វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1235 / 1268
-
ឧត្តានកថា នាម
ពាក្យងាយយល់។
-
ឧត្តានការណ៍ នាម
ហេតុឬដំណើរងាយ។
-
ឧត្តានចិន្តា នាម
គំនិតរាក់។
-
ឧត្តានភាព នាម
ភាពរាក់ឬងាយ។
-
ឧត្តានមតិ នាម
( ម . ព . ឧត្តានចិន្តា )។
-
ឧត្តានសេយ្យា នាម
ការដេកផ្ងារ, ដំណេកផ្ងារ។
-
ឧត្តាស នាម
សេចក្ដីខ្លាចខ្លាំង, សេចក្ដីតក់ស្លុត។សរសេរជាឧត្តាសៈឬឧត្រាសៈក៏បានសម្រាប់ប្រើក្នុងកាព្យតាមដោយកវីត្រូវការប្រើ
-
ឧត្តាសការណ៍ នាម
ហេតុឬដំណើរដែលគួរឱ្យខ្លាចខ្លាំង។
-
ឧត្តាសចិត្ត នាម
ចិត្តតក់ស្លុត។
-
ឧត្តាសដ្ឋាន នាម
ទីដែលគួរឱ្យខ្លាចខ្លាំង។
-
ឧត្តាសនីយដ្ឋាន នាម
( ម . ព . ឧត្តាសដ្ឋាន )។
-
ឧត្តាសភាព នាម
ភាពនៃសេចក្ដីតក់ស្លុត, ដំណើរតក់ស្លុត។
-
ឧត្តាសៈ នាម
( ម . ព . ឧត្តាស )។
-
ឧត្តុង្គ គុណនាម
ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ, ថ្លៃថ្លា។
-
ឧត្តុង្គឧត្តម គុណនាម
ឧត្តមលើសលែង, ប្រសើរកន្លង ( សរសេរជាឧដុង្គឧត្តមតាមទម្លាប់ប្រើរៀងមកក៏បាន។
-
ឧត្បល នាម
បទុមជាតិ; ព្រលិត; លំចង់
-
ឧត្បលបត្រ នាម
ស្លឹកឧត្បល។
-
ឧត្បលវ័ន នាម
ព្រៃឧត្បល។
-
ឧត្បលស្រ័ស នាម
ត្រពាំងមានឧត្បល, ត្រពាំងមានព្រលិតលំចង់។
-
ឧត្បាត នាមគុណនាម
ហេតុឬភាពអាក្រក់ដែលបណ្ដាលកើតឡើងខុសពីធម្មតា; ផ្នូលនៃគ្រោះកាច, នៃហេតុអាក្រក់; អាភេទ; ចង្រៃ
-
ឧត្រាស នាម
( ម . ព . ឧត្តាស )។
-
ឧត្រាសការណ៍ នាម
( ម . ព . ឧត្តាសការណ៍ )។
-
ឧត្រាសចិត្ត នាម
( ម . ព . ឧត្តាសចិត្ត )។
-
ឧត្រាសភាព នាម
( ម . ព . ឧត្តាសភាព )។
-
ឧត្រាសស្ថាន នាម
( ម . ព . ឧត្តាសដ្ឋាន )។
-
ឧត្រាសៈ នាម
( ម . ព . ឧត្តាស )។
-
ឧត្សាហការ នាម
( ម . ព . ឧស្សាហករ )។
-
ឧត្សាហក្រឹត្យ នាម
( ម . ព . ឧស្សាហកិច្ច )។
-
ឧត្សាហជន នាម
( ម . ព . ឧស្សាហជន )។
-
ឧត្សាហពល នាម
( ម . ព . ឧស្សាហពល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។