វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 307 / 1268
-
ទឹកជ្រលក់ នាម
ទឹកសម្រាប់ជ្រលក់រាវឬខាប់មានរសប្រៃជូរផ្អែមឬហឹរផ្សំពីអំបិល, ទឹកត្រី, និងគ្រឿងផ្សំផ្សេងៗ
-
ទឹកជ្រោះ នាម
ល្បាក់ទឹកធម្មជាតិដែលហូរចេញពីក្រហែងថ្មភ្នំធ្លាក់មកក្រោម
-
ទឹកឈូ នាម
( ម . ព . ទន្លាក់ឈូ )។
-
ទឹកដប់ នាម
ឈ្មោះមាសមួយប្រភេទដែលល្អវិសេសជាងមាសទាំងពួង
-
ទឹកដម នាម
( ម . ព . ដម )។
-
ទឹកដី នាម
តំបន់ណាមួយរបស់ប្រទេសខេត្តឬស្រុកណាមួយ
-
ទឹកដូង នាម
ទឹកដែលកើតនៅក្នុងផ្លែដូង។
-
ទឹកដៃ នាម
ភាពប៉ិនប្រសប់ឬច្នៃប្រឌិត។ច្រើនប្រើផ្នែកខាងនិពន្ធឬវិចិត្រកម្មជាដើម
-
ទឹកដោះ នាម
ទឹកដែលចេញពីដោះមានពណ៌សមានរសផ្អែម
-
ទឹកដោះខាប់ នាម
ទឹកដោះគោដែលគេរំងាស់ឱ្យខាប់។
-
ទឹកដោះខ្លា នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ទឹកដោះជូរ នាម
ទឹកដោះគោដែលគេទុកឱ្យជូរ។
-
ទឹកដោះជូរឡើងពពុះ នាម
ទឹកដោះគោដែលគេទុកឱ្យឡើងពពុះ។
-
ទឹកដោះដំបូង នាម
ទឹកដោះមានពណ៌លឿងសម្បូរដោយសារជាតិប្រូតេអ៊ីនជាពិសេសអាល់ប៊ុយមីនដែលមានតួនាទីទប់ស្កាត់ជំងឺរលាកក្រពះពោះវៀនបន្សាត់អាចម៍ព្រៃនិងនាំអង់ទីករពីម្ដាយទៅកូនចេញក្រោយពីការសម្រាលកូនរួចរយៈពេលតែពីរឬបីថ្ងៃប៉ុណ្ណោះ។
-
ទឹកដោះថ្លា នាម
ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា។
-
ទឹកដោះព្រៃ នាម
ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទច្រើនដុះជាគុម្ពក្នុងព្រៃរបោះស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយផ្កាមានសម្បុរសត្រួយប្រើជាអន្លក់បានរីឯឫសសម្បកនិងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូនដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។គេអាចហៅត្រឹមទឹកដោះក៏បាន
-
ទឹកដោះរាជសីហ៍ នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ទឹកដោះស្រស់ នាម
ទឹកដោះដែលនៅស្រស់។
-
ទឹកតែ នាម
ភេសជ្ជៈដែលគេយកស្លឹកតែឬមើមដើមស្លឹកផ្ការុក្ខជាតិស្ងួតមួយចំនួនមកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក
-
ទឹកត្នោត នាម
ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប។
-
ទឹកត្នោតជូរ នាម
គ្រឿងស្រវឹងធ្វើពីទឹកត្នោត
-
ទឹកត្រី នាម
ទឹកប្រៃមានពណ៌លឿងឬក្រហមធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល។
-
ទឹកធ្លាក់ នាម
ទឹកដែលជ្រាបចេញពីផ្ទៃភ្នំហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថាក្បាលស្ទឹងក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើនហូរចេញមកខ្លាំងជាប្រភពនៃទន្លេក៏មាន។
-
ទឹកនឹង
ទឹកដែលមិនឡើងមិនស្រកឬមិនហូរ។
-
ទឹកនោម នាម
ទឹកមានក្លិនឆ្អេះដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ, ទឹកមូត្រ; ( ព . ខ្ព .) ហៅបស្សាវៈឬទឹកបស្សាវៈ។
-
ទឹកនោមប្រៃ នាម
ជំងឺទាំងឡាយដែលធ្វើឱ្យមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម, ប្រតេអ៊ីនូរី ( ពាក្យពេទ្យ )។
-
ទឹកនោមផ្អែម នាម
ឈ្មោះជំងឺធ្ងន់ធ្ងរម្យ៉ាងដែលរាងកាយមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានដោយសារកង្វះអាំងស៊ុយលីន
-
ទឹកបន្សារ នាម
គ្រឿងលាយសម្រាប់ផ្សារលោហជាតិឱ្យជាប់គ្នា។
-
ទឹកបរិសុទ្ធ នាម
ទឹកសុទ្ធ, ទឹកដែលគេបិតនិងចម្រាញ់សម្រាប់ផឹក
-
ទឹកបស្សាវៈ នាម
( ម . ព . បស្សាវៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។