វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 241 / 1268
-
ឋានានុរូប គុណនាមនាម
ដែលសមគួរតាមទី, តាមមុខងារ ...; ដំណើរសមគួរល្មមតាមទី, តាមជាន់ថ្នាក់
-
ឋានីយ នាម
ទីសម្រាប់សម្នាក់, ទីសំចត, ទីចត, ដំណាក់សម្រាប់ឈប់សម្រាក, សម្រាប់ដាក់រទេះជាដើម; ភូមិ, ស្រុក។ល។
-
ឋានៈ នាម
ហេតុ, ដំណើរ, ទំនង
-
ឋិត កិរិយាសព្ទ
តម្កល់, តាំង, តាំងនៅ, នៅ, ឈរ ... ( ពាក្យខ្ពស់ច្រើនប្រើស្ថិតជាងឋិត )
-
ឋិតថេរ គុណនាម
ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ
-
ឋិតថេរចីរកាល នាម
កាល, គ្រាដែលឋិតថេរយឺនយូរ។
-
ឋិតិ នាម
ទីតាំង, ជីវិត, ដំណើររស់នៅ; ដំណើរតាំងនៅនៃចិត្ត ...។
-
ឋិតិកាល នាម
កាល, គ្រាដែលតាំងនៅ; កាលនៃការឋិតនៅ ...។
-
ឋិតិភាព នាម
ភាវៈនៃការឋិតនៅ, ដំណើរដែលឋិតនៅ ...។
-
ឌ នាម
តួអក្សរទី៣ក្នុងវគ្គទី៣នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឌមានអក្ខរសូរអន្តរជាតិ [ɗ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅធ្មេញនិងជាសូរស្ទះសិថិលឃោសៈ។
-
ឌមជន នាម
ជនអ្នកធ្វើការឈ្នួលយ៉ាងទាបមានចាក់សំរាម, ដងទឹកសម្អុយចោលជាដើម
-
ឌាកិនី នាម
បិសាចស្រីឬស្រីបិសាច។
-
ឌាឌិម នាម
ទទឹម, ផ្លែទទឹម។
-
ឌាលិម នាម
( ម . ព . ឌាឌិម )។
-
ឌាហរោគ នាម
រោគក្ដៅក្រហាយ, ជំងឺក្ដៅអន្ទះអន្ទែងក្នុងកាយ, ជំងឺគ្រុនក្ដៅ។
-
ឌិកតេ នាម
ការសរសេរតាមពាក្យដែលគេសូត្រ, គេអានគឺមានអ្នកអានសេចក្ដីអ្វីមួយថាបង្អង់ៗតាមឃ្លាតាមសង្កាត់ឱ្យអ្នកស្ដាប់សរសេរតាម
-
ឌិន នាម
គ្រឿងវិចិត្រធ្វើដោយប្រាក់, មាស, ស្ពាន់ឬលាយមាស ( ធ្វើមកពីប្រទេសក្រៅ ) សម្រាប់ប៉ាក់គ្រឿងប្រដាប់ប្រើជាលំអផ្សេងៗ
-
ឌិម្ភា នាម
ដង្កូវដែលនឹងក្លាយជាសត្វល្អិតផ្សេងៗទៀតដូចជាដង្កូវមេអំបៅដង្កូវរុយជាដើម។
-
ឌីកូទីលេដុង គុណនាម
( កសិ .) ដែលគ្រាប់រុក្ខជាតិមានកូទីលេដុងពីរ។
-
ឌីជីថល គុណនាម
ដែលទាក់ទងនឹងគ្រឿងដែលតំណាងឱ្យទិន្នន័យអំព្លីទុតជាលេខ។
-
ឌីជីថលនីយកម្ម នាម
ការធ្វើឲ្យអត្ថបទ, រូបភាពឬសំឡេងមានទម្រង់ជាឌីជីផល។
-
ឌីជីថលម៉ាឃិធីង នាម
សំណុំសកម្មភាពកិច្ចទីផ្សារដើម្បីផ្សព្វផ្សាយអំពីផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
-
ឌីជេ នាម
អ្នកចាក់ភ្លេងនិងសម្របសម្រួលនៅវិទ្យុទូរទស្សន៍ឬក្លឹបកម្សាន្ត។
-
ឌីណាមិក នាម
ផ្នែកមួយនៃមេកានិកដែលសិក្សាអំពីចលនានៃប្រព័ន្ធចំណុចរូបធាតុក្រោមឥទ្ធិពលនៃកម្លាំងជាពិសេសកម្លាំងដែលមានប្រភពពីខាងក្រៅប្រព័ន្ធ។
-
ឌីណាម៉ូ នាម
ឧបករណ៍មួយប្រភេទដែលបំប្លែងថាមពលនៃចលនាឱ្យទៅជាថាមពលអគ្គិសនី
-
ឌីប្លូម នាម
សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
-
ឌីប្លូអ៊ីត នាម
( វេជ្ជ .) ដែលមានក្រូម៉ូសូមជាគូៗគឺ 2n
-
ឌីសុងទ័រ នាម
បរិក្ខារអគ្គិសនីមួយប្រភេទដែលគេប្រើសម្រាប់ផ្ដាច់ចរន្តបង្ការអគ្គិភ័យពេលអាំងតង់ស៊ីតេចរន្តឡើងចុះខុសប្រក្រតី។
-
ឌីស្កូ នាម
តន្រ្តីមួយប្រភេទសម្រាប់រាំកម្សាន្តតាមរង្គសាល ( ក្លឹបរាត្រី ) ដែលបានលេចរូបរាងនៅបណ្ដាឆ្នាំ១៩៧០ចេញពីសហរដ្ឋអាម៉េរិក។
-
ឌីស្កូតែក នាម
កន្លែងរក្សាទុកថាសម៉ាស៊ីនច្រៀង; កន្លែងរាំកម្សាន្តតាមចង្វាក់តន្រ្តីថតចម្លង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។