វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 104 / 1268
-
គិលានសម័យ នាម
វេលាមានជំងឺ។
-
គិលានុបដ្ឋាក នាម
អ្នកបម្រើជំងឺ, អ្នកថែទាំទ្រាំមនុស្សឈឺ។
-
គិលានុបដ្ឋាន នាម
ការបម្រើ, ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ។
-
គិលានុបដ្ឋានព្រះមហាក្សត្រិយានី នាម
ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ។
-
គិលានុបដ្ឋាយិកា នាម
( ម . ព . គិលានុបដ្ឋាក )។
-
គិហិវិក័តិ នាម
របស់ដែលគ្រហស្ថប្រើប្រាស់ឬរបស់សម្រាប់គ្រហស្ថប្រើប្រាស់តាមផ្ទះលំនៅ។
-
គី នាម
កំពឹសសមុទ្រឬផ្អកធ្វើដោយកំពឹសសមុទ្រ
-
គីង្គក់ នាម
ឈ្មោះសត្វពួកមួយរាងអើតមុខស្បែកគគ្រាតសន្តាននឹងកង្កែបតែនៅលើគោក។
-
គីណេព្យាបាល នាម
( វេជ្ជ .) ការព្យាបាលដោយចលនា, វិធីសាស្ត្រព្យាបាលជំងឺដោយហត្ថចលនាដើម្បីរំញោចសរីរាង្គដូចជាការច្របាច់ការចុច ... ឬប្រើឧបករណ៍ផ្សេងៗ
-
គីតសាស្ត្រ នាម
ក្បួនតម្រាដែលនិយាយពីចម្រៀងឬទំនុកច្រៀង, ក្បួនចម្រៀង។
-
គីមី គុណនាម
ដែលទាក់ទងទៅនឹងសារធាតុគីមីនៅក្នុងផលិតផលកសិកម្មអាហារជាដើមធ្វើឱ្យប៉ះពាល់ដល់សុខភាព
-
គីមីជីវៈ នាម
វិទ្យាសាស្ត្រសិក្សាអំពីសមាសធាតុនិងលំនាំគីមីនៅក្នុងភាវរស់។
-
គីមីព្យាបាល នាម
( វេជ្ជ .) វិធីសាស្ត្រព្យាបាលជំងឺដោយការប្រើសារធាតុគីមី។
-
គីមីវិទ្យា នាម
( ម . ព . គីមី )។
-
គីមីសរីរាង្គ នាម
ផ្នែកមួយនៃគីមីដែលសិក្សាពីទម្រង់លក្ខណៈនិងប្រតិកម្មនៃសមាសធាតុសរីរាង្គ។
-
គីស្ត នាម
( វេជ្ជ .) ដុំពកបេនីញជាសារធាតុរាវរុំព័ទ្ធជុំវិញដោយស្រោមដែលគ្មានទំនាក់ទំនងនឹងជាលិកាខាងក្រៅ
-
គីឡូ នាម
បុព្វបទនៃខ្នាតដែលមានតម្លៃស្មើ១០០០ឯកតាឬ១០០០ដងនៅក្នុងប្រព័ន្ធរង្វាស់។បារាំងប្រើជាន . ជាពាក្យបំប្រួញរបស់ពាក្យថាគីឡូក្រាមគឺបើគេនិយាយថា១គីឡូឬ២គីឡូបានន័យថាទម្ងន់១គីឡូក្រាមឬ២គីឡូក្រាម។ចំណែកខ្មែរយើងប្រើពាក្យគីឡូនេះសំដៅយកទាំងទម្ងន់ទាំងចម្ងាយដូចជាអង្ករ១គីឡូគឺអង្ករ១គីឡូក្រាម (១. ០០០ក្រាម ); ផ្លូវមានចម្ងាយ១គីឡូគឺផ្លូវមានចម្ងាយ១គីឡូម៉ែត្រ (១. ០០០ម៉ែត្រ )។
-
គីឡូក្រាម នាម
ទម្ងន់មួយពាន់ក្រាមគឺមួយនាឡិដប់តម្លឹងប្រាំពីរជី។
-
គីឡូតោន នាម
មួយពាន់តោន, ជាខ្នាតសម្រាប់ប្រមាណកម្លាំងនៃការផ្ទុះបរមាណូ។
-
គីឡូបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤បៃ។ជាទូទៅក្នុងការនិយាយគេកំណត់យកមួយគីឡូបៃស្មើនឹង១០០០បៃហើយអក្សរកាត់គឺ KB។
-
គីឡូប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១គីឡូប៊ីតស្មើនឹង១០០០ប៊ីតហើយអក្សរកាត់គឺ Kb ឬ Kbit។
-
គីឡូម៉ែត្រ នាម
រង្វាស់ចម្ងាយមានប្រមាណមួយពាន់ម៉ែត្រគឺប្រមាណប្រាំរយព្យាម ( គ . ម .)។
-
គីឡូម៉ែត្រការ៉េ នាម
ខ្នាតរង្វាស់ផ្ទៃស្មើនឹងទំហំការ៉េដែលមានជ្រុងប្រវែង១គីឡូម៉ែត្រគឺ១គីឡូម៉ែត្របួនជ្រុង
-
គីឡូម៉ែត្រក្រឡា នាម
( ម . ព . គីឡូម៉ែត្រការ៉េ )។
-
គីឡូវ៉ាត់ នាម
ខ្នាតនៃកម្លាំងចរន្តអគ្គិសនីស្មើនឹងមួយពាន់វ៉ាត់។
-
គីឡូវ៉ាត់ម៉ោង នាម
ខ្នាតនៃថាមពលចំនួន១០០០វ៉ាត់ក្នុងមួយម៉ោង : គេច្រើនប្រើខ្នាតនេះដើម្បីវាស់បរិមាណអគ្គិសនីដែលបានប្រើប្រាស់ : ពាក្យសាមញ្ញគេច្រើនហៅត្រឹមគីឡូប៉ុណ្ណោះ
-
គីឡូវ៉ុល នាម
ខ្នាតនៃកម្លាំងធាតុក្នុងអគ្គិសនីស្មើនឹងមួយពាន់វ៉ុល។
-
គីឡូស៊ីក នាម
ខ្នាតដំណើរផ្ទួនចំពោះបាតុភូតនៃការកម្រើកញ័ររន្ថាន់ស្មើនឹងមួយពាន់ស៊ីកក្នុងមួយវិនាទី។
-
គឹកៗ ឧទានសព្ទ
សូរសន្ធឹកខ្យល់ខ្លាំង, សូរសន្ធឹកកប៉ាល់បើក
-
គឹម សព្វនាម
មីងឬអ៊ំសាច់ថ្លៃ, ប្រពន្ធរបស់គូ, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។