វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1148 / 1268
-
អល្លោ ឧទានសព្ទ
ពាក្យសម្រាប់បន្លឺក្នុងការឱ្យដំណឹងឬសួរគ្នាជាមុននៅវេលាផ្ដើមនិយាយដោយទូរសព្ទ
-
អវកដ គុណនាម
ដែលមានន័យ, មានដំណើរ, មានទំនងផ្សេងគ្នា; ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ដែលទីទៃពីគ្នា, ដែលផ្សេងគ្នាឬដោយខ្លួនពីគ្នា
-
អវកាស នាម
( ម . ព . ឱកាស )។
-
អវកាសយាន នាម
( ម . ព . យានអវកាស )។
-
អវកាសយានដ្ឋាន នាម
មូលដ្ឋានសម្រាប់បាញ់បង្ហោះរក្សាទុកនិងធ្វើពិសោធន៍យានអវកាស
-
អវកាសយានិក នាម
អ្នកដែលធ្វើដំណើរតាមយានអវកាស
-
អវកាសវិទ្យា នាម
ផ្នែកមួយនៃតារាវិទ្យាដែលសិក្សាអំពីដើមកំណើតនិងរចនាសម្ព័ន្ធរបស់អវកាស
-
អវកុដារ គុណនាម
ដូចគ្នានឹងអវកដ។
-
អវគមន៍ នាម
សេចក្ដីចូលចិត្ត, ការយល់ជាក់
-
អវគ្គ គុណនាមនាម
ដែលឥតវគ្គ, ឥតពួក; ព្យញ្ជនៈឥតពួក។
-
អវគ្គៈ គុណនាមនាម
( ម . ព . អវគ្គ )។
-
អវគ្រហៈ នាម
គ្រឿងជំទាស់, គ្រឿងរារាំង, ហេតុដែលនាំឱ្យទើសទាក់, ឧបសគ្គ
-
អវគ្រោះ នាម
ដូចគ្នានឹងអវគ្រហៈ។
-
អវចរ នាម
ដំណើរអន្ទោលឬត្រាច់រង្គាត់ទៅមក, ការវិលកើតវិលស្លាប់; ដែន, ខេត្ត, ខេត្តដែន; វិស័យ។
-
អវជាត គុណនាម
ដែលមានកំណើតទាប, ដែលកើតមកហើយថោកទាប។
-
អវជាតបុត្ត នាម
កូនដែលមានចរិយាធម៌ថោកទាបជាងត្រកូលរបស់ខ្លួន, កូនក្រៅគន្លងធម៌។
-
អវជាតបុត្រ នាម
( ម . ព . អវជាតបុត្ត )។
-
អវជ័យ នាម
ការឈ្នះហើយធ្វើឱ្យលុះនៅក្នុងអំណាចឬក្នុងកណ្ដាប់ដៃ, ការប្រាបប្រាមឬពង្រាបឱ្យបាក់បប, ឱ្យខ្លបខ្លាច
-
អវជ្ឈាន នាម
ការជ្រប់មុខ, ការសញ្ជប់សញ្ជឹង, ទ្រមឹងទ្រមើយដោយមានសេចក្ដីទុក្ខព្រួយខ្លាំង។
-
អវតារ នាម
ដំណើរឆ្លងចុះ ( ពីមួយទៅមួយជាលំដាប់គ្នា ), លំដាប់តៗគ្នា។
-
អវត្តមាន នាម
ការមិនមានមុខមិនបានចូលរួម ( នៅក្នុងការសិក្សា, កិច្ចប្រជុំ ...); ការមិនមានអ្វីមួយ
-
អវទាន នាម
កិច្ចដែលធ្វើសម្រេចហើយ; ការបែងជាភាគៗ; រឿង, រឿងរ៉ាវ; ប្រវត្តិ; អបទាន; សង្កាត់នៃរឿងឬរឿងជាសង្កាត់ៗ
-
អវធាន នាម
ការតាំងចិត្ត; ការចុះចិត្ត, ការស៊ប់ចិត្ត។
-
អវន្ទីយ គុណនាម
ដែលមិនគួរថ្វាយបង្គំ, មិនគួរសំពះ, មិនគួរគំនាប់។
-
អវន្ទីយបុគ្គល នាម
បុគ្គលដែលមិនគួរអភិវាទ
-
អវមាន នាម
ការមើលងាយ; សេចក្ដីមិនអើពើ, មិនគោរព; ការលុបគុណ
-
អវយវៈ នាម
អង្គ, រូបអង្គ, រូបរាង, សព៌ាង្គ, រាងកាយ, ខ្លួនប្រាណ; ចំណែក; ប៉ែកឬចំណែកតូចធំនៃរូបកាយ
-
អវរុទ្ធ គុណនាមនាម
ដែលគេបណ្ដេញឬបំបរបង់; ដែលគេលុបឈ្មោះចោលលែងរាប់រក; ដែលគេលុបឈ្មោះចេញពីរាជការ
-
អវរុទ្ធា នាម
( ម . ព . អវរុទ្ធ )។
-
អវលោកនៈ នាម
ការរមិលមើល, ការប្រមើលមើល; ការឈ្ងោកមើល; ការសម្លឹងស្ទង់មើល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។