វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1184 / 1268
-
អានាទរាបត្តិ
អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព . វិ .)។
-
អានាបា នាម
ពាក្យប្រើកាត់ខ្លីពីអានាបាណ។
-
អានាបាណ នាម
ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល។ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថាលោកអ្នកប្រាជ្ញពួកខ្លះយល់ថាអាន (= អស្សាស ) " ខ្យល់ដង្ហើមចូល ", អាបាណ (= បស្សាស ) " ខ្យល់ដង្ហើមចេញ " ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា " ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នាគឺប្រើការបានដូចគ្នា ( ហៅអានាប្រាណក៏បានឬហៅត្រឹមតែអានាបាក៏បាន, អ . ថ . អាណាប៉ា )។
-
អានាបាណស្សតិ នាម
កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ ( ហៅកាត់ខ្លីត្រឹមតែអានាបាក៏បានដែរ )
-
អានាបាណស្សតិកម្មដ្ឋាន នាម
( ម . ព . អានាបាណស្សតិ )។
-
អានាប្រាណ នាម
( ម . ព . អានាបាណ )។
-
អានាហរោគ នាម
រោគទល់គឺជំងឺទល់ឧច្ចារៈឬបស្សាវៈ, ជំងឺទល់ខ្យល់, ជំងឺទល់ពោះច្រអរ
-
អានិសង្ស នាម
ផលនៃកុសល, ផលបុណ្យ; គុណប្រយោជន៍ឬសេចក្ដីសុខចម្រើនដែលបានអំពីការប្រព្រឹត្តល្អ
-
អានិសន្ទានុភាព នាម
អានុភាពនៃអានិសង្សដែលបង្ហូរផលមកឱ្យ, ដែលផ្ដល់ផលឱ្យឬដែលចេញមុខឱ្យផល
-
អានីតភណ្ឌ នាម
របស់, វត្ថុ, អីវ៉ាន់, ព័ស្តុភារដែលនាំមកឬដែលយកជាប់នឹងខ្លួនមក; អីវ៉ាន់អ្នកដំណើរ។
-
អានីតវត្ថុ នាម
( ម . ព . អានីតភណ្ឌ )។
-
អានុភាព នាម
អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន
-
អានុភាវសមភាព នាម
ភាពស្មើគ្នាដោយអានុភាពគឺការមានអំណាចស្មើគ្នា។
-
អានៈ នាម
( ម . ព . អាន១)។
-
អាន់ជ្រី នាម
អ្នកលេងកាប់ចាក់
-
អាប នាម
ឈ្មោះសិល្បវិទ្យាទុរាចារមួយយ៉ាងរបស់មនុស្សស្រីមានពិធីចងបិសាចឱ្យកាន់កាប់សម្រាប់ប្រើធ្វើគេឱ្យឈឺចាប់ចុកសៀត
-
អាបណ នាម
ផ្សារ ( ផ្សារលក់ទំនិញ )។
-
អាបណក នាម
អ្នកលក់ទំនិញក្នុងផ្សារ ( អ្នកផ្សារ )។
-
អាបណគ្រឹះ នាម
ផ្ទះផ្សារ។
-
អាបណដ្ឋាន នាម
ទីផ្សារ។
-
អាបណពាណិជ នាម
អ្នកលក់ទំនិញក្នុងផ្សារ ( អ្នកផ្សារ )។
-
អាបណពាណិជា នាម
( ម . ព . អាបណពាណិជ )។
-
អាបណវណិជ្ជ នាម
ទំនិញផ្សារ ( ប្រើជាអាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក " របស់ដែលត្រូវដាក់លក់ក្នុងផ្សារ " ក៏បាន )។
-
អាបណវណិជ្យ នាម
( ម . ព . អាបណវណិជ្ជ )។
-
អាបណសញ្ញា នាម
លិខិតឬសំបុត្របញ្ជាក់ការទិញឬលក់។
-
អាបណស្ថាន នាម
( ម . ព . អាបណដ្ឋាន )។
-
អាបណាគារ នាម
( ម . ព . អាបណគ្រឹះ )។
-
អាបណិក នាម
សំដៅសេចក្ដីថា " ពន្ធផ្សារគឺភាស៊ីឬភាស៊ីផ្សារ "។
-
អាបណិកា នាម
( ម . ព . អាបណក )។
-
អាបត្តិ នាម
( ព . វិ .) ទោសដែលភិក្ខុត្រូវព្រោះកន្លងឬល្មើសពុទ្ធប្បញ្ញត្តិ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។