រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សាលព្រឹក្ស

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​ឈើ​មួយ​ប្រភេទ​មាន​ស្លឹក​វែង​ៗ​ស្រួច​ៗ​ជា​ឈើ​ធំ​មាន​ផ្កា​ចេញ​ទង​ពី​តួ​ដើម​និង​ពី​មែក​ធំ​ៗ​ផ្កា​មូល​ៗ​ធំ​ៗ ( មាន​សណ្ឋាន​ស្រដៀង​នឹង​នាគ​ម៉ុង​សាយ​ចិន ) សម្បុរ​ក្រហម​លាយ​លឿង​មាន​ក្លិន​ក្រអូប​ឈ្ងប់​រីក​ហើយ​ឆាប់​រោយ​ទៅ​វិញ​ជ្រុះ​ត្របក​និង​កេសរ​មក​រោយ​រាយ​លើ​ផែន​ដី​ផ្លែ​មូល​ៗ​ធំ​ៗ​ជាង​ផ្លែ​ក្របៅ​ក្នុង​មួយ​ឆ្នាំ​ៗ​ជ្រុះ​ស្លឹក​អស់​រលីង​ច្រើន​ដង​ហើយ​លាស់​ត្រួយ​ខ្ចី​ភ្លាម​ៗ​មិន​បង្អង់​យូរ​។​ល​។​ព្រះ​សិទ្ធត្ថ​សក្យ​មុនី​គោតម​ទ្រង់​ប្រសូត​ទាំង​ទ្រង់​បរិនិញ្វន​ផង​ដែរ​នៅ​ក្រោម​ដើម​សាល​ព្រឹក្ស​នេះ ( ខ្មែរ​ធ្លាប់​យល់​មក​ថា​ដើម​រាំង​ភ្នំ​ផ្ទុយ​ពី​ការ​ពិត )។​ឈើ​នេះ​មាន​ឈ្មោះ​ហៅ​បាន​បី​យ៉ាង​គឺ​ហៅ​ថា​សាល​ព្រឹក្ស​ក៏​បាន, ហៅ​អស្សកណ្ណ​ព្រឹក្ស​ក៏​បាន, ហៅ​សជ្ជ​ព្រឹក្ស​ក៏​បាន​។​កាល​ពី​ក្នុង​បុរាណ​សម័យ​ឈើ​នេះ​មាន​តែ​ឯ​ប្រទេស​ឥណ្ឌា, សព្វ​ថ្ងៃ​នេះ​មាន​សម្បូរណ៍​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​តែ​ក្នុង​វត្ត​អារាម​នៃ​ភិក្ខុ​សង្ឃ, ជា​ឈើ​មាន​គ្រាប់​ងាយ​បណ្ដុះ​ងាយ​ដាំ​តាម​តែ​ដី​បែប​ណា​ក៏​ដាំ​បាន​ដែរ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម