វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 36 / 1268
-
កឹងកន្ត្រៃ នាម
ឈ្មោះសាស្ត្រាមួយច្បាប់សម្រាប់ប្រដៅមនុស្សតាមទំនងគតិលោកនិងគតិធម៌
-
កឹះ កិរិយាសព្ទ
ឆ្កឹះដោយម្រាមដៃដើម្បីឱ្យសញ្ញាហៅគ្នាដោយសម្ងាត់។
-
កុក កិរិយាសព្ទនាម
ងោក
-
កុក្កុដនេត្រ នាម
ឈ្មោះវណ្ណយុត្តិមួយយ៉ាងមានសណ្ឋានជាវង់មូលពីរជាន់តូចក្នុងធំក្រៅស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ដើមសេចក្ដីធំនីមួយៗ ( ប្រើតែក្នុងសម័យជាន់ដើម )។
-
កុក្កុដបក្សី នាម
ពពួកបក្សីសន្តានមាន់មាន់ទោរ។
-
កុង កិរិយាសព្ទគុណកិរិយាគុណនាមនាម
បំបាត់ប្រវ័ញ្ច។
-
កុងកាប់ កិរិយាសព្ទ
ការពារ, ថែរក្សា, ហួងហែង,
-
កុងដង់សាទ័រ នាម
គ្រឿងអេឡិចត្រូនិកផ្ទុកនិងផ្ទេរបន្ទុកអគ្គិសនីដែលផ្សំឡើងដោយអង្គធាតុចម្លងពីរខណ្ឌដោយមជ្ឈដ្ឋានអ៊ីសូឡង់ ( សុញ្ញាកាសឬឌីអេឡិចទ្រិក )។
-
កុងតាក់ នាម
គ្រឿងអគ្គិសនីដែលប្រើសម្រាប់ភ្ជាប់ឬផ្ដាច់ចរន្តអគ្គិសនីនៅក្នុងសៀគ្វី
-
កុងតឺន័រ នាម
ឧបករណ៍សម្រាប់ផ្ទុកទំនិញដើម្បីការដឹកជញ្ញូន។
-
កុងត្រូល នាម
( ព . សា .) ( ម . ព . ប៉ុស្តិ៍ត្រួតពិនិត្យ )។
-
កុងទុយស្យុង នាម
ការខ្ទាំ, របួសម្យ៉ាងដែលបណ្ដាលមកពីគ្រោះថ្នាក់ធ្ងន់ធ្ងរធ្វើឱ្យខ្ទេចជាលិកាក្នុងសរីរាង្គណាមួយប៉ុន្តែមិនមានរហែកស្បែកឬស្រោមព័ទ្ធជុំវិញ។
-
កុងទ័រ នាម
ឧបករណ៍សម្រាប់វាស់បរិមាណអ្វីមួយដូចជាបរិមាណទឹកភ្លើងអគ្គិសនីល្បឿនជាដើម
-
កុងផាត់ នាម
ឃ្នាបជើងសសរ។
-
កុងស៊ី នាម
ក្រុមចូលហ៊ុនរកស៊ីពីជំនាន់មុនមានដូចជាកុងស៊ីស្រា, កុងស៊ីអាភៀន, កុងស៊ីបញ្ចាំជាដើម។
-
កុងស៊ុល នាម
អាជ្ញាពាណិជ្ជការបម្រុង។
-
កុង្សីយ៍ នាម
ក្រុមឬពួកអ្នកទូន្មាន។
-
កុង្សីយ៍សេនាបតី នាម
ក្រុមជំនុំរាជការផែនដីធំមានសេនាបតីទាំង៤ជាចតុស្តម្ភមានអគ្គមហាសេនាជាអធិបតីសព្វថ្ងៃហៅថាគណៈរដ្ឋមន្ត្រី។
-
កុញ កិរិយាសព្ទគុណកិរិយា
ទញ់
-
កុញ្ជរ នាម
សត្វចតុប្បាទមានប្រមោយដូចជាដំរីជាដើម។
-
កុញ្ជរាធិបតី គុណនាមនាម
ដែលជាធំលើពួកអ្នករក្សាដំរី។
-
កុដិ នាម
ខ្ទម; ផ្ទះ; លំនៅរបស់អ្នកបួស។
-
កុដិកភត្ត នាម
ភត្តដែលទាយកប្រគេនដល់បព្វជិតដែលអាស្រ័យនៅក្នុងកុដិ, ក្នុងខ្ទម។
-
កុដិថែវ
កុដិវែងមានល្វែងច្រើនបាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗមានទ្វារខាងទទឹង។
-
កុដុម្ពិកៈ នាម
អ្នកមានសម្បត្តិដោយផលប្រយោជន៍កើតអំពីស្រែចម្ការច្បារដំណាំ។សំដីនិយាយច្រើនក្លាយមកជាក្ដុម្ពី។
-
កុណ្ឌក នាម
ផង់អង្ករ, ល្អងអង្ករ។ពាក្យនេះប្រើក្លាយមកជាកន្ទក់។
-
កុណ្ឌល នាម
ប្រដាប់សម្រាប់ពាក់ត្រចៀកមានទំហូ, កាវជាដើម។
-
កុណ្ឌី នាម
ប្រដាប់សម្រាប់ដាក់ទឹកច្រូច, ទីកោទឹក
-
កុទិដ្ឋិ នាម
ទិដ្ឋិអាក្រក់, ការយល់ឃើញខុសចាកសេចក្ដីពិត, សេចក្ដីយល់ឃ្វាងពីគន្លងធម៌ ( មិច្ឆាទិដ្ឋិ )។
-
កុន កិរិយាសព្ទនាម
កល, កលឧបាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។