វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 83 / 204
-
សាលចតុម្មុខ នាម
ឈ្មោះមហាសាលមួយខ្នងឋិតនៅក្បែរមាត់ទន្លេចតុម្មុខក្នុងព្រះរាជធានីភ្នំពេញមានទ្រង់ទ្រាយល្អប្លែកតាមសម័យនិយមដោយស្នាដៃនៃវិស្វករខ្មែរ, ជាសាលសម្រាប់ប្រើការបានច្រើនពិធីមានការប្រជុំធ្វើសន្និសីទធំៗនិងមហោស្រពពិសេសម្ដងម្កាលជាដើម, សាលចតុម្មុខនេះកើតមានឡើងក្នុងសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រមុខរដ្ឋ, ជាមហាសាលសម្រាប់ចក្រទាំង២គឺពុទ្ធចក្រនិងអាណាចក្រប្រើប្រាស់ម្ដងៗតាមត្រូវការ
-
សាលដីកា នាម
( ច្ប .) សេចក្ដីសម្រេចរបស់សាលាជម្រះក្ដីជាន់ខ្ពស់ដែលមានលក្ខណៈគ្រប់គ្រាន់ទៅតាមទម្រង់ច្បាប់បានកំណត់។
-
សាលតន្ត្រី នាម
សាលបង្រៀនភ្លេង; សាលជាទីប្រគំតន្ត្រី, រោងសម្រាប់សម្ដែងរបាំផ្សេងៗ។
-
សាលពិព័រណ៍ នាម
រោងធំឬអគារដែលមានដាក់តាំងរបស់ផ្សេងៗជារបៀបមានលំអបង្ហាញឱ្យមហាជនមើល
-
សាលព្រឹក្ស នាម
ឈ្មោះឈើមួយប្រភេទមានស្លឹកវែងៗស្រួចៗជាឈើធំមានផ្កាចេញទងពីតួដើមនិងពីមែកធំៗផ្កាមូលៗធំៗ ( មានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន ) សម្បុរក្រហមលាយលឿងមានក្លិនក្រអូបឈ្ងប់រីកហើយឆាប់រោយទៅវិញជ្រុះត្របកនិងកេសរមករោយរាយលើផែនដីផ្លែមូលៗធំៗជាងផ្លែក្របៅក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗមិនបង្អង់យូរ។ល។ព្រះសិទ្ធត្ថសក្យមុនីគោតមទ្រង់ប្រសូតទាំងទ្រង់បរិនិញ្វនផងដែរនៅក្រោមដើមសាលព្រឹក្សនេះ ( ខ្មែរធ្លាប់យល់មកថាដើមរាំងភ្នំផ្ទុយពីការពិត )។ឈើនេះមានឈ្មោះហៅបានបីយ៉ាងគឺហៅថាសាលព្រឹក្សក៏បាន, ហៅអស្សកណ្ណព្រឹក្សក៏បាន, ហៅសជ្ជព្រឹក្សក៏បាន។កាលពីក្នុងបុរាណសម័យឈើនេះមានតែឯប្រទេសឥណ្ឌា, សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជាច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ, ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ។
-
សាលសន្និសីទ នាម
សាលសម្រាប់ប្រជុំធ្វើសន្និសីទ។
-
សាលា នាម
ផ្ទះ, មន្ទីរ; រោង។
-
សាលាគរុកោសល្យ នាម
គ្រឹះស្ថានសិក្សាដែលបណ្ដុះបណ្ដាលវិជ្ជានានាទាក់ទងនឹងការបង្រៀននិងការរៀនដល់គរុសិស្សគរុនិស្សិតឬសិក្ខាកាមជាគ្រូបង្រៀន
-
សាលាគរុកោសល្យនិងវិក្រឹតការ នាម
សាលាបណ្ដុះបណ្ដាលគរុសិស្សសម្រាប់បង្រៀននៅកម្រិតបឋមសិក្សាតាមខេត្តនិងរដ្ឋធានី
-
សាលាជម្រះក្ដី នាម
( ច្ប .) សាលាសម្រាប់កាត់រឿងក្ដីរួមមានសាលាដំបូងសាលាឧទ្ធរណ៍និងតុលាការកំពូល។
-
សាលាជំនុំ នាម
មន្ទីរសម្រាប់ធ្វើការជំនុំក្ដី, មន្ទីរតុលាការ។
-
សាលាដ នាម
ម្ហូបញាំបារាំងឬបន្លែផ្សេងៗដែលប្រើជាញាំបាន។
-
សាលាដក្ដោប នាម
សាលាដមួយប្រភេទមានស្លឹកក្ដោបចូលគ្នាជាដុំមូលប៉ុន្តែមានស្លឹកស្ដើងជាងស្ពៃក្ដោបដែលគេយកមកប្រើជាបន្លែស្រស់បាន
-
សាលាដក្រញាញ់ នាម
សាលាដមួយប្រភេទមានស្លឹករួញក្រញាញ់ដែលគេយកមកប្រើជាបន្លែស្រស់
-
សាលាដិ៍ នាម
( ម . ព . សាលាដ )។
-
សាលាដំបូង នាម
មន្ទីរសម្រាប់ជំនុំក្ដីជាដំបូងបង្អស់ក្នុងក្រុងនិងក្នុងខេត្តក្រៅ, មន្ទីរតុលាការថ្នាក់ដំបូង។
-
សាលាទិសាបាមោក្ខ នាម
រោងរៀនរបស់អាចារ្យធំនោះហៅថាសាលាទិសាបាមោក្ខឬរោងរៀនទិសាបាមោក្ខ។
-
សាលាបង្រៀន នាម
( ម . ព . សាលារៀន )។
-
សាលាបឋមសិក្សា នាម
សាលារៀនថ្នាក់ដំបូងចាប់ពីថ្នាក់ទី១ដល់ថា្នក់ទី៦
-
សាលាមត្តេយ្យសិក្សា នាម
សាលារៀនសម្រាប់កុមារតូចៗមុនដល់អាយុចូលរៀនថ្នាក់ទី១
-
សាលាមធ្យមសិក្សា នាម
សាលារៀនថ្នាក់បន្ទាប់ចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២
-
សាលារៀន នាម
មន្ទីរសម្រាប់បង្រៀនវិជ្ជា, រោងរៀន។
-
សាលារៀនជំនាន់ថ្មី នាម
ប្រព័ន្ធអប់រំបែបថ្មីដែលមាននៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡា
-
សាលាវត្ត នាម
សាលាសម្រាប់ប្រជុំធ្វើបុណ្យក្នុងវត្ត; សាលារៀនក្នុងវត្ត។ល។បុរាណហៅថាក្ដី
-
សាលាសម្នាក់ នាម
សាលាសម្រាប់សាធារណជនឈប់សម្នាក់បានតាមកាលគួរ។
-
សាលាឧក្រិដ្ឋ នាម
សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ ( ហៅសាលាឧក្រិដ្ឋក៏បាន )។
-
សាលាឧទ្ធរណ៍ នាម
( ច្ប .) សាលាជម្រះក្ដីថ្នាក់ទី២សម្រាប់កាត់រឿងក្ដីបន្តនៅពេលដែលភាគីមិនសុខចិត្តនឹងសេចក្ដីសម្រេចចិត្តរបស់តុលាការជាន់ទាប។
-
សាលិកា នាម
ដូចគ្នានឹងសារិកាដែរ។
-
សាលី នាម
ស្រូវខ្សាយ
-
សាលោហិត នាម
អ្នកដែលមានក្រសែលោហិតជាប់ជាមួយគ្នាមក, ញាតិពិត, ញាតិជិត, បងប្អូន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។