វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 175 / 1268
-
ឆ្នៀង នាម
របៀង
-
ឆ្នេរ នាម
មាត់សមុទ្រឬមាត់ទន្លេ, ស្ទឹងត្រង់ដែលមានសណ្ឋានជ្រាលមានផ្នូកខ្សាច់រាបស្រួល
-
ឆ្នេរល្បាក់ នាម
ឆ្នេរផ្ទាំងថ្មដែលមានជម្រាលចោតខ្លាំង។
-
ឆ្នែង គុណនាម
ដែលមិនកប ( ច្រើននិយាយតែក្នុងការនេសាទ )
-
ឆ្នៃ កិរិយាសព្ទ
ដៅ, ប្រមាណ, ស្មាន, ចាប់មន្ទិលដោយស្មាន, ម៉ៃសំដៅ
-
ឆ្នោត នាម
កំណត់សរសេរនឹងស្លាក។
-
ឆ្នោតវត្ថុ នាម
ឆ្នោតដែលផ្ដល់រង្វាន់ជាវត្ថុមិនមែនជាសាច់ប្រាក់
-
ឆ្ពង់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទ។
-
ឆ្ពាម កិរិយាសព្ទ
ចាប់មួយចម្ពាមដៃ, ច្បាម
-
ឆ្ពិត កិរិយាសព្ទ
ចាប់មួយច្បិច។
-
ឆ្ពិន នាម
ឈ្មោះត្រីស្រកាមួយប្រភេទសន្តានត្រីគជ្រា។
-
ឆ្ពឹះ គុណនាម
ដែលដោរឡើងខ្ពស់ពីសាច់ធម្មតា
-
ឆ្ពុង កិរិយាសព្ទ
ហប់ថ្នាំរំងាប់រោគដោយយកចំហាយផ្សែង។
-
ឆ្ពោះ ធ.
ចំពោះ, សំដៅ, តម្រង់
-
ឆ្មក់ កិរិយាសព្ទ
លួចល្បក់។
-
ឆ្មប នាម
ស្ត្រីពេទ្យសម្រាលកូនគឺស្ត្រីអ្នកជួយដោះទុក្ខនៃស្ត្រីផងគ្នាដែលសម្រាលកូន។គ្រូពេទ្យជួយសម្រាលកូន។
-
ឆ្មបបុរាណ នាម
ឆ្មបដែលជួយស្រ្តីសម្រាលកូនតាមបែបប្រពៃណី
-
ឆ្មា នាម
បសុសត្វចតុប្បាទមួយប្រភេទជាសត្រូវនឹងកណ្ដុរ។
-
ឆ្មាដាវ នាម
ឈ្មោះសត្វចតុប្បាទមួយប្រភេទសម្បុរលឿងលាយត្នោតនិងមានរោមអុជៗពណ៌ខ្មៅ
-
ឆ្មាត់ នាម
( ម . ព . គោឆ្មាត់ )។
-
ឆ្មាបង់សំណាញ់
( ព . ប្រ .) ឆ្មាលោតគ្រវែងខ្លួន ( ដូចគេបង់សំណាញ់ )។
-
ឆ្មាបា នាម
សត្វមានស្បែកជាស្លាបមួយប្រភេទសម្រែកស្រដៀងនឹងឆ្មាជាសត្វរត្តិចរ
-
ឆ្មាមិននៅកណ្ដុរឡើងរាជ្យ
( ព . ទ . បុ .) អ្នកធំមិននៅអ្នកតូចតែងឡើងចាង។
-
ឆ្មារ គុណនាម
តូចបំផុត; សម្រាប់ហៅវត្ថុដែលតូចវែងឬសំឡេងតូចស្រួច
-
ឆ្មាសម្បុរបី នាម
ឆ្មាដែលមានរោមបីពណ៌ចែកដាច់គឺពណ៌ខ្មៅពណ៌លឿងទុំនិងពណ៌ស។ខ្មែរយើងពីបុរាណតែងមានជំនឿថាឆ្មាសម្បុរបីជាសត្វនាំលាភនាំសំណាងឱ្យម្ចាស់
-
ឆ្មាំ នាម
អ្នកចាំរក្សា
-
ឆ្មាំគុក នាម
អ្នកយាមគុក
-
ឆ្មាំទ្វារ នាម
អ្នកយាមទ្វារ
-
ឆ្មាំព្រៃ នាម
រុក្ខារក្សអ្នកដែលមានតួនាទីមើលថែរក្សាគ្រប់គ្រងនិងអភិរក្សព្រៃឈើ, អ្នកល្បាតព្រៃ
-
ឆ្មូល កិរិយាសព្ទ
ប្រមូលឱ្យមូលជាដុំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។