វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 143 / 1268
-
ចាលចាញ់ព្រះសាសនា នាម
ភិក្ខុដែលត្រូវបារាជិកាបត្តិហើយអស់អំណាចនឹងឋិតនៅជាភិក្ខុភាវៈឬនឹងបួសជាភិក្ខុក្នុងជាតិនេះទៀតក៏ពុំបានឡើយ។
-
ចាលចិត្ត កិរិយាសព្ទ
តាំងចិត្តរាងរអាជានិច្ច។
-
ចាល់ កិរិយាសព្ទគុណនាម
ច្រាល់, ទញ់ខ្លាំង
-
ចាល់ចិត្ត កិរិយាសព្ទ
ទញ់ចិត្ត, រួញចិត្ត។
-
ចាវ កិរិយាសព្ទគុណនាមនាម
មិនចាញ់មិនឈ្នះ, ស្មើភាគគ្នា
-
ចាស ឧទានសព្ទ
ពាក្យស្ត្រីឆ្លើយ, មានសូរបង្អូសវែង, មានខ្លីល្មម, មានសូរខ្ពស់គ្រលួច។
-
ចាស់ គុណនាម
ទីទៃពីក្មេងឬទីទៃពីថ្មី, ពីខ្ចី
-
ចាស់ចិត្តចាស់គំនិត
( សំនួន .) មានគំនិតចាស់ទុំចេះគិតគូរវែងឆ្ងាយ
-
ចាស់ជរា គុណនាម
ដែលមានសភាពទ្រុឌទ្រោមទាំងរាងកាយទំាងសុខភាព
-
ចាស់ទុំ នាម
មនុស្សដែលមានវ័យចំណាស់ជាងគេឬជារៀមច្បងនៅក្នុងគ្រួសារវង្សត្រកូលក្នុងភូមិស្រុក
-
ចាស់ផ្ទៃ នាម
ផ្ទៃពោះដែលគ្រប់ខែ។
-
ចាស់ស្រុក នាម
ចាស់ប្រចាំស្រុក, មនុស្សចាស់ដែលរស់នៅក្នុងស្រុកយូរហើយ
-
ចាហួយ នាម
ចំណីធ្វើដោយសារាយស្ងោររលួយហើយចាក់ទុកឱ្យកក
-
ចាហួយត្នោត នាម
ឈ្មោះបង្អែមមួយប្រភេទធ្វើពីសាច់ផ្លែត្នោតទុំលាយជាមួយទឹកកំបោរនិងស្ករត្នោត
-
ចាហួយព្រះក្រុង នាម
ចំណីម្យ៉ាងបានមកពីការញីស្លឹកព្រះក្រុងជាមួយទឹករួចត្រងពូតយកទឹកនេះទុកឱ្យកករឹង
-
ចាំ កិរិយាសព្ទ
មិនភ្លេច, កត់ជាប់នៅក្នុងស្មារតីឬក្នុងការនឹកឃើញបានមិនភ្លេចភ្លាំង
-
ចាំង កិរិយាសព្ទនាម
ពង្រាបសាច់ឈើដោយដឹងជ្វា ( ដឹងសម្រាប់ចាំង ) ចាំងឈើ។
-
ចាំងចែង កិរិយាសព្ទ
ចាំងពន្លឺឬរស្មីព្រាកៗ ( ព . កា .)។
-
ចាំងជើង គុណនាម
ដែលមានជើងពពាលសជាធម្មតា ( ចំពោះតែគោព្រៃឈ្មោលៗ)
-
ចាំជាតិ កិរិយាសព្ទ
( ម . ព . ដឹងជាតិ )។
-
ចាំជើង កិរិយាសព្ទ
ដើរឬហូរ, បោលមិនល្អៀងឃ្លៀងឃ្លាតអំពីការបង្ហាត់
-
ចាំតែ គុណកិរិយា
បម្រុងតែ, រង់ចាំតែ, ប្រុងចាំតែ
-
ចាំបាច់ កិរិយាសព្ទ
ត្រូវតែ, ពុំគួរខាន
-
ចាំមាត់ គុណកិរិយាកិរិយាសព្ទ
ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ
-
ចាំមុខ កិរិយាសព្ទ
មិនភ្លេចមុខគេ។
-
ចាំវស្សា កិរិយាសព្ទ
( ម . ព . កាន់វស្សា )។
-
ចា៎ះ គុណកិរិយា
( ម . ព . ចាស )។
-
ចិក នាម
មា ( ខាងឪពុក )។ខ្មែរច្រើនហៅចិនប្រុសដែលស្គាល់គ្នាថាចិក
-
ចិញ្ចាច គុណនាម
ដែលពេញពន្លឺឆ្លុះផ្សាយ
-
ចិញ្ចឹម កិរិយាសព្ទ
គ្រប់គ្រងរក្សាបន្តជីវិត, ញ៉ាំងជីវិតឱ្យរស់នៅ, បីបាច់រក្សាឱ្យរស់ឱ្យធាត់ធំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។