វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 317 / 1268
-
ទើសមាត់ទើសក
( ម . ព . ទើសមាត់ )។
-
ទើសមុខ កិរិយាសព្ទ
( ព . ប្រ .) ទើសទាល់ដោយយល់មុខ, ដោយខ្លាចចិត្តឬដោយអៀនអន់ព្រោះមានគេនៅមុខ, នាំឱ្យធ្វើអ្វីមិនស៊ប់។
-
ទើសមុខទើសមាត់
( ម . ព . ទើសមុខ )។
-
ទើសមេឃ
( ព . ប្រ .) លើកកម្ពស់ហួសពេក។
-
ទៀ សព្វនាម
ឪពុក។
-
ទៀង គុណនាម
ដែលពិត, ប្រាកដ, មិនប្រែប្រួល, មិនល្អៀង, មិនឃ្លៀងឃ្លាត
-
ទៀងតែនឹង គុណកិរិយា
ពាក្យប្រាប់អនាគត " ប្រាកដជានឹង, មុខជានឹង "
-
ទៀងត្រង់ គុណនាមគុណកិរិយា
ត្រង់ពិត, ពិតជាត្រង់
-
ទៀងទាត់ គុណនាមគុណកិរិយា
ទៀងពិតឥតភ្លាត់។
-
ទៀងទេរ គុណនាម
ទេរឬជ្រេទៀងតាមប្រក្រតីតាមធម្មតា
-
ទៀត គុណកិរិយា
ជាថ្មី, តទៅ, ថែមផ្សេង; ពាក្យសម្រាប់និយាយឱ្យឃើញថាថែម, ឱ្យឃើញជាដដែល
-
ទៀន នាម
ចំនួន៦០កាសគឺ២សេន; ពាក្យនេះប្រើតែក្នុងកាលដែលចាយកាស
-
ទៀនកល្ប នាម
ទៀនមួយប្រភេទធំខ្លីសម្រាប់អុជជូនដំណើរបុគ្គលដែលជិតនឹងទទួលមរណភាព ( ប្រើតាមសណ្ដាប់ស្រុកចំពោះតែអ្នកដែលត្រូវការ )។
-
ទៀនគោល នាម
ទៀនធំលញ់ដោយក្រមួនទម្ងន់តាំងពី១តម្លឹងឡើងទៅសម្រាប់ប្រើក្នុងពិធីបុណ្យនិងមង្គលការផ្សេងៗឬបិទនៅគ្រែទេស្នាដោយសន្មតថាជាគោលលើអស់ទៀនទាំងពួង។
-
ទៀនជ័យ នាម
ទៀនធំសិតដោយក្រមួនតាំងពីទម្ងន់១៦នាឡិឡើងទៅសម្រាប់អុជក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រជាម្ចាស់ជីវិតឬអុជក្នុងពិធីសូត្រភាណយក្សក្នុងព្រះបរមរាជវាំង ( តាមសណ្ដាប់រាជប្រពៃណីក្នុងកម្ពុជរដ្ឋ )
-
ទៀនវស្សា នាម
ទៀនធំស្រដៀងគ្នានឹងទៀនជ័យប៉ុន្តែសិតដោយក្រមួនច្រើនតាមបានដែលទាយកទាយិកាធ្វើប្រគេនភិក្ខុសង្ឃក្នុងថ្ងៃ១៥កើតឬថ្ងៃ១រោចខែអាសាឍសម្រាប់ព្រះភិក្ខុសង្ឃអុជបូជាចំពោះព្រះរត្នត្រ័យរាល់យប់ក្នុងរដូវវស្សា
-
ទៀប ធ.នាម
ឈ្មោះឈើដំណាំពួកមាក់បាតជាដំណាំមានដើមទាបៗល្មមបេះផ្លែបានដោយងាយ, ផ្លែទុំប្រើជាបង្អែមស្រស់, ទៀបមាន៣ប្រភេទគឺ។
-
ទៀបកោះ នាម
ដូចគ្នានឹងស្ទើរកោះដែរគឺជានាមតែមួយហៅទៀបកោះក៏បានស្ទើរកោះក៏បាន។
-
ទៀបទេស នាម
( ម . ព . ទៀបបន្លា )។
-
ទៀបបន្លា នាម
មានផ្លែធំច្រឡោមានពកខ្ពស់ៗស្ទើរនឹងហៅថាបន្លាក៏បានប៉ុន្តែមិនស្រួចដល់មុតដៃទេផ្លែទុំមានសាច់ជ្រាយមានរសជូរបន្តិចៗបើដាំនៅដីល្អមិនសូវជូរប៉ុន្មានទេ; ទៀបនេះមានពូជដំបូងមកពីបរទេសគេច្រើនហៅថាទៀបបារាំង; តាមទម្លាប់ខ្មែរ, បើពូជដំណាំឬរបស់អ្វីដែលមកពីបរទេសគេច្រើនតែហៅថា ... ទេសដូចជា
-
ទៀបបាយ នាម
ទៀបមានផ្លែទុំសាច់ជ្រាយងាយរលេះមានរសផ្អែមឈ្ងុយឆ្ងាញ់។
-
ទៀបបារាំង នាម
( ម . ព . ទៀបបន្លា )។
-
ទៀបសាច់ជ្រាយ នាម
( ម . ព . ទៀបបាយ )។
-
ទៀបសាច់ស្វិត នាម
( ម . ព . ទៀបស្វិត )។
-
ទៀបស្វិត នាម
ទៀបមានផ្លែប៉ុនគ្នានឹងទៀបបាយដែរប៉ុន្តែមានសាច់ស្វិតមិនងាយរលេះទុកបានយូរជាងទៀបបាយមានរសផ្អែមខ្សោយបន្តិចជាងទៀបបាយ។
-
ទៀវ នាម
ឈ្មោះសត្វស្លាបមួយប្រភេទមាត្រស្រដៀងនឹងលលក, សម្បុរស្លាបខាងក្រៅប្រផេះខាងក្នុងខៀវកាលណាហើរទើបឃើញខៀវ, ក្បាលធំ, សំឡេងស្អាយំឮសូរខ្លាំងមិនសមនឹងមាត្រមានសត្វល្អិតដូចជាចង្រិត, កណ្ដូប, ក្អាត់និងកូនកង្កែបជាដើមជាអាហារ។
-
ទេ គុណកិរិយា
ពាក្យបដិសេធជាទំនាស់ផ្ទុយគ្នានឹងពាក្យអើ
-
ទេញ គុណនាម
រេញ; ខ្លីខុសខ្នាត
-
ទេតើ គុណកិរិយា
ពាក្យប្រាប់សេចក្ដីបញ្ជាក់ដែលផ្ទុយគ្នាពីដំណើរផ្សេង
-
ទេត្យ នាម
ឈ្មោះបិសាចពួក១; ខ្មែរយើងច្រើនហៅក្លាយមកថាទែព
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។