វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 373 / 1268
-
បច្ចេករស នាម
តម្លៃអត្ថបទដែលកើតចេញពីបច្ចេកទេសតែងនិពន្ធរបស់កវីអ្នកនិពន្ធក្នុងការតាក់តែងអត្ថបទជាពាក្យកាព្យជាពាក្យរាយជារឿងល្ខោនជាដើម
-
បច្ចេកលក្ខណៈ នាម
លក្ខណៈពិសេសរបស់វត្ថុឬជនណាមួយ
-
បច្ចេកលាភ នាម
លាភផ្សេង, ការបានដោយឡែក, ការបានដោយខ្លួនពីគ្នា។
-
បច្ចេកវិជ្ជា នាម
វិជ្ជាផ្នែកខាងសិល្បៈនិងខាងមុខរបរទួទៅដែលញែកចែកដាច់មុខដោយឡែកៗពីគ្នាដូចជាវិជ្ជាខាងគំនូរ, កសិកម្ម, ឧស្សាហកម្មជាដើម។
-
បច្ចេកវិទ្យាព័ត៌មាន នាម
បច្ចេកទេសតាមបែបវិទ្យាសាស្ត្រដែលប្រើសម្រាប់បង្កើត, ទទួល, រក្សាទុក, ប្រតិបត្តិនិងចែករំលែកព័ត៌មានតាមរយៈគ្រឿងអេឡិចត្រូនិករាប់បញ្ចូលទាំងកុំព្យូទ័រ, ទូរសព្ទ, ទូរទស្សន៍, វិទ្យុជាដើម។
-
បច្ចេកសមាទាន នាម
សមាទានសីលរាយសិក្ខាបទមួយម្ដងៗដោយឡែកៗ។
-
បច្ចេកសម្ពុទ្ធ
ដូចគ្នានឹងបច្ចេកពុទ្ធដែរ។
-
បច្ចេកសម្ពោធិ
ដូចគ្នានឹងបច្ចេកពោធិដែរ។
-
បច្ចេកាធិបតេយ្យ នាម
ប្រព័ន្ធនយោបាយឬសង្គមដែលអ្នកចេះដឹងខាងវិទ្យាសាស្រ្តមានអំណាចយ៉ាងច្រើន។
-
បច្ចេកៈ គុណនាមគុណកិរិយា
ដែលផ្សេង, ទីទៃ, ដោយខ្លួន។
-
បច្ច័យ នាម
ហេតុជាទីអាស្រ័យតគ្នា; ទំនង, លំអាន; ហេតុដែលនាំឱ្យផលប្រព្រឹត្តទៅ។
-
បច្ឆាគត គុណនាម
ដែលនៅខាងក្រោយ, ដែលកើតឡើងបន្តបន្ទាប់។
-
បច្ឆាចារ្យ នាម
អាចារ្យក្រោយ, គ្រូខាងក្រោយ
-
បច្ឆាជន នាម
ជនជំនាន់ក្រោយ។
-
បច្ឆាជនតា នាម
ប្រជុំជនខាងក្រោយគឺប្រជុំជនតៗទៅ។
-
បច្ឆាបរិចារកិច្ច នាម
កិច្ចបម្រើក្នុងពេលក្រោយ។មុខការដែលបានបំពេញឬបានធ្វើជាបន្តបន្ទាប់មកខាងក្រោយ។
-
បច្ឆាពិសោធន៍ នាមគុណនាម
ដែលមានក្រោយបទពិសោធ។នៅក្នុងទស្សនវិជ្ជាវាទាក់ទងទៅនឹងពុទ្ធិដែលគេដឹងតាមរយៈបទពិសោធហើយវាជាបញ្ញត្តិសំខាន់នៅក្នុងពុទ្ធិវិទ្យា
-
បច្ឆាភត្ត នាម
វេលាខាងក្រោយភត្តគឺវេលាដែលបរិភោគភោជនាហារថ្ងៃត្រង់រួចហើយតាំងពីរសៀលទៅ
-
បច្ឆាភត្តកាល នាម
( ដូចគ្នានឹងបច្ឆាភត្តដែរ )។
-
បច្ឆាភត្តកិច្ច នាម
ពេលខាងក្រោយនៃភត្តកិច្ច, វេលាខាងក្រោយបន្ទាប់ពីពេលបាយថ្ងៃត្រង់។
-
បច្ឆាមរណនាម គុណនាម
( ម . ព . មរណនាម )។
-
បច្ឆាមរណៈ គុណនាម
ដែលកើតឡើងក្រោយពេលស្លាប់របស់បុគ្គលណាម្នាក់
-
បច្ឆាសមណៈ នាម
សមណៈអ្នកដើរតាមក្រោយគឺសមណៈដែលមានវស្សាតិចជាអ្នកដើរតាមក្រោយកំដរសមណៈដែលមានវស្សាច្រើនជាង ( អ្នកដើរតាមក្រោយកំដរគ្រាន់បានជាគ្នា )
-
បច្ឆិម គុណនាម
ដែលជាខាងក្រោយ, ខាងចុង, បំផុត។
-
បច្ឆិមកាល នាម
កាលឬគ្រាខាងចុងបំផុតដែលជិតអស់ជីវិត
-
បច្ឆិមកិច្ច នាម
កិច្ចចុងក្រោយ, ស្នាដៃចុងក្រោយ, ការងារចុងក្រោយគេបង្អស់។
-
បច្ឆិមជនតា នាម
ពពួកជនជំនាន់ក្រោយ។
-
បច្ឆិមជាតិ នាម
ជាតិចុងក្រោយ, ពាក្យនេះនិយាយសំដៅចំពោះជាតិកំណើតរបស់ព្រះពុទ្ធនិងព្រះអរហន្តដែលលោកមកកើតជាតិនេះហើយបានសម្រេចអរហត្តផល។
-
បច្ឆិមត្តភាព នាម
អត្តភាពចុងក្រោយ, កំណើតចុងក្រោយ។និយាយបានចំពោះតែអត្តភាពរបស់បុគ្គលណាដែលបានកម្ចាត់បង់កិលេសបានសម្រេចជាព្រះអរហន្ត
-
បច្ឆិមទស្សនៈ នាម
ការឃើញជាខាងចុងបំផុតគឺឃើញគ្នាឬឃើញអ្វីៗក្នុងវេលាដែលជិតអស់ជីវិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។