វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 230 / 1268
-
ដើមឈើ នាម
រុក្ខជាតិដែលដុះលូតលាស់អាស្រ័យឫសចាក់ចុះស្រូបយកជីជាតិក្នុងដីហើយដែលអាចយកមកប្រើប្រាស់បានទាំងដើមមែកសម្បកស្លឹកផ្កាផ្លែនិងមានប្រយោជន៍ច្រើនដល់មនុស្សសត្វ
-
ដើមដង នាម
សំណុំ, លំនាំ, ទំហំនៃដើមដំណាំផ្សេងៗ
-
ដើមដំបូង នាម
គ្រាមុនបង្អស់។
-
ដើមទង នាម
ទងគន្លង, ទំនងជាមុនបង្អស់។
-
ដើមទុន នាម
ប្រាក់ដើមសម្រាប់ប្រកបការងារយកចំណេញ
-
ដើមទ្រព្យ នាម
ទ្រព្យដែលមិនចាយវាយទុកឱ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ។
-
ដើមធាន នាម
( ម . ព . ដើមអាទិក្នុងដើម )។
-
ដើមបណ្ដឹង នាម
អ្នកប្ដឹងមុន។
-
ដើមបណ្ដឹងរដ្ឋប្បវេណី នាម
( ច្ប .) អ្នកប្ដឹងឬអ្នកផ្ដួចផ្ដើមដាក់ពាក្យប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចឬតុលាការដើម្បីទាមទារសំណងឬសុំឱ្យធ្វើការជួសជុលព្យសនកម្មដែលបណ្ដាលមកពីបទល្មើសព្រហ្មទណ្ឌ
-
ដើមបុណ្យ នាម
អ្នកផ្ដើមធ្វើបុណ្យ ( ម្ចាស់បុណ្យ )។
-
ដើមហេតុ នាម
ហេតុដំបូង។
-
ដើមឡើយ គុណកិរិយា
កាលមុន, គ្រាដំបូង។
-
ដើមអាទិ នាម
អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់។
-
ដើមអាទិដើមធាន នាម
( ម . ព . ដើមអាទិ )។
-
ដើមអាទិ៍ នាម
( ម . ព . ដើមអាទិ )។
-
ដើមអាសន៍ នាម
អាសនៈខាងដើមបំផុត
-
ដើម្បី ធ.
បម្រុង, បម្រុងនឹង, សម្រាប់, សម្រាប់នឹង, ប្រយោជន៍នឹង
-
ដើរ កិរិយាសព្ទ
សម្រេចឥរិយាបថ១ផ្សេងអំពីឥរិយាបថ៣គឺឈរ, អង្គុយ, ដេក, គឺលើកជើងឈានទៅ
-
ដើរកាត់រំហូរទឹក កិរិយាសព្ទ
ដើរលុយកាត់ទឹកដែលហូរ។
-
ដើរខ្យល់ កិរិយាសព្ទ
មិនទល់ខ្យល់ក្នុងពោះវៀនដោយចេញផោមស្រួល។
-
ដើរខ្សែលើ កិរិយាសព្ទ
ពោលសំដីឬសម្ដែងអាកប្បកិរិយាណាមួយដើម្បីយកចំណេញពីអ្នកណាម្នាក់ដោយមិនក្រែងចិត្ត។
-
ដើរចរច្រប់អារ៉ប់ កិរិយាសព្ទ
ដើរចរច្រប់បត់ចុះបត់ឡើងច្រើនបកច្រើនសា។
-
ដើរតួ កិរិយាសព្ទ
ចេញខ្លួនជាតំណាងរូបឬចេញខ្លួនលេងជាជំនួសតួដែលមានក្នុងរឿងរ៉ាវល្ខោនឬភាពយន្ត
-
ដើរទា កិរិយាសព្ទ
ដើរច្រហោងមានលំនាំស្រដៀងនឹងដំណើរទា
-
ដើរទេស កិរិយាសព្ទ
ចេញចាកចោលទីកន្លែងដែលធ្លាប់នៅដើររសាត់អណ្ដែតទៅកាន់ទីដទៃដោយឥតមានសំដៅទីណាមួយជាប្រាកដ, ទាំងឥតមានសំដៅអ្នកឯណាមួយជាទីពំនាក់ឡើយ
-
ដើរបង្អូសជើង គុណកិរិយា
ដើរលើកជើងស្ទើរមិនផុតពីដីហើយឈានអូសបន្តិចៗ។
-
ដើរប្រជាន់កែង កិរិយាសព្ទ
ដើរពីក្រោយជិតគ្នាស្ទើរតែនឹងជាន់កែងអ្នកដើរមុន។
-
ដើរផ្សងព្រេង កិរិយាសព្ទ
ដើរសាត់អណ្ដែតផ្សងតាមព្រេងសំណាងរបស់ខ្លួន។
-
ដើររលែកគ្នា កិរិយាសព្ទ
ដើរបែកទាសចេញពីគ្នា។
-
ដើរលស់ជំហាន កិរិយាសព្ទ
ដើររំលងលំដាប់ជំហានគឺឈានវែងខ្លះខ្លីខ្លះចម្រុះគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។