សាលចតុម្មុខ
អត្ថន័យ
-
1
នាម
ឈ្មោះមហាសាលមួយខ្នងឋិតនៅក្បែរមាត់ទន្លេចតុម្មុខក្នុងព្រះរាជធានីភ្នំពេញមានទ្រង់ទ្រាយល្អប្លែកតាមសម័យនិយមដោយស្នាដៃនៃវិស្វករខ្មែរ, ជាសាលសម្រាប់ប្រើការបានច្រើនពិធីមានការប្រជុំធ្វើសន្និសីទធំៗនិងមហោស្រពពិសេសម្ដងម្កាលជាដើម, សាលចតុម្មុខនេះកើតមានឡើងក្នុងសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមដែលមានសម្ដេចព្រះនរោត្តមសីហនុជាព្រះប្រមុខរដ្ឋ, ជាមហាសាលសម្រាប់ចក្រទាំង២គឺពុទ្ធចក្រនិងអាណាចក្រប្រើប្រាស់ម្ដងៗតាមត្រូវការ
ឧទាហរណ៍ សាលចតុម្មុខមានរូបសណ្ឋាននិងប្រជុំទន្លេ៤មុខជាលំអមួយកន្លែងរបស់ក្រុងភ្នំពេញមានខ្យល់អាកាសទន្លេបក់រំភើយៗរហើយស្រួលជានិច្ចនិរន្តរ៍។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)