វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 416 / 1268
-
បុរាណសម័យ នាម
សម័យពីដើម ( ដូចគ្នានឹងបុរាណកាល )។ក្នុងកាព្យអាចប្រើបូរាណបានសម្រួលតាមសម្ផស្សកាព្យ។
-
បុរាណស្ថាន នាម
កន្លែងចាស់ពីបរមបុរាណយូរលង់ដែលមានបន្សល់ទុកនូវសំណង់ប្រាសាទឬរមណីយដ្ឋានផ្សេងៗដូចជានគរវត្តនគរបុរីឦសានបុរៈ ( ព្រៃគុហ៍ ) ជាដើម។
-
បុរាណាពិធី នាម
បែប, បែបបទពីព្រេងនាយ។
-
បុរារោគ្យកម្ម នាម
ការការពារឬបង្ការជំងឺជាមុន។
-
បុរិន្ទ គុណនាមនាម
ដែលជាធំក្នុងបុរី; ម្ចាស់ក្រុង; ម្ចាស់ស្រុក ( ព្រះរាជា )។
-
បុរិមា នាម
សិទ្ធិដែលបើកឱ្យជនណាម្នាក់បានអ្វីមួយមុនជនឯទៀត។
-
បុរិសភាព នាម
ភេទប្រុស។
-
បុរិសភាវរូប នាម
សញ្ញាសម្គាល់លក្ខណៈរូបដែលប្រកាសភេទប្រុសឱ្យប្រាកដ។
-
បុរិសសព្វនាម នាម
សព្វនាមដែលប្រើជំនួសឈ្មោះមនុស្ស, សត្វ, ឬវត្ថុនានាដោយចំពោះរូបប៉ុន្តែមិនចេញចំឈ្មោះនោះទេដោយយកពាក្យដទៃផ្សេងពីនោះមកជំនួសវិញមានពាក្យថាព្រះអង្គ, លោក, អ្នក, នាង, គេ, គាត់, វា, ឯង, អា, ហង, ខ្ញុំព្រះអង្គ, ខ្ញុំព្រះករុណា, ខ្ញុំបាទ, គេ, ខ្ញុំឯង, អញខ្ញុំ, ខ្ញុំម្ចាស់, ខ្ញុំ, អាត្មាភាព, អាត្មា, អញ, យើង, យើងខ្ញុំ ...។
-
បុរិសាសភៈ នាម
បុរសឧត្តម; ព្រះសព្វញ្ញុពុទ្ធ។
-
បុរិសិន្ទ្រិយ នាម
ឥន្ទ្រិយគឺបុរស។
-
បុរិសៈ នាម
បុរស « ប្រុស » អ្នកបំពេញចិត្តមាតាបិតា។
-
បុរី នាម
ក្រុង; ខែត្រធំ; រដ្ឋមណ្ឌល។
-
បុរីរក្ស នាម
ការរក្សាបុរី។
-
បុរីរម្យ គុណនាមនាម
ដែលមានសេចក្ដីរីករាយចំពោះបុរី។
-
បុរេគត គុណនាម
ដែលកើតមុនឬមានពីមុន។
-
បុរេជម្រើស នាម
ជម្រើសមួយតម្លៃមួយឬលក្ខខណ្ឌមួយដែលកំណត់ទុកជាមុនហើយប្រើជាស្វ័យប្រវត្តិប្រសិនបើគ្មានការផ្លាស់ប្ដូរដោយការី។
-
បុរេនិច្ឆ័យ នាម
ការសន្និដ្ឋានការវិនិច្ឆ័យឬការវាយតម្លៃទុកជាមុនដោយមិនទាន់ស្វែងយល់រកការពិតឱ្យបានច្បាស់លាស់
-
បុរេប្រទាន គុណនាម
ដែលប្រគល់ឱ្យជាមុន
-
បុរេប្រវត្តិ គុណនាមនាម
មុនកាលសម័យប្រវត្តិសាស្រ្ត, ដែលកើតឡើងមុនកាលសម័យប្រវត្តិសាស្រ្ត
-
បុរេប្រវត្តិវិទូ នាម
អ្នកប្រាជ្ញខាងបុរេប្រវត្តិវិទ្យា។
-
បុរេប្រវត្តិវិទ្យា នាម
វិទ្យាសាស្រ្តឬមុខវិជ្ជាដែលសិក្សាអំពីអ្វីៗដែលបានកើតឡើងមុនពេលមនុស្សចេះបង្កើតនិងប្រើប្រាស់អក្សរ។បុរេប្រវត្តិវិទ្យាធ្វើការសិក្សាអំពីជីវភាពរបស់មនុស្សដំបូងៗ។
-
បុរេប្រវត្តិសាស្រ្ត នាម
កាលសម័យមុនពេលមានឯកសារសរសេរ
-
បុរេពិសោធន៍ គុណនាម
ដែលមានមុនបទពិសោធ។នៅក្នុងទស្សនវិជ្ជាវាទាក់ទងទៅនឹងពុទ្ធិដែលគេទទួលបានដោយមិនផ្អែកលើបទពិសោធពោលគឺគេទទួលបានពុទ្ធិនោះតាមការពិចារណាបែបអនុមានញែកតែមួយប៉ុណ្ណោះ។
-
បុរេភត្ត នាម
វេលាមុនភត្តគឺពេលមុនបរិភោគបាយថ្ងៃត្រង់។
-
បុរេភត្តកាល នាម
( ម . ព . បុរេភត្ត )។
-
បុរេភត្តកិច្ច នាម
ពេលមុននៃភត្តកិច្ច, ពេលមុនបរិភោគបាយថ្ងៃត្រង់ ( មានន័យប្រហែលគ្នានឹងបុរេភត្ត )។
-
បុរេលក្ខខណ្ឌ នាម
លក្ខខណ្ឌដែលគេកំណត់ទុកជាមុន
-
បុរេសកម្ម គុណនាម
ដែលធ្វើសកម្មភាពជាមុនឬការត្រៀមជាមុនដើម្បីបង្ការបម្រុងការពារបញ្ចៀសឬទប់ទល់នឹងផលវិបាកអវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬដើម្បីទាញយកអត្ថប្រយោជន៍ពីដំណើរវិវត្តនៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
-
បុរេសនា នាម
ការគិតទុកជាមុននូវរឿងរ៉ាវណាមួយដែលអាចនឹងកើតឡើង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។