វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1117 / 1268
-
អន្លូងក្បាលស្វា នាម
ឈ្មោះអន្លូងធំមួយប្រភេទធ្វើដោយឈើមូលទាំងដុំមានរាងច្រឡោមានដងដាក់ចំពាក់កណ្ដាល។
-
អន្លូញ នាម
ឈ្មោះសំពត់ស្លៀកពួកមួយមាន៣ប្រភេទ។
-
អន្លូញប៉ប៉ក នាម
អន្លូញត្បាញដោយអំបោះអន្ទងសចាក់ខ្មៅសាច់គ្រើមៗ ( អន្លូញទាំង៣ប្រភេទនេះជាសំពត់សម្រាប់ស្លៀកប៉ុកប៉ិនរបស់ប្រជាជនខ្មែរសម័យពីដើម, សព្វថ្ងៃគ្មានទេ )។
-
អន្លូញមក្លាំ នាម
អន្លូញត្បាញចាក់ជាក្រឡាបួនជ្រុងល្អិតៗលាយព័ណ៌ក្រហមនិងខ្មៅឆ្លាស់គ្នាស្រដៀងនឹងសម្បុរគ្រាប់អង្ក្រេមអង្ក្រមទុំ។
-
អន្លូញស្មើ នាម
អន្លូញត្បាញចម្រុះព័ណ៌អំបោះឬសូត្រចាក់និងអន្ទងខុសគ្នាប៉ុន្តែស្មើភាគគ្នាឬត្បាញចាក់និងអន្ទងលាយសូត្រនិងអំបោះឆ្លាស់ពីរសរសៃៗស្មើគ្នា។
-
អន្លើ នាម
កន្លែង; ប៉ែក; សង្កាត់; ឡែក
-
អន្លៃ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យអន្លក់ថា
-
អន្វក្ខរៈ នាម
អក្ខរៈបន្ទាប់គឺអក្សរតួចុង, ដូចជារូប, តួបជាអន្វក្ខរៈ។
-
អន្វយវាចក នាម
ពាក្យសម្រាប់តសេចក្ដីអនុលោមតាមគ្នាប្រើពាក្យថា " និង, ទាំង, ផង ", ដូចជាអ្នកនិងខ្ញុំ, ទាំងប្រុសទាំងស្រី, នេះផងនុះផងសំ . បា . ប្រើចសព្ទ ( ព . វ .)។
-
អន្វយសន្ធាន នាម
( ម . ព . អន្វយវាចក )។
-
អន្វេស នាម
ការស្វះស្វែងតាមរក; ការខំប្រឹងរក
-
អន្វេសក នាម
អ្នកស្វែងរក។
-
អន្វេសនា នាម
( ម . ព . អន្វេស )។
-
អន្វេសន៍ នាម
( ម . ព . អន្វេស )។
-
អន្វេសិកា នាម
( ម . ព . អន្វេសក )។
-
អន្វ័ឌ្ឍមាស នាម
លំដាប់កន្លះខែខាងចន្ទគតិ។
-
អន្សម នាម
ឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ ( តាមធម្មតាច្រើនប្រើស្លឹកចេក ) មានរាងមូលរលស្មើចុងស្មើដើមចម្អិនដោយស្ងោរឬអាំងក៏មាន។អន្សមមានច្រើនប្រភេទ។
-
អន្សមចេក នាម
អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។
-
អន្សមជ្រូក នាម
អន្សមដាក់សាច់ជ្រូកជាស្នូល។
-
អន្សមដូង នាម
អន្សមដាក់ខ្ទិះដូងឬសាច់ដូងទុំកោសលាយផង។
-
អន្សមផ្អូម នាម
( ព . ប្រ .) ដែលប្រើការមិនកើត
-
អន្សមអាំង នាម
អន្សមដែលចម្អិនដោយអាំង។
-
អន្សា នាមគុណនាម
( ម . ព . អង្សា )។
-
អប កិរិយាសព្ទ
ធ្វើឱ្យមានរណប, ដាក់រណបទប់ឱ្យមាំឱ្យរឹងប៉ឹងឬឱ្យត្រង់
-
អបករណ៍ នាម
ដំណើរប្រាសចាកអំពើគឺការធ្វើមិនល្អ; ការឥតតម្លៃ; អំពើពុំប្រសើរ; ការធ្វើខុស, កំហុស។
-
អបការ
ទោស; កំហុស; អបករណ៍។
-
អបក្រម នាម
ដំណើរថយចេញ; ការរត់គេចចេញ, ដំណើរវេះចេញឬគេចវេះ; ការលាឈប់។
-
អបក្រិយា
( ម . ព . អបការ )។
-
អបគត គុណនាម
ដែលទៅឆ្ងាយហើយ; ដែលទៅបាត់ហើយ; ដែលកន្លងទៅហើយ; ដែល។
-
អបគតា
( ម . ព . អបគត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។