វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 156 / 1268
-
ចំណីចំពើបមាត់ នាម
ចំណីដែលទើបនឹងបានប្រទះបរិភោគម្ដងជាដំបូង។
-
ចំណីផ្លូវ នាម
ផ្ទៃដីគិតចាប់ពីអ័ក្សផ្លូវដែលមានចម្ងាយពីអ័ក្សផ្លូវទៅតាមប្រភេទផ្លូវមួយ
-
ចំណីល្អកុំទុកស្អែក
( ព . ទ . បុ .) ការអ្វីដែលគួរធ្វើត្រូវធ្វើភ្លាមៗទៅ ( ដូចជាចំណីល្អកុំទុកចាំដល់ស្អែកត្រូវតែបរិភោគឱ្យហើយទៅក្រែងលោខានមិនបានបរិភោគ )។
-
ចំណីអាហារ នាម
អ្វីៗសម្រាប់បរិភោគ
-
ចំណឹក នាម
ការចឹក; ស្នាមដែលចឹក
-
ចំណឹប នាម
ការចឹប : ចំនួនដែលចឹប
-
ចំណុក នាមប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចំណី
-
ចំណុច នាម
ស្នាមដែលចុច
-
ចំណុចក្បៀស នាម
ឈ្មោះខណ្ឌសញ្ញាមួយបែបដែលមានសញ្ញាចុចមួយនៅខាងលើនិងសញ្ញាក្បៀសមួយនៅខាងក្រោមបែបនេះ (;)
-
ចំណុចខ្វាក់ នាម
កន្លែងដែលសរសៃឈាមនិងសរសៃប្រសាទអុបទិកភ្ជាប់នឹងគ្រាប់ភ្នែក។
-
ចំណុចចិត្ត នាម
ស្នាមចិត្ត, ដំណួលចិត្ត, ឧបនិស្ស័យ
-
ចំណុះ គុណនាមនាម
ដែលចុះចូលក្នុងឱវាទ, ក្នុងអំណាចគេ
-
ចំណូក គុណនាមនាម
ទីដីដែលគេចូក, កន្លែងដែលចូក។
-
ចំណូរ នាម
ការចូរ, ការដែលគូសឆូត; ស្នាមដែលគេចូរ, ទីដីឬកន្លែងដែលចូរ
-
ចំណូល គុណនាមនាម
ដំណើរដែលចូល, ដែលទើបនឹងចូលថែមមក
-
ចំណូលចរន្ត នាម
( សេ . ហិ .) ចំណូលពន្ធនិងចំណូលមិនមែនពន្ធ។
-
ចំណូលថ្មី គុណនាម
ដែលទើបចូលមកថ្មី
-
ចំណូលស្រុក នាម
ការចូលមករស់នៅទីកន្លែងថ្មី
-
ចំណៀស នាម
ការចៀស; ដំណើរឬផ្លូវដែលអាចដើរចៀសបាន
-
ចំណេញ នាម
កម្រៃដែលចេញច្រើនជាងចំនួនដើម, សេចក្ដីចម្រើន
-
ចំណេញវស្សា នាម
សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយគឺកាលជាខាងចុងនៃវស្សានរដូវ។
-
ចំណេរ នាម
ដំណើរប្រព្រឹត្តទៅនៃកាលតទៅខាងមុខ, អំណើះលុះចំណេរតមក, ចំណេរទៅខាងមុខ, ( បុរាណសរសេរចំណិរអនុលោមតាមចិរ, ចីរ )។
-
ចំណេះ នាម
សេចក្ដីចេះ, ដំណើរដែលចេះ។
-
ចំណេះមិនស៊ីគ្នាទេ នាម
ចំណេះមិនលើសគ្នាទេ។
-
ចំណេះរឹល នាម
ចំណេះដែលឥតលូតលាស់មានតែគាំងឬភ្លេចភ្លាំងទៅវិញ។
-
ចំណេះអន់ នាម
ចំណេះខ្សោយ។
-
ចំណេះឯក នាម
ចំណេះខ្ពស់។
-
ចំណែក នាម
ភាគដែលចែករួចហើយ
-
ចំណែង នាម
ភាវៈឬភាពឆ្នែង, ការឃ្វាងចាកលាភ, ដំណើរស៊យ, ភាពមិនសមប្រកប
-
ចំណែវ នាម
ការចែវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។