វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1105 / 1268
-
អនុប្បទានិក នាម
អ្នកទទួលយកសិទ្ធិឬទ្រព្យសម្បត្តិពីអនុប្បទាយី។
-
អនុប្បទាយី នាម
អ្នកផ្ទេរសិទ្ធិឬទ្រព្យសម្បត្តិដល់អនុប្បទានិក។
-
អនុប្បទិន្ន នាម
អ្នកទទួលសិទ្ធិពីអ្នកដទៃដោយកិច្ចសន្យាអនុប្បទានឥណទេយ្យ។
-
អនុប្បយោគ នាម
ការផ្លាស់ប្ដូរប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
-
អនុប្រការ នាម
ប្រការតូច, ប្រការរងគឺប្រការតូចៗឬប្រការរងដែលរៀបរៀងតាមលំដាប់នៅក្នុងប្រការនីមួយៗនៃប្រកាសឬបទបញ្ញត្តិជាដើមដោយមានរៀងតួអក្សរក ) ..., ខ ) ..., គ ) ..., ជាដើមចុះសេចក្ដីដែលញែកចេញពីក្នុងប្រការនោះៗបញ្ញត្តិនេះមាននិយាយក្នុងប្រការទី៥ត្រង់អនុប្រការក ) ... និងខ ) ... នៃប្រកាសក្រសួងនាយករដ្ឋមន្ត្រីលេខ១១២ន . រ . ចុះថ្លៃទី១០ខែមេសាព . ស . ២៥០៣, គ . ស . ១៩៥៩។
-
អនុប្រទាន
( ម . ព . អនុប្បទាន )។
-
អនុប្រទេស
ប្រទេសបន្ទាប់, ប្រទេសតូច; ប្រទេសជារណប។
-
អនុប្រយោគ នាម
ប្រយោគតូច, បន្ទាប់, រងគឺប្រយោគរងបន្ទាប់ប្រយោគពីមុន ( ព . វ .)។
-
អនុផលព្រៃឈើ នាម
ផលិតផលមិនមែនជាឈើហុបដែលទាញយកពីព្រៃឈើរួមមានផលិតផលនៃរុក្ខជាតិមិនមែនឈើផលប្រមាញ់នៃសត្វព្រៃនិងសេវាកម្មដែលផ្ដល់ដោយព្រៃឈើហើយដែលកំណត់ដោយប្រកាសក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
-
អនុពង្ស
( ម . ព . អនុវង្ស )។
-
អនុពាក្យ
( ម . ព . អនុវចនៈ )។
-
អនុពាល គុណនាម
ដែលល្ងង់ខ្លៅតាមៗគ្នាឬដែលប្រព្រឹត្តតាមជនពាល។ប៉ុន្តែពុំដែលប្រទះឃើញប្រើក្នុងគម្ពីរបាលីជាអនុពាលឡើយឃើញប្រើខ្លះតែក្នុងសាស្ត្រាសម្រាយបុរាណ
-
អនុពុទ្ធ
លោកអ្នកត្រាស់ដឹងតាមព្រះសព្វញ្ញុពុទ្ធ ( ពុទ្ធសាវ័ក )។
-
អនុពោធ
ការនឹកឃើញឬគិតឃើញជាខាងក្រោយ។
-
អនុព័ន្ធ នាម
ការជាប់តាម; ដំណើរតាមប្រកិត។
-
អនុភរិយា
ភរិយាបន្ទាប់, ភរិយាតូច, ប្រពន្ធចុង។
-
អនុភាគ នាម
ចំណែកតូច, ចំណែកបន្ទាប់
-
អនុភាព នាម
សេចក្ដីប្រាកដក្នុងចិត្ត, ការចូលចិត្តស៊ប់; ជំនឿស៊ប់; សេចក្ដីដឹងច្បាស់។
-
អនុភាស
ស្ដីប្រដៅ, ប្រៀនប្រដៅ។
-
អនុមតិ
ការយល់ព្រម, ការព្រមតាម, ការយល់ឃើញជាមួយ; ការបង្គាប់; សន្មតិ។
-
អនុមន្ត្រី នាម
មន្ត្រីបន្ទាប់, មន្ត្រីថ្នាក់រង។ខ្មែរសន្មតប្រើជាថ្នាក់ឋានន្តរនៃមន្ត្រីរដ្ឋបាលបន្ទាប់ពីវរមន្ត្រី
-
អនុមាត្រា នាម
មាត្រាតូច, មាត្រារងគឺមាត្រាតូចៗឬមាត្រារងដែលរៀបរៀងតាមលំដាប់នៅក្នុងមាត្រានៃព្រះរាជក្រមឬនៃច្បាប់ជាដើមចុះសេចក្ដីដែលញែកចេញពីក្នុងមាត្រានោះៗដោយរៀងតួអក្សរក ) ..., ខ ) ..., គ ) ... ជាដើម
-
អនុមាន នាម
សេចក្ដីត្រិះរិះ; ការពិចារណា, ការគ្នេរគ្នាន់, ការលៃលក; ការចូលចិត្តស៊ប់។
-
អនុមានញែក នាម
វិធីនៃការពិចារណាដែលទាញសេចក្ដីសន្និដ្ឋានពីសច្ចភាពសាកលទៅរកសច្ចភាពដោយឡែកៗដោយផ្អែកលើតក្កសាស្ត្រ។សេចក្ដីសន្និដ្ឋានរបស់អនុមានញែកមានសភាពពិតដាច់ខាត
-
អនុមានរួម នាម
វីធីនៃការពិចារណាដែលទាញសេចក្ដីសន្និដ្ឋានចេញពីសច្ចភាពឬករណីដោយឡែកៗទៅរកសច្ចភាពសាកលឬការធ្វើទូទៅនីយកម្មលើមូលដ្ឋាននៃសច្ចភាពឬក៏ករណីដោយឡែកៗមួយចំនួនផ្អែកលើតក្កសាស្ត្រ។សេចក្ដីសន្និដ្ឋានរបស់អនុមានរួមជាទូទៅមានសភាពប្រហែលជាជាងសភាពពិតដាច់ខាត
-
អនុមាស
លំដាប់ខែ, រាល់ខែ
-
អនុមោទនា នាម
សេចក្ដីត្រេកអរតាម, ការជួយត្រេកអរ, អំណរជាមួយ; វាចាសម្ដែងសេចក្ដីត្រេកអរតាម
-
អនុម័ត កិរិយាសព្ទ
យល់ព្រម, ព្រមតាម, យល់ឃើញជាមួយ; បង្គាប់; សន្មត។
-
អនុម័តិ កិរិយាសព្ទ
( ម . ព . អនុម័ត )។
-
អនុយាត្រា
យាត្រាតាម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។