់សម្លឬលាយជាមួយអាហារខ្លះដើម្បីបង្កើនរសជាតិ។អ្នកខ្លះហៅម្សៅស៊ុប។
-
ប៊ីដុង នាម
ថូតូចឬល័ក្កច័នមានឆ្នុកជាគម្របមានខ្សែសម្រាប់កាន់យួរឬស្ពាយក៏បានសម្រាប់ដាក់ទឹកប្រើក្នុងការធ្វើដំណើរ
-
ប៊ីត នាម
ឯកតាតូចបំផុតនៃព័ត៌មានឬនៃតួអក្សរមួយដែលកុំព្យូទ័រឬឧបករណ៍ផ្សេងៗអាចដំណើរការហើយវាមានតម្លៃ១( មួយ ) ឬ០( សូន្យ )។ ( មកពីពាក្យ binary digit)។
-
ប៊ីយេរ នាម
ឈ្មោះមេរ័យមួយប្រភេទមានប្រភពឯបរទេសខ្មែរភាគច្រើនហៅមេរ័យប្រភេទនេះថាស្រាបៀរ, អ្នកខ្លះហៅឡាប់យេរ, ខ្លះហៅឡាបយ៉េរក្លាយសំឡេងមកពីបារ . La bière នុះឯង។
-
ប៊ីយែរ នាម
( ម . ព . ប៊ីយេរ )។
-
ប៊ីលាន គុណនាម
ចំនួន១០០០លានស្មើនឹង១រយកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ៩)។
-
ប៊ីស្តូរី នាម
ឧបករណ៍វេជ្ជសាស្ត្រដែលជាកាំបិតតូចៗមានច្រើនប្រភេទសម្រាប់ប្រើក្នុងការវះកាត់។
-
ប៊ុត នាម
ឈ្មោះត្បូងមួយប្រភេទមានសម្បុរលឿង។
-
ប៊ុលដូស័រ នាម
យានគ្រឿងចក្រមានកង់ច្រវាក់ដែកម្យ៉ាងសម្រាប់ឈូសឆាយសម្អាតដី។
-
ប៊ូត នាម
បើកឬបើកកុំព្យូទ័រឡើងវិញហើយដាក់ប្រព័ន្ធប្រតិបត្តិការឱ្យដំណើរការ។
-
ប៊ូតុង នាម
ឆ្នុចសម្រាប់ចុចដើម្បីធ្វើប្រតិបត្តិការអ្វីមួយ
-
ប៊ូយ៉ុង នាម
ទឹករម្ងាស់ជាតិសាច់បន្លែ ... ប្រើក្នុងមីក្រុបវិទ្យាដើម្បីធ្វើជាថ្នាលវប្បកម្ម។
-
ប៊ូល នាម
ដុំរាងជាស៊្វែ, ដុំដែកឬលោហៈផ្សេងទៀតរាងជាស៊្វែក្នុងកីឡាប៉េតង់។
-
ប៊ូលីមី នាម
ជំងឺសរសៃប្រសាទម្យ៉ាងដែលបង្កឱ្យអ្នកជំងឺមានអាការៈឃ្លានខ្លាំងស៊ីមិនដឹងឆ្អែត។
-
ប៊ូស៊ី នាម
គ្រឿងសម្រាប់បញ្ចេញចរន្តអគ្គិសនីពីប្រព័ន្ធបញ្ឆេះនៅក្នុងបន្ទប់ចំហេះនៃម៉ូទ័រដើម្បីបញ្ឆេះសម្ពាធល្បាយឥន្ធនៈនិងខ្យល់ដោយផ្កាភ្លើងអគ្គិសនីនៅក្នុងម៉ូទ័រ។
-
ប៊ូឡុង នាម
ផ្នែកនៃខ្ចៅដែលមានទងសម្រាប់មួលគាបឱ្យតឹងជាមួយផ្នែកដែលមានប្រហោង
-
ប៊័រ នាម
ខ្លាញ់ទឹកដោះ; ខ្លាញ់រុក្ខជាតិ ( ជាឈ្មោះគោរសមួយប្រភេទដែលគេធ្វើកើតតាមសម័យនិយម )
-
ប៊្រុយសែឡា នាម
ជំងឺឆ្លងដែលបង្កដោយបាក់តេរីប្រ៊ុយសែឡាស្ថិតក្នុងសន្តានប្រ៊ុយសែឡាសេអា។ជំងឺនេះកើតចំពោះគោក្របីជ្រូកចៀមពពែឆ្កែនិងមនុស្ស
-
ប៊្រែន គុណនាម
ដែលជាម៉ាកយីហោល្បីល្បាញ, ដែលជាផលិតផលមកពីក្រុមហ៊ុនល្បីឈ្មោះ
-
ប៊្លូ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅភាគខាងត្បូងសហរដ្ឋអាម៉េរិក។
-
ប័ណ្ណសារ នាម
កន្លែងដែលគេតម្កល់ឯកសារប្រវត្តិសាស្ត្របុរាណដូចជាសាស្ត្រានិងក្រាំងជាដើម។
-
ប្ដី នាម
ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ
-
ប្ដីសី នាម
ក្លាយមកពីពាក្យថាប្ដីស្រីឬប្ដីសិរីគឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?)
-
ប្ដឹង កិរិយាសព្ទ
ចោទប្រកាន់, តវ៉ា, ពោលទោសដោយមិនសុខចិត្តឱ្យអ្នកធំឬតុលាការបានជ្រាប, ជូនដំណឹង។
-
ប្ដឹងប្ដល់ កិរិយាសព្ទ
( ម . ព . ប្ដឹងផ្ដល់ )។
-
ប្ដឹងផ្ដល់ កិរិយាសព្ទ
ប្ដឹងញយៗឬប្ដឹងពីគ្នាទៅវិញទៅមក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។